Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃ​ប្រេង​ថយចុះ​វិញ ដោយសារ​កិច្ច​ពិភាក្សា​បញ្ចប់​ជម្លោះ​នៅ​ហ្គាហ្សា​

បានផុស

នៅ

តម្លៃប្រេងបានធ្លាក់ចុះទាបវិញ​កាលពីថ្ងៃសុក្រ ដែលជា​​ថ្ងៃ​បិទ​បញ្ចប់​ការ​ជួញដូរ​ប្រចាំ​សប្ដាហ៍​ ដោយសារលទ្ធភាព​នៃ​កិច្ចព្រមព្រៀងបទឈប់បាញ់នៅហ្គាហ្សា បាន​ជួញ​បន្ថូរ​បន្ថយ​ពី​ក្ដី​បារម្ភ​ពាក់​ព័ន្ធ​នឹង​ការ​រំខាន​ផ្នែក​ផ្គត់​ផ្គង់​ ទោះ​មាន​តម្រូវការប្រេងនារដូវក្តៅខ្លាំងនៅ​អាមេរិក​ និង​ការ​រំខាន​ដោយ​ព្យុះ​សង្ឃរា​នៅឈូងសមុទ្រម៉ិកស៊ិក​ក៏​ដោយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនាគតប្រេងឆៅរបស់ Brent បានធ្លាក់ចុះ ៨៩ សេន ឬ ១,០២ ភាគរយ​​ ដោយ​ជួញដូរ​នៅ​ត្រឹម​ ៨៦,៥៤ ដុល្លារ​/បារ៉ែល​ បន្ទាប់​ពី​ឡើង​ដល់​ជាង​ ៨៧ ដុល្លារ​ ដែល​ជា​កម្រិត​ខ្ពស់​បំផុត​រាប់​តាំង​ពី​ខែ​មេសា​ កាល​ពី​ថ្ងៃ​ពុធ​ និង​ថ្ងៃ​ព្រហស្បតិ៍។

ចំណែក​​ឯប្រេងឆៅនាពេលអនាគតរបស់អាមេរិក West Texas Intermediate (WTI) វិញ​ បាន​ជួញដូរ​នៅតម្លៃ ៨៣,១៦ ដុល្លារ​/បារ៉ែល​ ដោយ​ធ្លាក់​ចុះ​ ៧២ សេន​ ឬ​ ០,៩ ភាគរយ​។  ​

អ្នក​ជំនាញ​ទាញ​ភ្ជាប់​ការ​ធ្លាក់​ថ្លៃ​ប្រេង​នេះ​ ទៅ​នឹង​លទ្ធភាព​កិច្ច​ព្រម​ព្រៀង​បទ​ឈប់​បាញ់​នៃ​ជម្លោះ​អ៊ីស្រាអែល-ហាម៉ាស់​។ ការិយាល័យនាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា​ ប្រមុខ​នៃ​ទីភ្នាក់ងារ​ស៊ើបការ​សង្ងាត់​អ៊ីស្រាអែល​ Mossad បាន​វិល​ត្រឡប់មកពី​ទីក្រុង​ Doha នៃ​ប្រទេស​កាតា​ វិញ​ ក្រោយ​​ចូលរួម​កិច្ចប្រជុំដំបូងជាមួយអ្នកសម្រុះសម្រួល ដែលព្យាយាមចង់​ឱ្យ​សម្រេច​បាន​នូវ​បទ​ឈប់​បាញ់​នៅ​​ហ្គាហ្សា​ ក៏​ដូច​ជា​កិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង។ ការចរចានឹងបន្តនៅសប្តាហ៍ក្រោយ។

ការ​ធ្លាក់​ចុះ​នេះ​ផង​ដែរ​ កើត​ឡើង​ក្រោយ​ប្រេង​សកល​ទាំង​២​ឡើង​ថ្លៃ​ខ្ពស់​​​ ដោយ​សារ​ទិន្នន័យ​ពី​រដ្ឋាភិបាល​អាមេរិក​ ដែល​បង្ហាញ​ថា ប្រេង​ប្រមាណ​ជាង​ ១២ លាន​បារ៉ែល​ ត្រូវ​បាន​កាត់​ចេញ​ពី​ស្ដុក​ ដែល​ចំនួន​នេះ​ច្រើន​​លើស​លុប​ហួស​ពី​ការ​រំពឹង​ទុក​។

ក្រៅ​ពី​នេះ​ ក៏​មាន​ការ​ព្រួយ​បារម្ភ​ស្ដី​ពី​ការ​រំខាន​ការ​ផ្គត់​ផ្គង់​ផ្សេង​ៗ​​​​ជុំ​វិញ​ការ​បក់​បោក​នៃ​​ព្យុះ​សង្ឃរា​នៅឈូង​សមុទ្រ​ម៉ិកស៊ិក​​។ កន្លែង​ប្រេងសំខាន់ៗរបស់ម៉ិកស៊ិក មិនរំពឹងថានឹងរងផលប៉ះពាល់ដោយព្យុះនោះទេ ប៉ុន្តែគម្រោងប្រេងនៅក្នុងដែនទឹករបស់សហរដ្ឋអាមេរិក អាចនឹងមានការរំខាន ប្រសិនបើព្យុះសង្ឃរានៅតែបន្តបក់​បោកតាម​គន្លង​ដែលគេរំពឹងទុក៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥១ នាទីutes មុន

ថ្ងៃទី២ធ្នូ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យលើច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៥

ជីវិតកម្សាន្ដ១ ម៉ោង មុន

លោក សុះ ម៉ាច លះបង់ងារជាឯកឧត្តម ព្រោះមនសិការស្រលាញ់ការពារថែរក្សាសិល្ប:

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​ស្ទើរ​តែ​អស់​​របស់​ខ្លួន

សេដ្ឋកិច្ច៣ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

កងទ័ព​ជើង​ទឹក​មីយ៉ាន់ម៉ា បាញ់​ទូក​នេសាទ​ថៃ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​ចាប់​ឃាត់​ខ្លួន​​៣១​នាក់

Sokha Hotels

ព័ត៌មានពេញនិយម