Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុន​ចិន​ BYD ទិញ​ភាគហ៊ុន​ ២០ ភាគរយ​ ពី​តំណាង​ចែ​កចាយ​​​ថៃ​ Rever Automotive

បានផុស

នៅ

ក្រុមហ៊ុនផលិត​រថយន្ត​អគ្កិសនី​យក្ស​ចិន​ BYD បាន​ប្រកាស​កាល​ពី​ចុងសប្ដាហ៍​ថា​ ក្រុម​ហ៊ុន​បាន​ចុះ​ហត្ថលេខា​ទិញ​ភាគ​ហ៊ុន​ ២០ ភាគរយ​ ពី​ក្រុម​ហ៊ុន​ចែក​ចាយ​រថយន្ត​ក្នុង​ស្រុក​ Rever Automotive របស់​ថៃ​ ដែល​ជា​ប្រទេស​ទីផ្សារ​លក់​រថយន្តនៅ​បរទេស​សម្រាប់​ BYD ដ៏​ធំបំផុត​។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីថ្លែងការណ៍​​ ក្រុមហ៊ុនទាំង​២​បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញភាគហ៊ុនកាលពីថ្ងៃទី ៦ ខែកក្កដា ដើម្បីរួមគ្នាជំរុញការប្រកួតប្រជែង​នៅក្នុងឧស្សាហកម្មរថយន្តថៃ។ ការ​ទិញ​ភាគ​ហ៊ុន​នេះ​ ធ្វើ​ឡើង​ក្រោយ​ BYD បាន​បើក​រោងចក្រ​ផលិត​រថយន្ត​អគ្កិសនីរបស់​ខ្លួន​តម្លៃ​ជិត​ ៥០០ លាន​ដុល្លារ​ ​​​នៅ​ខេត្ត​រ៉ាយ៉ង ប្រទេស​ថៃ​​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន​ ដោយ​​​មាន​សមត្ថភាព​ផលិត​រថយន្ត​ប្រមាណ​ ១៥០ ០០០ គ្រឿង​ក្នុង​១​ឆ្នាំ​។ ​

អ្នកគ្រប់គ្រងទូទៅផ្នែកលក់រថយន្តប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ BYD លោក Liu Xueliang បាននិយាយថា៖ «យើងមានសេចក្តីរំភើបរីករាយ ក្នុងការធ្វើឱ្យភាពជាដៃគូរបស់យើងកាន់តែស៊ីជម្រៅ ដើម្បីបង្កើនល្បឿននៃការ​ប្រើ​ប្រាស់​យន្តអគ្គិសនី និងរួមចំណែកដល់ការផ្លាស់ប្តូររបស់​ថៃ ​​ឆ្ពោះទៅរក​អនាគតប្រកបដោយនិរន្តរភាពបន្ថែមទៀត»​។

គួរ​គូស​បញ្ជាក់​ថា​ ក្រុមហ៊ុន Rever Automotive ដែល​ជា​ក្រុម​ហ៊ុន​ចែក​ចាយ​លក់រថយន្ត​ និង​មានបន្ទប់តាំងបង្ហាញ​រថយន្ត​ចំនួន​ ១០០ កន្លែង​នៅ​ទូទាំង​ប្រទេស​ថៃ​  ​​បានចាប់ផ្តើមការលក់រថយន្ត​របស់​ BYD ក្នុងឆ្នាំ ២០២២ ហើយក្រោយ​មក​ រថយន្ត​​ BYD ក៏​បាន​ក្លាយ​ជាម៉ាក​រថយន្ត​​អគ្គិសនី​លក់​ដាច់​បំផុត​ប្រចាំ​ប្រទេស​នេះ​។ ​​

បច្ចុប្បន្ន​ ថៃគឺជាមជ្ឈមណ្ឌលដំឡើង និងនាំចេញរថយន្តក្នុងតំបន់ ដោយ​មាន​ក្រុមហ៊ុនផលិតរថយន្តជប៉ុនដូចជា Toyota Motor និង Honda Motor Co ​ក៏ដូច​ជា​ Isuzu Motors​ ​រួម​ចំណែក​ទីផ្សារ​មួយ​ភាគ​ធំ​ជាយូរមកហើយ​។ យ៉ាង​ណា​មិញ​ ក្រុម​ហ៊ុន​បរទេស​ទាំង​នេះ​ កំពុង​រង​នៅ​ការ​ប្រកួត​ប្រជែង​យ៉ាង​ខ្លាំង​ពី​ក្រុម​ហ៊ុន​ចិន​ ជាពិសេស​ BYD។ ក្នុងត្រីមាសទី១នៃឆ្នាំ ២០២៤​​ ក្រុមហ៊ុន​ BYD បានគ្រប់គ្រងចំណែកទីផ្សារ​រថយន្ត​អគ្គិសនី​របស់​ថៃ​ប្រមាណ​ ៤៦ ភាគរយ​។ នេះបើយោងតាមក្រុមហ៊ុនស្រាវជ្រាវ Counterpoint ។

គួរ​កត់​សម្គាល់ផង​ដែរ​ថា​ ការទិញ​ភាគហ៊ុន​ កើតឡើងនៅពេលដែល Rever ប្រឈមមុខនឹងការស៊ើបអង្កេតរបស់រដ្ឋាភិបាលជុំវិញការបញ្ចុះតម្លៃយ៉ាងសន្ធឹកសន្ធាប់ ដែល​ធ្វើឱ្យអតិថិជនចាស់ៗ​មួយចំនួនមានអារម្មណ៍ថា ពួកគេបានចំណាយ​ប្រាក់​ទិញ​រថយន្ត​លើស​លុប​ ធៀប​នឹង​តម្លៃ​​បច្ចុះ​​ថ្មី​ៗ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៣ នាទី មុន

ជឺជីតស៊ូកម្ពុជាឈ្នះមេដាយ២១​គ្រឿង​ពី​ការ​ប្រកួត​តំបន់អាស៊ាន

ព័ត៌មានអន្ដរជាតិ១២ នាទី មុន

ក្រុមហ៊ុន​ចិន​ BYD ទិញ​ភាគហ៊ុន​ ២០ ភាគរយ​ ពី​តំណាង​ចែ​កចាយ​​​ថៃ​ Rever Automotive

ព័ត៌មានជាតិ១៨ នាទី មុន

មេទ័ពជើងគោកកម្ពុជា ទៅទស្សនកិច្ចនៅជប៉ុន ៤ថ្ងៃ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ

ព័ត៌មានជាតិ៤២ នាទី មុន

រដ្ឋាភិបាល នឹងដាក់ចេញគោលនយោបាយថ្មី សម្រាប់ជំរុញការវិនិយោគខេត្តព្រះសីហនុ

ព័ត៌មានជាតិ៤៣ នាទី មុន

ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្ត្រី សាទរខួប៧ឆ្នាំតំបន់ប្រាសាទសំបូរព្រៃគុកចុះជាសម្បត្តិបេតិកភណ្ឌពិភពលោក

Sokha Hotels

ព័ត៌មានពេញនិយម