សេដ្ឋកិច្ច
ក្រុមហ៊ុនមួយជួយទិញស្ពៃក្រញាញ់ពីកសិករនៅស្រុកត្រាំកក់ក្នុងតម្លៃទីផ្សារ ក្រោយធ្លាក់ចុះ ៣០០ រៀល ក្នុងមួយគីឡូក្រាម
ក្រុមហ៊ុន ត្រូពិកខេម ដែលជាក្រុមហ៊ុនលក់បន្លែសុវត្ថិភាព បានចាប់ផ្ដើមទិញស្ពៃក្រញាញ់ពីកសិករនៅស្រុកត្រាំកក់ ខេត្តតាកែវ ក្នុងតម្លៃ ២.០០០ រៀលក្នុងមួយគីឡូក្រាម ដែលជាការជួយដោះស្រាយបញ្ហាប្រឈមចំពោះមុខនៃការធ្លាក់តម្លៃស្ពៃក្រញាញ់ដល់ ៣០០ រៀល ក្នុងមួយគីឡូក្រាម។

កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្រុមហ៊ុន ត្រូពិកខេម សហការជាមួយក្រសួងកសិកម្ម ទទួលទិញបន្លែស្ពៃក្រញាញ់របស់កសិករនៅស្រុកត្រាំកក់ក្នុងតម្លៃ ២០០០ រៀលក្នុងមួយគីឡូក្រាម ចាប់ផ្ដើមដឹកជើងទី១ នៅថ្ងៃទី ១១ ខែកក្កដានេះ បន្ទាប់ពីតម្លៃស្ពៃក្រញាញ់បានធ្លាក់ចុះ។
កាលពីសប្ដាហ៍មុន កសិករដាំស្ពៃក្រញាញ់មួយចំនួន នៅស្រុកត្រាំកក់ បានត្អូញត្អែរពីតម្លៃស្ពៃក្រញាញ់ធ្លាក់ចុះ រហូតដល់ ៣០០ រៀល ក្នុងមួយគីឡូក្រាម និងគ្មានអ្នកបញ្ជាទិញផងដែរ៕


អត្ថបទ៖ ឡេង ដេត

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?