ព័ត៌មានជាតិ
NBC៖ ថ្នាក់ដឹកនាំហិរញ្ញវត្ថុដើរតួនាទីសំខាន់ក្នុងការជួយលើកកម្ពស់វិជ្ជាជីវៈនិងកំណើនប្រកបដោយបរិយាបន្ន
មន្រ្តីជាន់ខ្ពស់នៃធនាគារជាតិនៃកម្ពុជា (NBC) បានលើកឡើងថា ថ្នាក់ដឹកនាំសាខា ឬតំបន់របស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍អភិបាលកិច្ច ដែលផ្តោតជាពិសេសលើចីរភាព ប្រសិទ្ធភាព ការទទួលខុសត្រូវ និងបរិយាបន្នដើម្បីធានាបាននូវការរីកចម្រើននិងរួមចំណែកដល់ការអភិវឌ្ឍវិស័យធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា។
ការលើកឡើងបែបនេះធ្វើឡើងដោយលោក អែម កំណាន់ អគ្គនាយករងត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជានៅក្នុងសិក្ខាសាលាថ្នាក់តំបន់ត្រូវបានរៀបចំទ្បើងរួមគ្នារវាងសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។
លោក អែម កំណាន់ បានមានប្រសាសន៍ថាថាថ្នាក់ដឹកនាំសាខា ឬតំបន់ មានការទទួលខុសត្រូវចំពោះគ្រឹស្ថានខ្លួនឯង អតិថិជន សហគមន៍ វិស័យ និងភាគីពាក់ព័ន្ធដទៃទៀត ហើយការទទួលខុសត្រូវសំខាន់បំផុត គឺលើកកម្ពស់ក្រមវិជ្ជាជីវៈឱ្យបានខ្ពស់បំផុត ដើម្បីធានាឱ្យមានតម្លាភាព និងគណនេយ្យភាពក្នុងប្រតិបត្តិការរបស់ខ្លួន។
លោក កំណាន់ បានគូសបញ្ជាក់ថា៖« ក្នុងឋានៈជាថ្នាក់ដឹកនាំសាខា ឬតំបន់របស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ការប្រកាន់ខ្ជាប់នូវគោលការណ៍អភិបាលកិច្ច ដែលផ្តោតជាពិសេសលើចីរភាព ប្រសិទ្ធភាព ការទទួលខុសត្រូវ និងបរិយាបន្ន ពិតជាមានសារៈសំខាន់ណាស់ ដោយសារគោលការណ៍ទាំងនេះ មិនត្រឹមធានានូវជោគជ័យនិងកេរ្តិ៍ឈ្មោះរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុប៉ុណ្ណោះទេ វាក៏បានរួមចំណែកដល់ការអភិវឌ្ឍសហគមន៍ និងវិស័យធនាគារទាំងមូល»។
លោក តូច ចៅចេក សមាជិកក្រុមប្រឹក្សានៃសមាគមធនាគារនៅកម្ពុជាបានឱ្យដឹងដែរថា ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងឡាយ សមាគមបានអនុវត្តនូវគំនិតផ្តួចផ្តើមសំខាន់ៗជាច្រើនរួមមានដូចជាក្រមប្រតិបត្តិសម្រាប់វិស័យធនាគារនិងហិរញ្ញវត្ថុ; ស្តង់ដាកិច្ចសន្យាឥណទាននិងខចែងស្តង់ដាកិច្ចសន្យាឥណទាន;ការពង្រឹងកិច្ចការពារអតិថិជន និងការដាក់ដំណើរការលេខបណ្តឹងតវ៉ានិងយន្តការដោះស្រាយបណ្តឹង រវាងអតិថិជន និងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ;ការដាក់ចេញកម្មវិធីវិញ្ញាបនបត្រនៃការផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ ;គម្រោងពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគម; សិក្ខាសាលាសម្រាប់ប្រធាននាយកប្រតិបត្តិនិងក្រុមប្រឹក្សាភិបាលឬភាគទុនិក ;ការផ្សព្វផ្សាយបញ្ជីឈ្មោះគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែលទទួលបានអាជ្ញាបណ្ណប្រកបអាជីវកម្មពីធនាគារជាតិនៃកម្ពុជា ;និង ការផ្សព្វផ្សាយការអប់រំទាក់ទងនឹងចំណេះដឹងហិរញ្ញវត្ថុគ្រប់ទម្រង់ផ្សេងៗ។
លោកស្រី ឌីត នីតា ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានមានប្រសាសន៍ថាសម្រាប់ឆ្នាំ២០២៤នេះគឺជាឆ្នាំទី៣ របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ចំពោះការរៀបចំសិក្ខាសាលាថ្នាក់តំបន់។ លោកស្រីថាកាលពីឆ្នាំ២០២២ និង ២០២៣ ការរៀបចំគឺផ្តោតទៅលើស្ថាប័នដែលជាសមាជិករបស់របស់សមាគមមីក្រូហិរញ្ញវត្ថុប៉ុណ្ណោះ។
លោកស្រីបានគូសបញ្ចាក់ថា៖«សមត្ថភាពគ្រប់គ្រង និងដឹកនាំរបស់ប្រធានសាខា គឺជាកត្តាចាំបាច់ក្នុងការជំរុញប្រសិទ្ធភាពប្រតិបត្តិការសាខា និរន្តភាពរបស់គ្រឹះស្ថាន និងអតិថិជន។ លើសពីនេះទៅទៀត ប្រធានសាខានីមួយៗ ជាអ្នកដឹកនាំធ្វើឲ្យគ្រឹះស្ថានមានកេរិ៍្តឈ្មោះល្អ តាមរយៈការដឹកនាំក្រុមការងាររបស់ខ្លួនដោយផ្ទាល់ ក្នុងប្រតិបត្តិការផ្តល់សេវាហិរញ្ញវត្ថុ ប្រាស្រ័យទាក់ទង និងបម្រើសេវាជូនអតិថិជនផ្ទាល់ដោយក្រមសីលធម៌ វិជ្ជាជីវៈ។ ដើម្បីបំពេញតួនាទីនិងភារកិច្ចនេះប្រកបដោយប្រសិទ្ធភាព ប្រធានសាខាឬថ្នាក់ដឹកនាំសាខាត្រូវស្វែងយល់ឲ្យបានទូលំទូលាយនូវបទដ្ឋានគតិយុត្ត ច្បាប់ និងបទបញ្ញត្តិផ្សេងៗដែលពាក់ព័ន្ធ ការវិវត្ត ឱកាស និងកត្តាគំរាមកំហែងផ្សេងៗក្នុងការធ្វើប្រតិបត្តិការអាជីវកម្ម»៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ជីវិតកម្សាន្ដ១១ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan