Connect with us

ព័ត៌មានអន្ដរជាតិ

ការ​នាំចេញ​របស់វៀតណាម​ ប្រឈមមុខ​នឹង​ការ​ស៊ើប​អង្កេត​រាប់រយ​ករណី​ពីប្រទេស​ទីផ្សារ​នាំ​ចូល​

បានផុស

នៅ

ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម​វៀតណាម​ បាន​ឱ្យដឹង​ថា​ ​ផលិតផលនាំចេញរបស់​ប្រទេស​វៀតណាម បាន​ប្រឈមមុខនឹងការ​ស៊ើប​អង្កើត​​ចំនួន​ ២៥២ ករណី​ ពីប្រទេស​ទីផ្សារចំនួន ២៤​ គិតត្រឹមខែមិថុនា​កន្លង​ទៅ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់កាសែត​ Việt Nam News។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ស៊ើប​អង្កេត​​រាប់​រយ​ករណី​ទាំង​​នោះ​ ​រួម​មាន ​ការ​ស៊ើប​អង្កេត​ប្រឆាំង​នឹង​ការ​លក់​បង្ខូច​តម្លៃ​ ១៣៨ ករណី​ ការ​ស៊ើប​អង្កេតដើម្បី​​ការ​ពារ​ពាណិជ្ជកម្ម​ក្នុង​ស្រុក​​ ៥០ ករណី​ ​ការ​ស៊ើប​អង្កេត​ប្រឆាំង​ការ​គេច​វេស​វិធានការ​ពាណិជ្ជកម្ម​ចំនួន ៣៧ ករណី​ និង​ការ​ស៊ើប​អង្កេត​​ប្រឆាំង​ការ​ឧបត្ថម្ភធនប្រមាណ​ ២៧ ករណី។

ក្រសួងបាននិយាយថា បញ្ជីផលិតផលដែលប្រឈមនឹងហានិភ័យនៃការស៊ើបអង្កេតពាណិជ្ជកម្មត្រូវបានអាប់ឌែត​ រួមជាមួយនឹងការព្រមានជាមុន ដើម្បីជួយឱ្យផលិតផលនាំចេញមួយចំនួនជៀសវាងពន្ធការពារពាណិជ្ជកម្មខ្ពស់ ក៏​ដូច​ជា​ដើម្បី​គ្រប់​គ្រង​ និង​ពង្រីក​ទីផ្សារ​នាំ​ចេញ​។  

លើស​ពី​នេះ​ ក្រសួងបាន​គូស​បញ្ជាក់​ថា​ ផលិតផលនាំចេញសំខាន់ៗទៅកាន់ទីផ្សារធំៗ ដូចជាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប អាចនឹងប្រឈមមុខនឹងសម្ពាធពីការស៊ើបអង្កេត និងរបាំងបច្ចេកទេសផ្សេង​ៗ​ ដែល​ទាក់ទងនឹងបរិស្ថាន ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការផ្លាស់ប្តូរបៃតងនៅក្នុងឆមាសទី២​នៃឆ្នាំនេះ។

ដូច្នេះ ការយក​ចិត្ត​ទុក​ដាក់​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ នឹងផ្តោតលើការពង្រឹងសមត្ថភាពការពារពាណិជ្ជកម្ម និងការកែលម្អក្របខ័ណ្ឌច្បាប់ដើម្បីការពារសិទ្ធិស្របច្បាប់នៃឧស្សាហកម្មផលិតក្នុងស្រុក។ ការព្រមានជាមុន ក៏​នឹងត្រូវបានផ្តល់ជូនដល់ក្រុមហ៊ុនដើម្បីឱ្យពួកគេរក្សាការឃ្លាំមើលយ៉ាងជិតស្និទ្ធលើការអភិវឌ្ឍន៍ទីផ្សារ និងការផ្លាស់ប្តូរគោលនយោបាយនៅក្នុងទីផ្សារនាំចេញ។

គេ​មើល​ឃើញ​ថា​ ការ​នាំ​ចេញ​របស់​វៀតណាម​​បាន​ប្រឈម​មុខ​នឹង​ការ​ស៊ើប​អង្កេត​កាន់​តែ​ច្រើន​ទៅ​ៗ​​​ ដោយ​មន្រ្តី​វៀតណាម​កន្លង​មក​​ បាន​លើក​ឡើង​ថា​ ការណ៍​នេះ​កើត​ឡើង​ដោយ​សារ​តែ​ការ​នាំ​ចេញ​​មាន​កំណើន​ខ្ពស់​។ ការ​ព្រមាន​ផ្សេង​ៗ​ រួម​ទាំង​សហភាព​អឺរ៉ុប​ និង​​ចិន​ ក៏​កើត​មាន​លើ​ផលិតផល​វៀតណាម​ ជាពិសេស​ពាក់​ព័ន្ធ​នឹង​គុណភាព​ និង​ស្ដង់ដារ​ផលិតផល​ រួម​ទាំង​បញ្ហាអនុវត្ត​​ទីផ្សារ​ពាក់​ព័ន្ធ​នឹង​ការ​លក់​បង្ខូច​តម្លៃ​ជាដើម៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ចរាចរណ៍២ ម៉ោង មុន

ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត

សុខភាព២៣ ម៉ោង មុន

ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ

ព្រលានយន្តហោះសៀមរាបអង្គរ
ចរាចរណ៍២៤ ម៉ោង មុន

រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវព្រលានយន្តហោះសៀមរាបអង្គរ ស្លាប់២នាក់ និងរបួស១៤នាក់

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ឆេះរថយន្តក្រុងនៅថៃ ស្លាប់មនុស្ស៧នាក់ របួស៤០នាក់

សន្តិសុខសង្គម២០ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម