Connect with us

ព័ត៌មានជាតិ

ធុរជនអូស្រ្តាលីចាប់អារម្មណ៍លើវិស័យសក្តានុពលនៅកម្ពុជា

បានផុស

នៅ

ក្រុ​មធុរជន​អូស្រ្តាលី​កំពុងសិក្សាស្វែងរកឪកាសវិនិយោគនៅប្រទេសកម្ពុជាលើវិស័យ​ថាមពលបៃតង ទេសចរណ៍ កសិចំណីអាហារ និងការបង្កើតតំបន់សេដ្ឋកិច្ចពិសេស​បន្ទាប់ពីជំនួបធុរកិច្ចកម្ពុជា-អូស្រ្តាលីដែលបានធ្វើកាលពីខែមីនាកន្លងមកនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី០៨ ខែកក្ដដា ឆ្នាំ២០២៤ ក្រុមធុរជន​មកពីប្រទេសអូស្រ្តាលី សមាជិកសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងមែលប៊នដែលដឹកនាំដោយជឺនបូរាណ ច័ន្ទបូរី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអូស្រ្តាលីនិងណូវែលហ្សេឡង់ និង លោក តាំង សិទ្ធី ប្រធានសភាពាណិជ្ចកម្មកម្ពុជាប្រចាំទីក្រុងមែលប៊ន ​បានជួបប្រជុំជាមួយលោក អ៊ុនវ័ណរ៉ា អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជានៅទីស្តីការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។

បើយោងតាម CDC៖« គណៈប្រតិភូធុរកិច្ចអូស្រ្តាលីដែលមកពីបណ្ដាក្រុមហ៊ុនក្នុងវិស័យសំខាន់ៗ ដូចជា កសិ-ចំណីអាហារ ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ ថាមពលបៃតង សួនឧស្សាហកម្មនិងកម្មន្តសាល មានគោលបំណងស្វែងយល់បន្ថែមអំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីការប្រព្រឹត្តទៅដ៏ជោគជ័យនៃវេទិការធុរកិច្ចកម្ពុជា-អូស្រ្តាលី ដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​បានអញ្ជើញជាអធិបតី ក្នុងអំឡុងពេល​ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលី នៅទីក្រុងមែលប៊ន ប្រទេសអូស្រ្តាលី កាលពីខែមីនា ឆ្នាំ២០២៤ កន្លងទៅ»។

លោក នុត អ៊ុនវ័ណរ៉ា បាន​ស្វាគមន៍​ចំពោះគណៈប្រតិភូ នៃប្រទេសអូស្រ្តាលីនិងណូវែលហ្សេឡង់ និងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងមែលប៊ន ដែលបានដឹកនាំធុរជន និងវិនិយោគិនអូស្រ្តាលី មកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីបានឃើញដោយផ្ទាល់អំពីសក្ដានុពល និងកាលានុវត្តភាពថ្មីៗរបស់កម្ពុជា។ ​

លោក សង្ឃឹមយ៉ាងមុតមាំថា វិនិយោគិនអូស្រ្តាលី នឹងមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា កាន់តែច្រើនបន្ថែមទៀតនាពេលខាងមុខ។

កាលពីដើមខែមីនាក្នុងដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសអូស្រ្តាលីនោះ ប្រទេសទាំងពីរក៏បាន​ព្រមព្រៀងគ្នាបង្កើតក្រុមប្រឹក្សាធុរកិច្ចកម្ពុជា-អូស្ត្រាលី ដើម្បីលើកកម្ពស់ និងជំរុញសកម្មភាពធុរកិច្ច វិនិយោគសំដៅធ្វើយ៉ាងជំរុញការដោះដូរទំនិញ និងវិនិយោគរវាងប្រទេសទាំងពីរបន្ថែមទៀតផងដែរ។

កាលពីចុងខែមិថុនា ​ក្រុមហ៊ុន Amru Rice (Cambodia) ​បានចាប់ផ្តើមផ្គត់ផ្គង់ SunRice របស់ប្រទេសអូស្រ្តាលីឡើងវិញ ​ចំនួន១០០០តោន​។ ហើយក្រុមហ៊ុននឹងរង់ចាំងដល់រដូវប្រមូលផលថ្មីនៅខែកញ្ញាឬខែតុលាក្នុងការបង្កើនការនាំចេញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទីutes មុន

ប្រជាពលរដ្ឋភ្ញាក់ផ្អើលឃើញសាកសពបុរសម្នាក់ដេកស្លាប់កណ្តាលវាល

សន្តិសុខសង្គម២ ម៉ោង មុន

ទូតចិន ថ្កោលទោសជនជាតិចិនបាញ់បោះក្បែរព្រលានយន្តហោះពោធិ៍ចិនតុង និងស្នើផ្ដន្ទាទោសឱ្យធ្ងន់ធ្ងរ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចធិបតី៖ លោក សម រង្ស៊ី ស្រេកឃ្លានតំណែងនាយករដ្ឋមន្ត្រីណាស់ តែមិនបានធ្វើ ក៏តាំងខ្លួនជានាយករដ្ឋមន្ត្រីតែម្ដង

ព័ត៌មានជាតិ៣ ម៉ោង មុន

អាជ្ញាធរ​រាជធានី​នឹង​បិទ​ផ្លូវ​បេតុង​លូប្រាំ ឆ្លង​កាត់​ប្រឡាយ​ភូមិ​ម័ល​ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១៧ កុម្ភៈ ដល់ថ្ងៃទី៣០ ខែមេសា

សន្តិសុខសង្គម៣ ម៉ោង មុន

ករណីជនជាតិចិនផ្ទុះអាវុធ នៅអគាររតនៈសម្បត្តិ ខណ្ឌពោធិ៍សែនជ័យ សមត្ថកិច្ចឃាត់បានជនសង្ស័យ២នាក់ អាវុធAK២ដើម

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

រុស្ស៊ី វាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Chernobyl បង្កហានិភ័យលេចធ្លាយជាតិវិទ្យុសកម្ម

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច  

សន្តិសុខសង្គម២ ម៉ោង មុន

ទូតចិន ថ្កោលទោសជនជាតិចិនបាញ់បោះក្បែរព្រលានយន្តហោះពោធិ៍ចិនតុង និងស្នើផ្ដន្ទាទោសឱ្យធ្ងន់ធ្ងរ

ទិវានៃក្ដីស្រឡាញ់
សន្តិសុខសង្គម១០ ម៉ោង មុន

មុនថ្ងៃទិវានៃក្ដីស្រឡាញ់ បុរសជាសង្សារកាប់ប្រហារនារីគូស្នេហ៍របួសធ្ងន់ រួចទៅលោតទឹកសម្លាប់ខ្លួន

ក្រុមបាល់ទាត់ជម្រើស​ជាតិ​កម្ពុជា
កីឡា៩ ម៉ោង មុន

លោក កែវ សារ៉េត ៖«គ្មាន​ព័ត៌មាន​អ្វី​ពី FIFA ឬ AFC រឿងកម្ពុជា​ជំនួស​ប៉ាគីស្ថាន»

Sokha Hotels

ព័ត៌មានពេញនិយម