ព័ត៌មានអន្ដរជាតិ
វៀតណាមអំពាវនាវការវិនិយោគពីជប៉ុន សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធនៅក្រុងដាណាង
ទីក្រុង ដាណាង ដែលស្ថិតនៅភាគកណ្ដាលនៃប្រទេសវៀតណាម បានអំពាវនាវហៅអ្នកវិនិយោគសក្តានុពលជាពិសេសពីជប៉ុន សម្រាប់ការអភិវឌ្ឍចំណតផែចំនួន៨ និងគម្រោងហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់ នៅកំពង់ផែ Liên Chiểu ត្រឹមចុងឆ្នាំ ២០២៤។ នេះបើតាមការចុះផ្សាយរបស់កាសែត Việt Nam News។
នាយិកាទីភ្នាក់ងារជំរុញការវិនិយោគរបស់ទីក្រុងដាណាង (IPA) លោកស្រី Huỳnh Thị Liên Phương ដែលចូលរួមក្នុងកិច្ចប្រជុំក្រុងដាណាង-ជប៉ុន កាលពីចុងសប្ដាហ៍កន្លងទៅ បាននិយាយថា កំពង់ផែ Liên Chiểu ដែលវៀតណាមរចនាឡើងជា «កំពង់ផែប្រចាំតំបន់ និងជាមជ្ឈមណ្ឌលដឹកជញ្ជូននៅអាស៊ី» ត្រូវការការវិនិយោគដំបូងលើហេដ្ឋារចនាសម្ព័ន្ធ និងសំណង់សំខាន់ៗ ក្នុងទំហំទឹកប្រាក់ប្រមាណ ២ ប៊ីលានដុល្លារអាមេរិក ហើយអ្នកវិនិយោគធំៗនឹងត្រូវប្រកាសនៅពេលក្រោយក្នុងឆ្នាំ ២០២៤ នេះ។
លោកស្រី Phương បានបន្ដយ៉ាងដូច្នេះថា៖ «ទីក្រុងនឹងសាងសង់ចំណតផែចំនួន៨ សម្រាប់ចតនាវាកុងតឺន័រ នាវាដឹកឧស្ម័នធម្មជាតិពង្រាវ (LNG) និងប្រភេទនាវាផ្សេងៗទៀត។ ប្រព័ន្ធរបាំងទប់រលកទឹក និងផ្លូវក្រវ៉ាត់ក្រុងតភ្ជាប់កំពង់ផែ និងផ្លូវជាតិសំខាន់ៗ និងសួនឧស្សាហកម្ម ត្រូវបានអភិវឌ្ឍតាំងពីឆ្នាំមុន»។
លោកស្រីបានបន្ថែមថា ក្រុងដាណាង បានទាក់ទាញការវិនិយោគចំនួន ៤,៣ ប៊ីលានដុល្លារពីគម្រោងវិនិយោគពីបរទេសដោយផ្ទាល់ ដោយក្នុងនោះ ជប៉ុនរួមចំណែកប្រមាណ ១,១៤ ប៊ីលាន ឬ ៣០ ភាគរយ។
ប្រធានតំណាងអង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ជប៉ុន (JETRO) លោក Takeo Nakajima បានលើកឡើងថា ក្រុងដាណាង មានសក្តានុពលក្នុងការអប់រំផ្នែកព័ត៌មានវិទ្យា (IT) ហើយសាកលវិទ្យាល័យជាច្រើនបានទទួលការវិនិយោគលើការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីទាក់ទាញក្នុងឧស្សាហកម្មព័ត៌មាន។
ចំណែកប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុនប្រចាំនៅវៀតណាម លោក Shiro Muto បានមាននិយាយថា វិនិយោគិនជប៉ុនសម្លឹងមើលលើការអភិវឌ្ឍរមណីយដ្ឋាន ទេសចរណ៍ វិស័យរថយន្ត ការផលិត និងរចនាបន្ទះឈីប និងស្វ័យប្រវត្តិកម្មជាដើម។
ទន្ទឹមនឹងនេះ អនុប្រធានគណៈកម្មាធិការប្រជាជនក្រុងដាណាង លោក Trần Chí Cường បាននិយាយថា ទីក្រុងបានអំពាវនាវឱ្យមានការវិនិយោគបន្ថែមទៀត និងកាន់តែស៊ីជម្រៅពីប្រទេសជប៉ុន ក្នុងឧស្សាហកម្មដែលកំពុងនិន្នាការ ធំៗ ដូចជា បន្ទះឈីប បញ្ញាសិប្បនិម្មិត IT និងបច្ចេកវិទ្យាបៃតងជាដើម។
បើតាមមន្រ្តីដដែល ចំណូលការនាំចេញរវាងប្រទេសជប៉ុន និងក្រុងដាណាង កាលពីឆ្នាំមុន សម្រេចបាន ១ ប៊ីលានដុល្លារ ដោយការនាំចេញរបស់ក្រុងទៅជប៉ុន រួមចំណែក ៦៤០ លានដុល្លារ៕
-
ចរាចរណ៍៥ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង