ព័ត៌មានអន្ដរជាតិ
Microsoft គ្រោងចែកឧបករណ៍បំពាក់ប្រព័ន្ធ IOS របស់ Apple ឱ្យបុគ្គលិកនៅចិនប្រើប្រាស់
ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft មានបំណងផ្ដល់ឧបករណ៍ ដែលបំពាក់ប្រព័ន្ធប្រតិបត្តិការ iOS របស់ក្រុមហ៊ុនបច្ចេកវិទ្យាគូប្រជែង Apple ទៅឱ្យបុគ្គលិករបស់ខ្លួននៅក្នុងប្រទេសចិនប្រើប្រាស់ ដើម្បីឱ្យពួកគេអាចចូលប្រើប្រាស់កម្មវិធីផ្ទៀងផ្ទាត់អត្តសញ្ញាណ (Authentication Apps) មួយចំនួន។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានរាយការណ៍ដោយស្រង់សម្ដីអ្នកនាំពាក្យរបស់ Microsoft ដែលនិយាយថា ការផ្ដល់នេះធ្វើឡើង ដោយសារតែកង្វះសេវាកម្មប្រព័ន្ធប្រតិបត្តិការអេនដ្រយ (Android) របស់ក្រុមហ៊ុនបច្ចេកវិទ្យា Google នៅក្នុងប្រទេសចិន។
បើតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន Bloomberg វិញ ក្រុមហ៊ុន Microsoft បានណែនាំបុគ្គលិករបស់ខ្លួននៅក្នុងប្រទេសចិន ឱ្យប្រើឧបករណ៍ក្រុមហ៊ុន Apple នៅកន្លែងធ្វើការ ចាប់ពីខែកញ្ញាខាងមុខតទៅ។
Bloomberg បានផ្សាយបន្ថែមថា ក្រោមផ្នែកមួយនៃ «គំនិតផ្តួចផ្តើមអនាគតប្រកបដោយសុវត្ថិភាព» (Secure Future Initiative) ជាសកល របស់ក្រុមហ៊ុន Microsoft ការផ្លាស់ប្តូរទៅប្រើប្រាស់ឧបករណ៍បំពាក់ប្រព័ន្ធ iOS កើតឡើងដោយសារកង្វះខាតនៃកម្មវិធីទិញកម្មវិធី Play Store របស់ Google នៅក្នុងប្រទេសចិន ដែលការណ៍នេះ ធ្វើឱ្យបុគ្គលិករបស់ខ្លួនពិបាកចូលប្រើកម្មវិធីសុវត្ថិភាពដូចជា Microsoft Authenticator និង Identity Pass ជាដើម។

ក្រុមហ៊ុននឹងផ្តល់ម៉ូដែល iPhone 15 ដល់បុគ្គលិក ដែលបច្ចុប្បន្នកំពុងប្រើប្រាស់ទូរស័ព្ទអេនដ្រយ នៅទូទាំងប្រទេសចិន រួមទាំងទីក្រុងហុងកុងផងដែរ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Microsoft ស្ថិតក្នុងចំណោមក្រុមហ៊ុនអាមេរិកទាំងអស់ ដែលមានវត្តមានដ៏មហិមានៅចិន។ ក្រុមហ៊ុននេះបានចូលទីផ្សារប្រទេសនេះក្នុងឆ្នាំ ១៩៩២ ហើយក៏ដំណើរការមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ដ៏ធំមួយនៅទីនោះផងដែរ។
បច្ចុប្បន្ន ក្រុមហ៊ុន Microsoft កំពុងស្ថិតនៅក្រោមការត្រួតពិនិត្យកាន់តែខ្លាំងឡើងៗ ក្រោយមានការរំលោភលើសុវត្ថិភាពជាបន្តបន្ទាប់។ ចុងក្រោយបំផុតគឺ ក្រុមហែកឃឺររុស្ស៊ី បានធ្វើចារកម្ម និងចូលប្រើអ៊ីមែលរបស់បុគ្គលិក និងអតិថិជនរបស់ក្រុមហ៊ុន កាលពីដើមឆ្នាំនេះ៕

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១៨ ម៉ោង ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន