ព័ត៌មានជាតិ
រដ្ឋាភិបាលនឹងបោះផ្សាយសញ្ញាបណ្ណរដ្ឋដែលមានទឹកប្រាក់ជាង១០លានដុល្លារ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុគ្រោងនឹងធ្វើការបោះផ្សាយមូលបត្របំណុលដែលមានទឹកប្រាក់ប្រមាណជាង៤៣ពាន់លានរៀល(ឬជាង១០,៥លានដុល្លារ) ដើម្បីយកមកធ្វើការចំណាយលើគម្រោងអភិវឌ្ឍន៍ចាំបាច់នានា។
យោងតាមសេចក្តីជូនដំណឹងរបស់ផ្សាយមូលបត្រកម្ពុជាកាលពីថ្ងៃទី៤ខែកក្កដា ធនាគារជាតិនៃកម្ពុជាគឺជាភ្នាក់ងារបោះផ្សាយ(អាណត្តិគាហក) នឹងបោះផ្សាយសញ្ញាបណ្ណបំណុលរដ្ឋចំនួន ៤៣ ៣០០ ឯកតា ជាមួយតម្លៃចារឹកចំនួន១លានរៀលក្នុង១ឯកតា ដែលមានឥណទានប្រតិទានរយៈពេល៣ឆ្នាំ និងមានអត្រាគូប៉ុង៤,៥ភាគរយក្នុងមួយឆ្នាំនិងធ្វើការទូទាត់គូប៉ុង ២ដង។
បើយោងតាមច្បាប់គ្រប់គ្រងហិរញ្ញវត្ថុឆ្នាំ ២០២៤ ដែលបានឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រកាលពីថ្ងៃទី ១១ ខែធ្នូឆ្នាំ២០២៣ អនុញ្ញាតឱ្យរដ្ឋាភិបាលអាចបោះផ្សាយមូលបត្ររដ្ឋ ដែលមានតម្លៃ ៤៤០ ពាន់លានរៀល (១០០ លានដុល្លារ) ដើម្បីសងប្រាក់ដើម និងការប្រាក់នៃការបោះផ្សាយមូលបត្រនេះកាលពីឆ្នាំ ២០២២។
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន ធ្លាប់បានថ្លែងកន្លងមកថា នៅឆ្នាំ ២០២៣ រដ្ឋាភិបាលបានចេញមូលបត្រដែលមានតម្លៃ ២០០ លានដុល្លារ ហើយឆ្នាំ ២០២២ មានតម្លៃ ៣០០ លានដុល្លារ។
លោកបានពន្យល់ថា តាមក្របខ័ណ្ឌគោលនយោបាយ មូលបត្ររដ្ឋអាចទិញបានតែនៅលើទីផ្សារបឋមតែប៉ុណ្ណោះដែលភាគច្រើនទិញដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្រុមហ៊ុនមូលបត្រ និងក្រុមហ៊ុនធានារ៉ាប់រង បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) និងអង្គភាពស្រដៀងៗគ្នានេះជាច្រើនទៀត។
លោក សុខសេនសាន បានថ្លែងថា៖«វិនិយោគិនផ្សេងទៀតរួមទាំងសាធារណជន នឹងអាចវិនិយោគលើមូលបត្ររដ្ឋនៅលើទីផ្សារបន្ទាប់ ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកំពុងតែជំរុញឱ្យមានឆាប់តាមដែលអាចធ្វើទៅបាន»។
រដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) បានចាប់ផ្តើមបោះផ្សាយមូលបត្ររដ្ឋតាំងពីឆ្នាំ ២០២២ ដោយបានជ្រើសរើសថ្នាលជួញដូរអនឡាញរបស់ធនាគារជាតិនៃកម្ពុជា (NBCP) ជាភ្នាក់ងារបោះផ្សាយ។ បច្ចុប្បន្ន MEF ក៏កំពុងធ្វើការជាមួយផ្សារមូលបត្រកម្ពុជា (CSX) ដើម្បីជ្រើសរើស CSX គឺជាភ្នាក់ងារបោះផ្សាយមួយទៀតផងដែរ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា