ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន BYD បើករោងចក្រនៅថៃ
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីយក្សរបស់ចិន BYD កាលពីថ្ងៃព្រហស្បតិ៍ បានបើកដំណើរការរោងចក្រផលិតនៅក្នុងប្រទេសថៃ ដោយវាជារោងចក្រដំបូងបំផុតរបស់ក្រុមហ៊ុននេះនៅអាស៊ីអាគ្នេយ៍ ជាតំបន់ដែលកំពុងរីកចម្រើនលើទីផ្សាររថយន្តអគ្គិសនី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

គម្រោងរោងចក្រថ្មី ត្រូវបានប្រកាសកាលពី ២ ឆ្នាំមុន ជាមួយនឹងតម្លៃវិនិយោគជាង ៤៩០ លានដុល្លារ ដោយមានសមត្ថភាពផលិតរថយន្ត ១៥០ ០០០ គ្រឿង/ឆ្នាំ រួមទាំងរថយន្តអគ្គិសនីធម្មតា និងរថយន្តកូនកាត់ (ស៊ីសាំង និងបញ្ជូលភ្លើង)។ ប្រតិបត្តិការផលិតរថយន្តរបស់រោងចក្រ នឹងគ្របដណ្តប់លើការរចនារូបរាង ការលាបពណ៌ ការផ្សារភ្ជាប់ ការផ្គុំចុងក្រោយ និងការផលិតគ្រឿងបន្លាស់រថយន្តជាដើម។
តាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ រោងចក្រដដែលស្ថិតនៅស្រុករ៉ាយ៉ង នៃខេត្តរ៉ាយ៉ង ហើយនឹងផ្ដល់ការងារដល់មនុស្សប្រមាណ ១០ ០០០ នាក់។
ថ្លែងក្នុងពិធីបើក នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន BYD លោក Wang Chuanfu បានលើកឡើងថា៖ «ប្រទេសថៃមានចក្ខុវិស័យរថយន្តអគ្គិសនីច្បាស់លាស់ ហើយកំពុងឈានចូលយុគសម័យថ្មីនៃការផលិតរថយន្តប្រភេទនេះ។ យើងនឹងនាំយកបច្ចេកវិទ្យាពីប្រទេសចិន មកកាន់ប្រទេសថៃ»។

ជុំវិញបញ្ហានេះដូចគ្នា អគ្គលេខាធិកានៃក្រុមប្រឹក្សាវិនិយោគរបស់ប្រទេសថៃ លោក Narit Therdsteerasukdi បាននិយាយថា៖ «BYD កំពុងប្រើប្រាស់ប្រទេសថៃ ជាមជ្ឈមណ្ឌលផលិតកម្មសម្រាប់ការនាំចេញទៅកាន់អាស៊ាន និងប្រទេសជាច្រើនទៀត»។
គួរគូសបញ្ជាក់ថា រោងចក្រថ្មីរបស់ BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំបំផុតលើពិភពលោក គឺជាផ្នែកមួយនៃរលកវិនិយោគតម្លៃជាង ១,៤៤ ប៊ីលានដុល្លារ ពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិនផ្សេងៗ ដែលកំពុងបង្កើតរោងចក្រនៅក្នុងប្រទេសថៃ ក្រោមជំនួយឧបត្ថម្ភធន និងការលើកទឹកចិត្តដោយការបន្ធូរបន្ថយពន្ធរបស់រដ្ឋាភិបាលថៃ។
បច្ចុប្បន្ន ថៃគឺជាមជ្ឈមណ្ឌលដំឡើង និងនាំចេញរថយន្តក្នុងតំបន់ ដោយមានក្រុមហ៊ុនរថយន្តអន្តរជាតិធំៗឈរជើងជាយូរមកហើយ ដូចជា ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota Motor, Honda Motor និង Isuzu Motors ជាដើម។ ត្រឹមឆ្នាំ ២០៣០ ប្រទេសនេះមានគោលបំណងធ្វើយ៉ាងណា ឱ្យរថយន្តអគ្គិសនីរួមចំណែក ៣០ ភាគរយ នៃផលិតកម្មរថយន្តសរុបប្រចាំឆ្នាំ ២,៥ លានគ្រឿង ខណៈបច្ចុប្បន្ន រថយន្តអគ្គិសនីចិនកំពុងវាយលុកទីផ្សារក្នុងស្រុក។
បើយោងតាមក្រុមហ៊ុនស្រាវជ្រាវ Counterpoint ថៃគឺជាទីផ្សារក្រៅប្រទេសដ៏ធំបំផុតសម្រាប់ក្រុមហ៊ុន BYD ដែលរួមចំណែក ៤៦ ភាគរយលើទីផ្សាររថយន្តអគ្គិសនីថៃ ក្នុងត្រីមាសទី១ ឆ្នាំនេះ៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់