Connect with us

ព័ត៌មានអន្ដរជាតិ

អតីត​ CEO ក្រុម​ហ៊ុន​ ASML៖ ​ចិន​ និង​អាមេរិក នឹង​បន្ត​ឈ្លោះ​​គ្នា​​លើ​វិស័យ​បន្ទះ​ឈីប​  

បានផុស

នៅ

អតីត​នាយកប្រតិបត្តិ​របស់​ក្រុមហ៊ុនផលិតឧបករណ៍ផលិត​បន្ទះ​ឈីបហូឡង់​ ASML បាននិយាយ​ក្នុងបទសម្ភាសន៍ជាមួយ​វិទ្យុហូឡង់ BNR កាល​ពី​ចុង​សប្ដាហ៍​ថា​ ជម្លោះរវាងសហរដ្ឋអាមេរិក និងចិនលើបន្ទះឈីប​គឺជាមនោគមវិជ្ជា ដែល​មិន​ផ្អែកលើការពិតនោះ​ទេ ​ដូច្នេះ​វា​នឹង​បន្ត​។​ នេះ​បើ​តាម​ការ​ស្រង់​សម្ដី​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Wennink ​ថ្លែង​យ៉ាងដូច្នេះ​​ថា​៖ «​ការពិភាក្សា​បែប​នេះ​(បញ្ហា​ឈីប​) មិន​ធ្វើឡើងដោយផ្អែកលើអង្គហេតុ ឬខ្លឹមសារ ឬតួលេខ ឬទិន្នន័យនោះទេ ប៉ុន្តែផ្អែកលើមនោគមវិជ្ជា»។ លោក​បន្ត​ថា​៖ «​អ្នកអាចគិតតាម​ចិត្ត​ចង់​របស់​អ្នក​អំពី​បញ្ហា​នេះ​ ​ប៉ុន្តែយើង​ធ្វើ​ជំនួញ​ ដែល​ផលប្រយោជន៍​ម្ចាស់​ភាគហ៊ុន​របស់​យើង​ត្រូវតែ​គ្រប់គ្រងដោយតុល្យភាព​…ប្រសិនបើមនោគមវិជ្ជា​ធ្វើ​ឱ្យ​ប៉ះ​ពាល់​​នោះ ខ្ញុំ​ក៏​មានបញ្ហាជាមួយវា»។

អតីត​នាយក​ប្រតិបត្តិ​ ដែល​បញ្ចប់​អាណត្តិ​កាល​ពី​ខែ​មេសា​ដដែល​ បាន​គូស​ថា ក្រុមហ៊ុន ASML មានអតិថិជន និងបុគ្គលិក​ក្នុងប្រទេសចិនអស់រយៈពេល ៣០ ឆ្នាំមកហើយ ​ដូច្នេះ​ ក្រុមហ៊ុន​ក៏​មាន​កាតព្វ​កិច្ច​ដោះ​ស្រាយ​បញ្ហា​។

លោក​ Wennink បាន​លើក​ឡើង​ទៀត​ថា​ អាមេរិក​ប្រហែល​ជា​គិត​ថា​លោក​ជា​មិត្ត​នឹង​ចិន​ ប៉ុន្តែ​​ «វាមិន​ពិត​ទេ​។ ខ្ញុំជាមិត្តនឹងអតិថិជនរបស់ខ្ញុំ អ្នកផ្គត់ផ្គង់របស់ខ្ញុំ បុគ្គលិករបស់ខ្ញុំ ម្ចាស់ភាគហ៊ុនរបស់ខ្ញុំ»​។​ លោក​បន្ថែម​ថា ដោយសារ​តែ​បញ្ហា​ផល​ប្រយោជន៍​ភូមិសាស្រ្ត​នយោបាយ​បច្ចុប្បន្ន​ សង្រ្គាម​បន្ទះ​ឈីប​នឹង​អូស​បន្លាយ​ទៅ​មុខ​បន្ត​រយៈ​ពេល​យូរ​ទៀត​។

គូស​បញ្ជាក់​ថា​ ការ​ព្រមាន​​​​របស់​លោក​ ធ្វើ​ឡើង​ខណៈ​ ​ ASML ដែល​ជា​ក្រុមហ៊ុនផលិតឧបករណ៍ផលិតបន្ទះឈីបឈានមុខគេមួយ​របស់ពិភពលោក ​ត្រូវ​ជាប់​ខ្លួន​នៅ​ក្នុង​​​​ជម្លោះ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេរិក​ និង​ចិន​។ កន្លង​មក​ សហរដ្ឋអាមេរិក​ និង​សម្ព័ន្ធ​មិត្ត​ បាន​ចេញ​ការ​រឹតត្បឹត​​លើ​ការ​នាំ​ចេញ​ឧបករណ៍​ផលិត​បន្ទះ​ឈីប​ទំនើបៗ​​ទៅ​ចិន​ ដោយខ្លាច​ប្រទេស​នេះ​ប្រើ​វា​ដើម្បី​ធ្វើ​ទំនើប​កម្ម​យោធា​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម