ព័ត៌មានអន្ដរជាតិ
ជើងហោះហើរថៃ-ចិន កើនឡើងជាង ២០០ ភាគរយ ក្រោយកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការ
ក្រសួងដឹកជញ្ជូនថៃ បានឱ្យដឹងថា ជើងហោះហើររវាងប្រទេសថៃ និងចិន បានកើនឡើងរហូតដល់ជាង ៥៥ ០០០ ជើង ក្នុងរយៈពេល៨ខែ ដែលជាការកើនឡើងដ៏ខ្ពស់កប់ពពក ក្រោយរដ្ឋាភិបាលប្រទេសទាំង២ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការទៅវិញទៅមក ខណៈថៃពង្រឹងវិស័យទេសចរណ៍របស់ខ្លួន ដោយកំណត់គោលដៅទាក់ទាញភ្ញៀវពីចិនរាប់លាននាក់។ នេះបើតាមការចុះផ្សាយរបស់កាសែត The Thaiger កាលពីថ្ងៃអាទិត្យ។
អនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ លោក Surapong Piyachote បានរាយការណ៍ថា ចន្លោះពីខែតុលាឆ្នាំមុន ដល់ខែឧសភា ឆ្នាំនេះ ជើងហោះហើរថៃ-ចិន មានចំនួន ៥៥ ៤៣៣ ជើង ដែលស្មើនឹងការកើនឡើង ២១៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោកបានព្យាករថា នៅចុងបញ្ចប់នៃឆ្នាំសារពើពន្ធបច្ចុប្បន្ន ពោលគឺត្រឹមថ្ងៃទី ៣០ ខែកញ្ញា ខាងមុខ ជើងហោះហើររវាងប្រទេសទាំង២ នឹងកើនដល់ ៨៦ ១៥០ ជើង។
បច្ចុប្បន្ន ជើងហោះហើរពីប្រទេសចិនចុះចតនៅអាកាសយានដ្ឋានដុនមឿង សុវណ្ណភូមិ ភូកេត ឈៀងម៉ៃ សាមុយ និងអាកាសយានដ្ឋានក្រាប៊ី។ មជ្ឈមណ្ឌលសេដ្ឋកិច្ចចិនធំៗដូចជាក្រុង Chengdu ក្នុងខេត្ត Sichuan បានឃើញពីកំណើនគួរឱ្យកត់សម្គាល់នៅក្នុងចរាចរណ៍ផ្លូវអាកាសមកថៃ។
ជាមួយគ្នានេះ លោក Surapong បានកត់សម្គាល់ថា វិទ្យុអាកាសចរណ៍ថៃ (Aerothai) ត្រូវបានស្នើសុំឱ្យពង្រីកសមត្ថភាពរបស់ខ្លួន ដើម្បីគ្រប់គ្រងបរិមាណហោះហើរដែលកើនឡើង។ ក្រុមហ៊ុន Aerothai ដែលស្ថិតនៅក្រោមចំណុះរបស់ក្រសួងដឹកជញ្ជូន កំពុងពង្រឹងប្រសិទ្ធភាពសេវាកម្មចរាចរណ៍ផ្លូវអាកាស តាមរយៈផ្លូវហោះហើរត្រួតស៊ីគ្នាថ្មី ប្រព័ន្ធបច្ចេកវិទ្យាដែលកាន់តែប្រសើរឡើង និងការកែលម្អរចនាសម្ព័ន្ធលំហអាកាស និងគោលការណ៍ណែនាំការគ្រប់គ្រង។
គួរគូសបញ្ជាក់ផងដែរថា កំណើនជើងហោះហើរថៃ-ចិន បច្ចុប្បន្ន ត្រូវបានគេមើលឃើញថា ជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលថៃ ក្នុងការទាក់ទាញភ្ញៀវទេសចរបរទេស ក្រោមគោលដៅទាក់ទាញភ្ញៀវទេសចរឱ្យបាន ៣៥ លាននាក់នៅឆ្នាំនេះ។
កាលពីថ្ងៃសៅរ៍ អាជ្ញាធរទេសចរណ៍នៃប្រទេសថៃ (TAT) បាននិយាយថា គោលដៅទាក់ទាញភ្ញៀវទេសចរចិនចំនួន ៨ លាននាក់នៅឆ្នាំនេះ គឺអាចសម្រេចបាន ខណៈភ្ញៀវទេសចរចិនបានកើនលើសភ្ញៀវមកពីប្រទេសផ្សេងៗ គិតត្រឹមថ្ងៃទី ៣០ ខែមិថុនា ក្នុងចំនួន ៣,៥ លាននាក់ ពីចំណោមភ្ញៀវបរទេសសរុបចំនួន ១៧,៥ លាននាក់ ដែលចូលមកប្រទេសថៃក្នុងឆមាសទី១៕
-
ចរាចរណ៍១ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
នយោបាយ៥ ថ្ងៃ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទឹកជំនន់នៅថៃឆក់យកជីវិតមនុស្ស៣៥នាក់និងប៉ះពាល់ដល់១១ខេត្ត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ប្រទេសនៅអាហ្វ្រិក ផ្ទុះជំងឺចម្លែក អ្នកឆ្លងហើយ ញាក់ខ្លួនដូចរាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
លោក Zelensky៖ រុស្ស៊ីដុតមុខសាកសពទាហានកូរ៉េខាងជើង ដើម្បីលាក់អត្តសញ្ញាណ (វីដេអូ)