Connect with us

ព័ត៌មានជាតិ

Emerald​បង្ហាញអំពីដំណើការអាជីវកម្មរ៉ែមាសដ៏ល្អនៅកម្ពុជាសម្រាប់ឆ្នាំនេះ

បានផុស

នៅ

ក្រុមហ៊ុន Emerald Resources NL ដែលចុះបញ្ជីនៅផ្សារហ៊ុនអូស្រ្តាលីនិងជាក្រុមហ៊ុនដែល​បានធ្វើអាជីវកម្មរ៉ែមាសដំបូងគេនៅកម្ពុជាបានបង្ហាញអំពីដំណើការអាជីវកម្មដ៏ល្អប្រសើរសម្រាប់ឆ្នាំ២០២៤ន ជាមួយទិន្នផលរ៉ែមាសដ៏មានសក្តានុពល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍របស់ក្រុមហ៊ុនចេញផ្សាយកាលពីសប្តាហ៍មុន ក្រុមហ៊ុនបានប្រកាសពីការផលិតមាសប្រចាំឆ្នាំចំនួន ១១៤​០៧៦​ អោនពីអណ្តូងរ៉ែមាសអូក្វាវរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ដែលលើសពីការព្យាករណ៍ផលិតកម្មឆ្នាំ ២០២៤ ។

«ក្រុមហ៊ុនមានស្ថានភាពសាច់ប្រាក់ និងមាសដ៏រឹងមាំចំនួន ១៦២,៣​ លានដុល្លារអូស្ត្រាលី រួមជាមួយនឹងក្រុមការងារជំនាញក្នុងការ​ខិតខំប្រឹងប្រែង និងបានបង្ហាញឱ្យឃើញ​អំពីសក្តានុពលនៃការរុករក និងកំណើនធនធានរបស់ខ្លួនទាំងនៅក្នុងប្រទេសកម្ពុជា និងអូស្ត្រាលី។ ការប្តេជ្ញាចិត្តចំពោះគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច(ESG) និងអព្យាក្រឹតភាពកាបូននៅក្នុងប្រតិបត្តិការបង្ហាញពីវិធីសាស្រ្តប្រកបដោយនិរន្តរភាពរបស់ខ្លួនចំពោះកំណើន»។​នេះបើយោងតាមក្រុមហ៊ុន។

​បច្ចុប្បន្ន Renaissance Minerals (Cambodia) Ltd ជា​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុម​ហ៊ុន​Emerald Resources NL ដែល​ចុះ​បញ្ជី​នៅ​ប្រទេស​អូស្ត្រាលី ដែល​ប្រតិបត្តិ​ការ​នៅ​ក្នុង​ខេត្ត​មណ្ឌល​គិរី គឺ​ជា​ក្រុម​ហ៊ុន​ឈានមុខ​គេ​មួយ​លើ​ការរុករក​យក​រ៉ែ​មាស​។​

លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានថ្លែងឱ្យដឹងកាលពីពេលកន្លងមកថា ក្រុមហ៊ុនរ៉ែមាស   Renaissance Minerals (Cambodia) Ltd របស់ប្រទេសអូស្ត្រាលី មានគម្រោងចង់ពង្រីកអាជីវកម្មរ៉ែមាសរបស់ខ្លួនបន្ថែមទៀតនៅកម្ពុជា ខណៈដែលក្រសួងកំពុងលើកទឹកចិត្តឱ្យក្រុមហ៊ុនពង្រីកអាជីវកម្មទៅកាន់ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

​លោកបានលើកឡើងថា ការរុករ៉ែមាសនៅកម្ពុជា អាទិភាពធំ គឺនៅខេត្តមណ្ឌលគិរី ដោយបច្ចុប្បន្ន ក្រុមហ៊ុនអូស្រ្តាលី រ៉ឺនេសង់ មីនើរ៉ល (Renaissance Minerals) កំពុងតែផ្តល់ការងារជាង២០០កន្លែង ដល់ពលរដ្ឋនៅតំបន់ ដែលមានប្រាក់បៀវត្សសមរម្យ មានធានារ៉ាប់រងត្រឹមត្រូវ និងបានបង់ពន្ធរាប់លានដុល្លារចូលជាតិ។

លោកបន្តថា៖«ហេតុនេះហើយ យើងកំពុងតែលើកចិត្តឱ្យក្រុមហ៊ុនអូស្រ្តាលីនេះ (Renaissance Minerals) ពង្រីកទៅតំបន់មេមុត ខេត្តត្បូងឃ្មុំ។ ហើយឥឡូវនេះក្រុមហ៊ុននេះ មានដាក់ចិត្តគេចង់ពង្រីកអាជីវកម្មរបស់គេទៅតំបន់នេះដែរ ព្រោះថាគេធ្វើបានជោគជ័យនៅមណ្ឌលគិរីហើយ»។

​បើតាមលោករដ្ឋមន្រ្តី បច្ចុប្បន្ននេះ ការធ្វើអាជីវកម្មរ៉ែមាសដែលមានអាជ្ញាបណ្ណ មានចំនួន៩ក្រុមហ៊ុន ខណៈដែលក្នុងចំណោមក្រុមហ៊ុនទាំងនេះ មានតែក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd របស់ប្រទេសអូស្ត្រាលី ដែលអនុវត្តបានល្អជាងគេ។

បើតាមក្រសួងរ៉ែ ក្រុមហ៊ុន Renaissance ចម្រាញ់បានរ៉ែមាស៩០ ភាគរយ ដើម្បីដឹកចេញទៅក្រៅប្រទេសដើម្បីបន្សុទ្ធទៅជាមាស ៩៩,៩៩ ភាគរយ ឬខ្មែរយើងហៅថា មាសទឹក ១០។  ​

​ក្រុមហ៊ុន ​បានទទួល​អាជ្ញាប័ណ្ណរុករករ៉ែមាស ហើយអាចផលិតមាសបានប្រមាណ ៣តោនក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៨ឆ្នាំដំបូង។គម្រោង​រ៉ែ​មាស​របស់​ក្រុមហ៊ុន Renaissance មាន​ទីតាំង​នៅ​តំបន់​អូរខ្វាវ ក្នុង​ច្រក​របៀង​ខាង​កើត​នៃ​ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី​។ ក្រុមហ៊ុន​បាន​ចាប់​ផ្តើម​ប្រតិបត្តិការ​ពាណិជ្ជកម្ម​លើ​គម្រោង​នេះ​កាលពី​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំមុន ហើយ​គ្រោង​នឹង​ផលិត​ដុំ​មាស​ជា​មធ្យម​ប្រចាំឆ្នាំ​ចំនួន ៣​តោន​។​

កម្ពុជា​រំពឹង​ថា គម្រោង​រ៉ែ​មាស​អូខ្វាវ នឹង​អាច​រក​ចំណូល​បាន ១៨៥​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ​នៃ​លំហូរ​សាច់​ប្រាក់​មុន​បង់​ពន្ធ​ចំនួន ៤០​លាន​ដុល្លារ បាន​ពី​សួយ​សារ​អាករ និង​ពន្ធ​នេះ ត្រូវ​បាន​ផ្ទេរ​ចូលក្នុង​ថវិកា​ជាតិ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង២ ម៉ោង មុន

ធនាគារ វីង បោះបង់ចំណូលរាប់សិប លានដុល្លារពីការលុបចោលថ្លៃសេវា ដកលុយនៅទូទាំងប្រទេសកម្ពុជា

ជីវិតកម្សាន្ដ៤ ម៉ោង មុន

ឧកញ៉ា សិរីមន្ត និង តន់ ចន្ទសីម៉ា ចាប់គូច្រៀងចង្វាក់ប្រពៃណី ២បទរួមគ្នា ធ្វើឱ្យអ្នកស្តាប់បង្ហើបក្តីពេញចិត្តខ្លាំង

ជីវិតកម្សាន្ដ៤ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​បេសកជន​​​​អាមេរិក​ទៅ​ដល់​រុស្ស៊ី​លើក​ទី​២ សម្រាប់​ការ​ចរចា​​បទឈប់បាញ់​​អ៊ុយក្រែន-រុស្ស៊ី​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​កសិករ​ថៃ​ប្រមាណ​១០០០​គ្រួសារ​គាំទ្រ​ញត្តិ​ប្រឆាំង​ការ​នាំចូល​សាច់​ជ្រូក​ពីអាមេរិក​​

ព័ត៌មានជាតិ២២ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

សន្តិសុខសង្គម២៤ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់

កីឡា៧ ម៉ោង មុន

ពិត​ជា​អស្ចារ្យ បើឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូងនៅ​កម្ពុជា

តាំងផលិតស្រា
សន្តិសុខសង្គម៦ ម៉ោង មុន

មន្ត្រីជំនាញរកឃើញទីតាំងផលិតស្រាម៉ាកល្បីក្លែង​ក្លាយជាង៤ពាន់ដប និងសម្ភារៈមួយចំនួនធំ

Sokha Hotels

ព័ត៌មានពេញនិយម