Connect with us

ព័ត៌មានជាតិ

កម្ពុជាច្រានចោលព័ត៌មានមិនពិតពាក់ព័ន្ធនឹងរចនាបថនៃអាកាសយានដ្ឋានសៀមរាបថ្មី

បានផុស

នៅ

​មន្រ្តីជាន់ខ្ពស់នៃអាកាសចរស៊ីវិលកម្ពុជាបានច្រានចោលនូវការបង្ហោះនូវរូបភាពដែលបានបង្ហោះអំពីរចនាបថនៃអាកាសយានដ្ឋានសៀមរាបអង្គរថ្មីដោយលើកឡើងថារចនាបថនៅព្រលាននេះថាមិនដឹងជាធ្វើឡើងដោយស្នាដៃវិស្វករខ្មែរឬចិន។

យោងតាមគណនីយ TikTokមួយដែលបានបង្ហោះកាលពីពេលថ្មីៗនេះថា៖«ខ្ញុំមិនបានដឹងថាជាស្នាដៃវិស្វករខ្មែរឬចិនទេ ប៉ុន្តែរឿងរចនា ព្រះមហាសេ្វតច្ឆត្រ​ ដែជាគ្រឿងបាំងជាន់ខ្ពស់សម្រាប់ការពារអង្គព្រះមហាក្សត្រ «ដាំក្បាលចុះ»​គឺជាប្រផ្នូលមិនល្អសម្រាប់ជាតិខ្មែរ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយនឹងការបង្ហោះសារនេះត្រូវបានលោក ស៊ិន ចាន់សិរីវត្ថា អ្នកនាំពាក្យនៃអាកាសចរស៊ីវិលកម្ពុជាបានថ្លែងមកកាន់កម្ពុជាថ្មីនៅថ្ងៃទី៨ ខែកក្កដានេះដោយច្រានចោលនូវការលើកឡើងខាងលើនោះ។

លោកបានមានប្រសាសន៍ថា​៖«សម្រាប់ការបង្ហោះសារនោះ វាជារូបភាពរចនាបថនៅអាកាសយានដ្ឋានសៀមចាស់នោះទេ ដែលបានធ្វើឡើងតាំងពីជាង២ទស្សវត្សមុនមកម្ល៉េះ។ ហើយបច្ចុប្បន្នអាកាសដ្ឋានចាស់នោះបានបិទដំណើការតាំងពីចុងឆ្នាំ២០២៣មកម្លេះ។ សម្រាប់អាកាសយានដ្ឋានសៀមរាបអង្គរថ្មី គឺមិនមានរចនាបថបែបនោះទេ ដូច្នេះសូមបងប្អូនកុំធ្វើការចែកចាយនូវរូបភាពនោះបន្តទៀត»។

បើ​តាមមន្រ្តី​អាកាសចរ​ស៊ីវិល ស្ថិតិ​ចំនួន​អ្នក​ដំណើរ​តាម​ផ្លូវ​អាកាស​ចេញ​ចូល​ប្រទេស​កម្ពុជា​គិត​ត្រឹម​បំណាច់​ខែ ឧសភា ឆ្នាំ ២០២៤ មាន​ចំនួន​ប្រហែល ២,៦ លាន​នាក់។ បើ​ធៀប​រយៈ​ពេល​ពីរ​ខែ​ចុងក្រោយ (ឧសភានិង​មេសា) ចំនួន​ទេសចរ​តាម​ផ្លូវ​អាកាស​បាន​ថយ​ចុះ ៨%៕

​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម