Connect with us

ព័ត៌មានអន្ដរជាតិ

និយតករ​ចិន​ប្តេជ្ញារឹត​បន្តឹង​ឱ្យ​ចាស់​ដៃ​ នូវ​​​ការ​ក្លែង​បន្លំ​ទីផ្សារ​មូលធន​​​

បានផុស

នៅ

និយតករមូលបត្ររបស់ចិន បានប្ដេជ្ញាកាលពីថ្ងៃសុក្រថា នឹងរឹតបន្តឹងកាន់តែខ្លាំងឡើង​លើការក្លែងបន្លំហិរញ្ញវត្ថុ ដោយ​ជំរុញឱ្យមានការដាក់ទណ្ឌកម្មដ៏តឹងរ៉ឹងប្រឆាំងនឹងអ្នកល្មើសច្បាប់ ខណៈ​ប្រទេស​​នេះ​​ស្វែងរកការស្តារទំនុកចិត្តលើទីផ្សារភាគហ៊ុនដែលកំពុងជួបការលំបាក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណៈកម្មការនិយតកម្មមូលបត្រចិន (CSRC) និងទីភ្នាក់ងាររដ្ឋាភិបាលចំនួន៥ផ្សេងទៀត បានរួមគ្នាបោះពុម្ពនូវគោលការណ៍ណែនាំប្រឆាំងនឹងការក្លែងបន្លំទីផ្សារមូលធន ដែលជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយបំផុត ក្នុងការដោះស្រាយបញ្ហាចាក់ឫសយ៉ាងជ្រៅដែលបានញាំញីទីផ្សារភាគហ៊ុនធំទីពីររបស់ពិភពលោក។​

វា​នឹង​ផ្ដោត​លើ​សកម្មភាពក្លែងបន្លំនៅក្នុងទីផ្សារមូលធន រួមទាំងការចេញភាគហ៊ុន និងសញ្ញាប័ណ្ណខុសច្បាប់ជាដើម​។ ជំហរមិនអត់ឱន ​​ត្រូវបានអនុម័តប្រឆាំងនឹងភាពមិនប្រក្រតីផ្នែកហិរញ្ញវត្ថុផ្សេងៗ ដូចជាការផ្សព្វផ្សាយព័ត៌មានមិនពិត ការក្លែងបន្លំមូលនិធិ និងការគេចវេសពីកាតព្វកិច្ចបំណុល។

CSRC បាននិយាយក្នុងសេចក្តីថ្លែងការណ៍រួម​​យ៉ាង​ដូច្នេះថា៖ «ការក្លែងបន្លំផ្នែកហិរញ្ញវត្ថុរំខានយ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់ទីផ្សារមូលធន និងធ្វើឱ្យរង្គោះរង្គើទំនុកចិត្តរបស់អ្នកវិនិយោគ»។ សេចក្ដីថ្លែងការណ៍​បន្ត​ថា​ និយតករនឹង​តាម​​ចាប់​ពួក​​ទុច្ចរិត​ ហើយ​ដាក់ទោសអ្នកសមគំនិត និងធ្វើការសម្របសម្រួលជាប្រព័ន្ធ និងកិច្ចខិតខំប្រឹងប្រែងដ៏ទូលំទូលាយប្រឆាំងនឹងការក្លែងបន្លំ។

គួរ​គូស​បញ្ជាក់​ថា​ ការ​ប្ដេជ្ញា​ ដែលដាក់​គោលដៅ​បង្រ្កាបប្រឆាំងនឹងអ្នកក្លែងបន្លំសាជីវកម្ម និងអ្នកសមគំនិត ធ្វើ​ឡើង​​ខណៈ​ដែលនិយតករចិន កំពុងស៊ើបអង្កេតតួនាទីរបស់ក្រុមហ៊ុន PricewaterhouseCoopers (PwC) ដែល​ជាសវនករនៃក្រុមហ៊ុនអចលនទ្រព្យ​ China Evergrande Group ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ថា​បាន​ប្រព្រឹត្ត​ការ​ក្លែងបន្លំ។

ដើម្បី​កិច្ចខិតខំប្រឹងប្រែងលុបបំបាត់ការ​ល្មើស​ CSRC បាននិយាយថា ខ្លួនកំពុងធ្វើការដើម្បីកែសម្រួលច្បាប់ឆ្ពោះទៅរកការដាក់ទណ្ឌកម្មកាន់តែធ្ងន់ធ្ងរ។ ជាឧទាហរណ៍ ច្បាប់ត្រូវបានកែសម្រួលដើម្បីផាកពិន័យក្រុមហ៊ុនរហូតដល់ ១០ លានយន់ (១,៣៨លានដុល្លារ) ចំពោះ​ការ​ក្លែង​បន្លំ​ កើន​ឡើង​ពី​ ៦០០ ០០០ យន់​កាល​ពី​មុន​។

ទន្ទឹម​នឹង​នេះ អ្នក​ដែល​បំពាន​ច្បាប់​​ អាច​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​រហូត​ដល់ ១០ ​ឆ្នាំ បើ​ធៀប​នឹង​៣​ឆ្នាំ កាល​ពី​​មុន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៣២ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៥៤ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

Sokha Hotels

ព័ត៌មានពេញនិយម