ព័ត៌មានជាតិ
ការផ្តល់ឥណទាននៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុមានកំណើនទាបនៅត្រីមាសទី១
ស្របពេលដែលសកម្មភាពមីក្រូសេដ្ឋកិច្ចហាក់មានកំណើនយឺតដោយសារការជះឥទ្ធិពលពីកត្តាខាងក្រៅ និងកំណើននៃសេដ្ឋកិច្ចក្នុងតំបន់និងសកលនៅមិនទាន់រឹងមាំ វិស័យមីក្រូហិរញ្ញវត្ថុនៅតែរក្សាបាននូវស្ថិរភាពរបស់ខ្លួនក្នុងត្រីមាសទី១ ដើមឆ្នាំនេះ។ គិតត្រឹមដំណាច់ត្រីមាសទី១ ឆ្នាំ២០២៤ វិស័យមីក្រូហិរញ្ញវត្ថុបានផ្តល់ឥណទានសរុបចំនួន ៥,១៦ពាន់លានដុល្លារ កើនឡើងតិចតួចបើធៀបនឹងដំណាច់ត្រីមាសទី៤ ឆ្នាំ២០២៣ ផ្តល់ជូនអតិថិជនសរុបចំនួន ១,៥៥លានគណនី។ នេះបើយោងតាមរបាយការណ៍របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA)។

យោងតាមរបាយការណ៍ដដែលឥណទានរបស់វិស័យមីក្រូហិរញ្ញវត្ថុត្រូវបានផ្តល់ដល់វិស័យសំខាន់ៗ ដូចជា ក្រុមគ្រួសារ ៣១,២% កសិកម្ម ២២% ពាណិជ្ជកម្មនិងជំនួញ ២០,២% សេវាកម្ម ១១,៤% និងវិស័យផ្សេងៗ ១៥,២% បើយោងតាមរបាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ របស់ធនាគារជាតិនៃកម្ពុជា។
ដោយឡែកប្រាក់បញ្ញើនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើទាំង៤ ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ហាក់មិនមានបំរ៉ែបំរួលគួរអោយកត់សំគាល់ឡើយ ដោយមានចំនួនសរុប ២,២ពាន់លានដុល្លារ ខណៈ អ្នកដាក់ប្រាក់បញ្ញើមានចំនួន ២,០៣លានគណនី កើនឡើងតិចតួចធៀបនឹងត្រីមាសទីមុន។ វិស័យមីក្រូហិរញ្ញវត្ថុ ក៏បាននិងកំពុងផ្តល់ការងារដល់ពលរដ្ឋកម្ពុជាចំនួនជាង ២១ពាន់នាក់នៅតាមការិយាល័យប្រតិបត្តិការចំនួនជាង ៩០០ទីតាំង។ នេះបើយោងតាម CMA។
លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាយើងរំពឹងថា កំណើនឥណទានក្នុងវិស័យមីក្រូហិរញ្ញវត្ថុ នឹងមិនមានកំណើនគួរអោយកត់សំគាល់នោះទេក្នុងឆ្នាំនេះ ដោយសារបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចមួយចំនួន តម្រូវការថយចុះ និងការលើកកំពស់គុណភាពឥណទាន ហើយអាទីភាពវិស័យពេលនេះ គឺលើកកំពស់កិច្ចការពារអតិថិជនសម្រាប់ វិស័យ។
លោកថា៖«បើទោះបីជាទំហំឥណទានមានប្រមាណតែ ១០ភាគរយនៃវិស័យធនាគារនិងហិរញ្ញវត្ថុទាំងមូល (៥៧ពាន់លានដុល្លារ) វិស័យមីក្រូហិរញ្ញវត្ថុ បាននិងកំពុងផ្តល់ឥណទានដល់អតិថិជនសរុបប្រមាណ ៤០ភាគរយនៃវិស័យទាំងមូលនេះ។ កត្តានេះសបញ្ជាក់ថា វិស័យមីក្រូហិរញ្ញវត្ថុ បាននិងកំពុងដលតួនាទីដ៏ចាំបាច់ ក្នុងការជំរុញនូវកំណើនសេដ្ឋកិច្ច និងសុខមាលភាពសង្គម តាមរយៈការផ្តល់នូវសេវាហិរញ្ញវត្ថុដ៏សំបូរបែបជូនដល់អតិថិជនស្របតាមតម្រូវការជាក់ស្តែង»។

កាលពីថ្ងៃទី២៥ ខែឧសភា ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) របស់សិង្ហបុរីបាន លើក ឡើងថា ស្របពេលសេដ្ឋកិច្ចសកលមានសភាពមិនច្បាស់លាស់ ធនាគារជាតិនៃកម្ពុជា (NBC) ត្រូវបន្តតាមដានឱ្យបានដិតដល់នៃការកើនឡើងនូវឥណទានមិនដំណើការ (NPL) តាមវិស័យនិមួយៗដើម្បីបង្ការនូវហានិភ័យជាយថាហេតុណាមួយប៉ះពាល់ដល់វិស័យនេះដែលបានរីកលូតលាស់ខ្លាំងនិងបានជួយជំរុញកំណើនសេដ្ឋកិច្ចក្នុងរយៈជាច្រើនទសវត្សមកនេះ។
លោកស្រីបណ្ឌិត ជា សិរីបានលើកឡើងកាលពីប៉ុន្មានខែមុនថា កណើនទន់ខ្សោយនៃវិស័យមួយចំនួន និងការកើន ឡើងនៃអត្រាការប្រាក់បាន បណ្តាលឱ្យតម្រូវការឥណទានថមថយ ទន្ទឹមនឹងការបង្កើនភាព ប្រុងប្រយ័ត្នខ្ពស់ របស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុក្នុងការផ្តល់ឥណទាន បានធ្វើឱ្យកំណើន ឥណទានថយចុះមកនៅអត្រាមួយខ្ទង់ជាលើកដំបូងក្នុងរយៈពេលជាង ២ទសវត្សរ៍ ចុង ក្រោយខណៈកំណើនអត្រាការប្រាក់ក៏បានធ្វើឱ្យប្រាក់បញ្ញើកើនឡើងខ្ពស់ រហូតដល់ ១៣% ក្នុងឆ្នាំ២០២៣។

លោកស្រីបណ្ឌិតបានបន្តទៀតថា៖« ការថយចុះកំណើនឥណទាន គួបផ្សំនឹងការបញ្ចប់ ការរៀបចំឥណទានឡើងវិញ បានបណ្តាលឱ្យអនុបាតឥណទានមិនដំណើរការ កើនឡើង លឿន តែបន្តស្ថិត ក្នុងកម្រិតទាបនៅឡើយ។ ទោះយ៉ាងណា កំណើននេះ តម្រូវឱ្យគ្រឹះស្ថាន ធនាគារ និងហិរញ្ញវត្ថុបង្កើនការតាមដាន និងវាយតម្លៃជាប្រចាំលើហានិភ័យមកលើស្ថិរភាព ហិរញ្ញវត្ថុ»។
លោកស្រីបណ្ឌិតបានបន្ថែមថាទន្ទឹមនេះ ការកើនឡើងនៃការធ្វើសំវិធានធននិង ការចំណាយ លើ អត្រាការប្រាក់ បានធ្វើឱ្យប្រាក់ចំណេញក្នុងប្រព័ន្ធធនាគារថយចុះ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ