Connect with us

សេដ្ឋកិច្ច

ណែមត្រីធម្មជាតិ ជួយឱ្យស្រ្ដីមានការងារធ្វើ និងអាចរកប្រាក់ចំណូលបានខ្ទង់ពាន់ដុល្លារ

បានផុស

នៅ

សិប្បកម្មផលិតណែមត្រី របស់អ្នកសហគមន៍អ្នកស្រុកឯកភ្នំ ខេត្តបាត់ដំបង អាចរកប្រាក់ចំណូលបានខ្ទង់ពាន់ដុល្លារ ក្នុងមួយខែ និងបានចូលរួមជួយដល់សហគមន៍ ដោយជួយឱ្យស្រ្ដីមេផ្ទះមានការងារធ្វើប្រចាំថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា សេង គីមណៃ អាយុ៣៥ឆ្នាំ សហស្ថាបនិក និងជាអ្នកគ្រប់គ្រងទូទៅសហគមន៍ផលិតណែមត្រីធម្មជាតិ បាត់ដំបង បានមានប្រសាសន៍ ប្រាប់ កម្ពុជាថ្មី ថា កញ្ញា បានចាប់ផ្ដើមមុខរបរផលិតណែមត្រីនេះ តាំងពីឆ្នាំ២០១៧ មកម្ល៉េះ។ កញ្ញាបន្តថា ដើមឡើយការចាប់ផ្ដើមដំបូង ការផលិតណែម គឺមិនទាន់មានស្ដង់ដា និងការវេចខ្ចប់ ត្រឹមត្រូវ នោះទេ តែដោយសារមានការគាំទ្រពីសំណាក់អតិថិជន ទើបសិប្បកម្មកញ្ញា បានជ្រើសរើសការវេចខ្ចប់ សាច់ណែមត្រី ជាលក្ខណៈស្ដង់ដា​មួយ សម្រាប់លក់ចេញទៅកាន់ទីផ្សារ។

កញ្ញា សេង គីមណៃ បានឱ្យដឹងទៀតថា សិប្បកម្មផលិតណែមត្រីធម្មជាតិ មិនត្រឹមតែអាចរកចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារបានមួយផ្នែកនោះទេ ប៉ុន្ដែមុខរបរនេះ វាបានចូលរួមចំណែកជួយដល់ប្រជាពលរដ្ឋក្នុងសហគមន៍បានមួយចំណែកដែរ ក្នុងនោះមានដូចជា៖ អ្នកនេសាទត្រី និងស្រ្ដីមេផ្ទះ ដែលមិនអាចចេញទៅរកការងារធ្វើឆ្ងាយពីផ្ទះបាន ជាដើម។

កញ្ញា សេង គីមណៃ បានបញ្ជាក់ទៀតថា ផលិតផលណែមត្រីធម្មជាតិ របស់កញ្ញា នាពេលបច្ចុប្បន្ននេះ អាចមានលក់ចេញទៅកាន់ផ្សារទំនើប និងម៉ាតមួយចំនួនទៀត នៅតាមបណ្ដារាជធានី-ខេត្ត ក្នុងប្រទេសកម្ពុជា ដែលជារៀងរាល់ខែ សិប្បកម្ម អាចផលិតណែមត្រីបានជាង ៥០០គីឡូក្រាម សម្រាប់ការផ្គត់ផ្គង់ទៅកាន់ទីផ្សារក្នុងស្រុក និងក៏មានគម្រោងនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស តាមដែលលទ្ធភាពអាចធ្វើទៅបាន។

កញ្ញា សេង គីមណៃ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ មេត្តាសូមចូលរួមជួយគាំទ្រលើកស្ទួយផលិតផលក្នុងស្រុកដែលស្នាដៃខ្មែរ ដើម្បីឱ្យម្ចាស់សិប្បកម្ម និងសហគមន៍ ទាំងអស់មានកម្លាំងចិត្តបង្កើត និងពង្រីកខ្លួនឱ្យកាន់តែធំ សម្រាប់ជួយឱ្យប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ទាំងអស់មានការងារធ្វើ​​ និងទទួលបានប្រាក់ចំណូលសមរម្យសម្រាប់់គ្រួសារ ផងដែរ៕

អត្ថបទ ៖​ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៤ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៤ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម