ព័ត៌មានអន្ដរជាតិ
រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុថៃ៖ សេដ្ឋកិច្ចប្រទេសស្ថិតក្នុងស្ថានភាពមិនប្រាកដប្រជា ដោយកំណើនខ្សោយ
រដ្ឋមន្ត្រីហិរញ្ញវត្ថុថៃ លោក Pichai Chunhavajira បាននិយាយនៅថ្ងៃពុធនេះថា សេដ្ឋកិច្ចរបស់ប្រទេសថៃ ស្ថិតនៅក្នុងស្ថានភាពមិនប្រាកដប្រជាអស់រយៈពេលជាយូរមកហើយ ដោយសារតែកំណើនយឺត ជាមួយនឹងបញ្ហារចនាសម្ព័ន្ធផ្សេងៗ។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានស្រង់សម្ដីលោក Pichai ដែលថ្លែងក្នុងសិក្ខាសាលាធុរកិច្ចមួយថា រដ្ឋាភិបាលថៃ កំពុងធ្វើការដើម្បីលើកកំណើនសេដ្ឋកិច្ចឱ្យបាន ៣ ភាគរយនៅឆ្នាំនេះ ខណៈការព្យាករណ៍បច្ចុប្បន្នបង្ហាញថា សេដ្ឋកិច្ចថៃនឹងកើនឡើងត្រឹមតែប្រហែល ២,៥ ភាគរយ ប៉ុណ្ណោះ។
រដ្ឋមន្រ្តីដដែលបានបន្ថែមថា វិស័យទេសចរណ៍នឹងជួយជំរុញសេដ្ឋកិច្ច ដោយភ្ញៀវទេសចរបរទេសយ៉ាងហោចណាស់ ៣៥ លាននាក់ រំពឹងថានឹងមកលេងថៃនៅឆ្នាំ ២០២៤ នេះ។ ក្នុងឆ្នាំ ២០១៩ ពោលគឺមុនវិបត្តិជំងឺកូវីដ១៩ ថៃទទួលភ្ញៀវទេសចរប្រមាណ ៤០ លាននាក់។
លោក Pichai ក៏បានលើកឡើងផងដែរថា បំណុលគ្រួសារបច្ចុប្បន្នឈរនៅជាង ៩០ ភាគរយ ធៀបនឹងផលិតផលក្នុងស្រុកសរុប (GDP) ដែលបញ្ហាត្រូវការដំណោះស្រាយជាបន្ទាន់ ខណៈមានបញ្ហាលើប្រាក់កម្ចី ដែលជាផ្នែកមួយធ្វើឱ្យសេដ្ឋកិច្ចថៃកើនយឺតយ៉ាវ។
កំណើនសេដ្ឋកិច្ចរបស់ថៃ កើនបានត្រឹមតែ ១,៩ ភាគរយប៉ុណ្ណោះកាលពីឆ្នាំមុន ដោយខ្សោយជាងប្រទេសជាច្រើនក្នុងតំបន់ផ្សេងទៀត ដោយសារតែការនាំចេញខ្សោយ រួមផ្សំជាមួយនឹងបំណុលគ្រួសារ និងថ្លៃកម្ចីខ្ពស់៕
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់