Connect with us

ព័ត៌មានអន្ដរជាតិ

អ្នក​ជំនាញ​៖ សេដ្ឋកិច្ច​អាមេរិក​ បង្ហាញ​សញ្ញា​កាន់​តែ​ច្បាស់​ពី​កំណើន​យឺត​យ៉ាវ​  

បានផុស

នៅ

ជាមួយ​នឹង​​តួលេខ​ចុង​ក្រោយ​ ដែល​បង្ហាញ​ពី​ការ​ហក់​ឡើង​នៃ​​​​អត្រាអត់​ការងារធ្វើ​​ និង​​​កំណើនតិច​តួច​នៃ​ប្រាក់​​ឈ្នួល​​ប្រចាំ​ខែ​មិថុនា អ្នក​ជំនាញ​បាន​​លើក​ឡើង​​ថា​ សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក​ កំពុង​បង្ហាញ​សញ្ញា​កាន់​តែ​ច្បាស់​អំពី​កំណើន​យឺត​យ៉ាវ​។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​វិភាគ​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក​ លោក​ Matthew Boesler ​បាន​សរសេរ​នៅ​ក្នុង​អត្ថបទ​​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​ Bloomberg កាល​ពីថ្ងៃ​ចន្ទ​ថា​ ​ការ​កើន​ឡើង​ប្រាក់ឈ្នួលប្រចាំ​ខែ​មិថុនា​ ដែល​ជា​អង្គ​រួម​ចំណែក​ដ៏​សំខាន់​មួយ​សម្រាប់​វាស់វែង​កំណើន​សេដ្ឋកិច្ច​ បាន​ស្ថិត​នៅ​ក្នុង​សន្ទុះ​​យឺត​យ៉ាវ​ខ្លាំងរាប់តាំង​ពី​ឆ្នាំ​ ២០២១​។  

តួលេខពី​ការិយាល័យស្ថិតិ និងការងារអាមេរិក​ ដែល​ចេញ​ផ្សាយ​កាល​ពី​សុក្រ​សប្ដាហ៍​មុន​ បាន​បង្ហាញ​ថា​ ប្រាក់ចំណូលជាមធ្យម/ម៉ោង បានកើនឡើង ១០ សេន​ ដល់ ៣៥ ដុល្លារ​/ម៉ោង ឬ​ស្មើនឹង​ ០,៣ ភាគរយ​ ​នៅ​ខែ​មិថុនា បន្ទាប់ពីកើនឡើង ០,៤ ភាគរយ​នៅ​ខែឧសភា។ ក្នុងអត្រា​ប្រចាំ​ឆ្នាំ​សម្រាប់​ខែ​មិថុនា ​​ប្រាក់ឈ្នួលបានកើនឡើង ៣,៩ ភាគរយ​ ​ដែល​នេះ​ជា​កំណើន​តិចតួចបំផុត​ ចាប់តាំងពីខែមិថុនា ឆ្នាំ ២០២១ ខណៈ​អត្រា​ប្រចាំ​ឆ្នាំ​ដូច​គ្នា​សម្រាប់​ឆ្នាំ​ឧសភា​ បាន​កើន​ឡើង​ ៤,១ ភាគរយ​។​

ជាមួយ​គ្នា​នោះ​ អត្រាគ្មានការងារធ្វើវិញ​ បានកើនឡើងពី​ ៤,០ នៅ​ខែ​ឧសភា ដល់ ៤,១ ភាគរយនៅ​ខែ​មិថុនា ​​ ដែលវា​​ជាកម្រិតខ្ពស់បំផុត ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២១​។

ការ​កើន​ឡើង​នៃ​អត្រា​គ្មាន​ការងារធ្វើ​ មាន​ន័យ​ថា​ ប្រជាជន​កាន់​តែ​ច្រើនកាត់​បន្ថយ​ការ​ចំណាយរបស់​ខ្លួន​​ ខណៈ​​ការចំណាយរបស់​អ្នក​ប្រើ​ប្រាស់​រួមចំណែក​ប្រហែល​ ៧០ ភាគរយ​នៃ​សេដ្ឋកិច្ចសហរដ្ឋអាមេរិក ហើយទិន្នន័យនៃការចំណាយ​នេះ​​​​ ក៏​បាន​ចុះខ្សោយ​ក្នុងរយៈ​ពេល​ប៉ុន្មានខែ​កន្លង​ទៅ​។​ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​បណ្ដាញ​ព័ត៌មាន​ CNN។

​សញ្ញាអវិជ្ជមាន​ចុង​ក្រោយ​ទាំង​នេះ​​ បូក​រួម​នឹងការ​ធ្លាក់​ចុះត្រឹម​ ៣,៣ ភាគរយ​​នៃ​អត្រា​​អតិផរណាកាល​ពី​ខែ​ឧសភា​​ (ប៉ុន្តែ​នៅ​តែ​ខ្ពស់​ជាង​អត្រា​គោលដៅ​ ២ ភាគរយ​) ​អាច​នឹង​ជួញ​ជំរុញ​ការ​រំពឹង​ទុក​ស្ដី​ពី​ការ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​របស់​ធនាគារ​កណ្ដាល​សហរដ្ឋ​អាមេរិក នៅ​ខែ​កញ្ញា​ ឬ​ធ្នូ​ ខាង​មុខ ដើម្បី​បង្កើន​ការ​ចំណាយ​របស់​ប្រជាជន​ឡើង​វិញ​​​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៦ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៦ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៦ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម