សេដ្ឋកិច្ច
កូនអ្នកព្រៃវែង ច្នៃស្បែកក្រពើ ជាស្បែកជើង និងកាបូប រកចំណូលខ្ទង់ពាន់ដុល្លារ
លោក ហង់ សុឃឿន អ្នកជំនាញច្នៃស្បែកក្រពើ ចេញជាស្បែកជើង និងកាបូបប្រើប្រាស់ផ្សេងៗ ប្រចាំទឹកដីខេត្តព្រៃវែង អាចរកចំណូលជាង ២ពាន់ដុល្លារ ក្នុងមួយខែ តាមរយៈការលក់តាមអនឡាញ។

លោក ហង់ សុឃឿន ម្ចាស់សិប្បកម្ម ហ្វាតុង ផលិតកាបូបស្បែក ស្នាដៃកូនខ្មែរ ស្ថិតនៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ជាមនុស្សម្នាក់ដែលធ្លាប់ជាកម្មកររោងចក្រកាត់ដេរ នៅប្រទេសថៃ កាលពីជាង១០ឆ្នាំមុន តែដោយសារតែគាត់មានទេពកោល្យ និងជំនាញទាក់ទងនឹងការកែច្នៃពីកំណើតស្រាប់ ទើបជំរុញឱ្យ លោក សុឃឿន បានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ដោយចាប់អាជីពជាអ្នកផលិតកាបូប និងស្បែកជើងនេះកាលពីឆ្នាំ២០២១។

លោក សុឃឿន បានឆ្លៀតផ្ដល់បទសម្ភាសឱ្យ កម្ពុជាថ្មី ដឹងថា ដំបូងឡើយ លោកត្រឹមជាពលករធ្វើការនៅរោងចក្រមួយកន្លែង ក្នុងប្រទេសថៃ ប៉ុណ្ណោះ។ តែអ្វីដែលជំរុញទឹកចិត្តឱ្យ លោក អាចមានលទ្ធភាពបើកសិប្បកម្មច្នៃស្បែកក្រពើនេះឡើងមក ក៏ដោយសារតែចំណង់ចំណូលចិត្តរបស់លោក។ ម្យ៉ាងទៀត លោក សុឃឿន មើលឃើញថា ផលិតផលដែលផលិតចេញពីស្បែកក្រពើ ក្នុងប្រទេសកម្ពុជាសព្វថ្ងៃនេះ មិនមានច្រើននៅឡើយ ចំណែកឯការនាំចូលវិញ ផលិតផលធ្វើពីស្បែកក្រពើគឺមានតម្លៃថ្លៃខ្លាំង មិនដូចការផលិតក្នុងស្រុក ទើបធ្វើឱ្យប្រជាជនខ្មែរខ្លះ មិននិយមប្រើប្រាស់ផលិតផលទាំងនេះ។

មានស្រុកកំណើត នៅស្រុកពាមរក ខេត្តព្រៃវែង សុឃឿន ជាមនុស្សម្នាក់ដែលមានការគិតខុសពីអ្នកដទៃបន្ដិច ដែលលោកមិនសូវជាចាប់អារម្មណ៍ចំពោះរបររកស៊ីអ្វី ក្រៅអំពីការច្នៃស្បែកក្រពើ និងស្បែកគោ ចេញជាស្បែកជើង និងកាបូប សម្រាប់ដាក់លក់តាមអនឡាញ ដែលលោកខ្លួនឯងក៏នឹកស្មានមិនដល់ថាមានគាំទ្រយ៉ាងច្រើនកុះករ ចំពោះស្នាដៃរបស់លោក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

សុឃឿន បានឱ្យដឹងទៀងថា សម្រាប់ពេលបច្ចុប្បន្ននេះ លោកមើលឃើញថា នៅតាមកសិដ្ឋានចិញ្ចឹមក្រពើខ្លះ កំពុងតែប្រឈមនឹងការខាតបង់ខ្លាំង ពីព្រោះតែមិនសូវមានទីផ្សារនាំចេញ និងការច្នៃស្បែកក្រពើ ជាផលិតផលផ្សេងៗ នៅមានកម្រិត ទើបលោកបានចូលរួមជាចំណែកមួយ ក្នុងការផលិត ស្បែកជើង កាបូប ចេញពីស្បែកក្រពើ សម្រាប់ប្រជាជនខ្មែរដែលនិយមប្រើប្រាស់ផលិតផលធ្វើចេញពីស្បែកក្រពើ។

ម្ចាស់សិប្បកម្មរូបនេះ ក៏សូមសំណូមពរដល់ប្រជាជនខ្មែរ ទាំងក្នុងនិងក្រៅប្រទេស សូមមេត្តាជួយគាំទ្រផលិតផលដែលជាស្នាដៃកូនខ្មែរច្រើន ដើម្បីជំរុញឱ្យសិប្បកម្មក្នុងស្រុកទាំងអស់ អាចដំណើរការទៅបាន យ៉ាងរលូន នាំឱ្យសង្គមជាតិមានការអភិវឌ្ឍ ផងដែរ៕

អត្ថបទ ៖ សួស សិត

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១៥ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានជាតិ៩ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ