Connect with us

សេដ្ឋកិច្ច

ទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជា សម្រេចបានទឹកប្រាក់ជាង ២៦ ពាន់លានដុល្លារ

បានផុស

នៅ

នៅក្នុងឆមាសទី ០១ ឆ្នាំ ២០២៤ ​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា សម្រេចបានទឹកប្រាក់ជាង ២៦ ពាន់​លានដុល្លារ កើនឡើងជាង ១២,៧ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះ​បើយោងតាម​ទិន្ន​​ន័យ​របស់អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE) ចេញផ្សាយ​​នៅថ្ងៃ​ទី១០ ខែកក្កដា ឆ្នាំ ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យដដែលបង្ហាញថា ​ទំហំនៃការនាំចេញ-នាំចូលសរុបនេះ ក្នុងនោះទំនិញ​កម្ពុជា​នាំចេញមានទំហំទឹកប្រាក់ជាង ១២,២៩ ពាន់លានដុល្លារ កើនឡើង ១២,៦ ភាគរយ ចំណែកឯទំនិញនាំចូលពីក្រៅប្រទេសមានទំហំទឹកប្រាក់ចំនួន ១៣,៧៩ ពាន់លានដុល្លារ កើន ១២,៨ ភាគរយ។

អ្នកជំនាញសេដ្ឋកិច្ចនៅរាជ្យបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត ហុង វណ្ណៈ ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៤នេះថា ពាណិជ្ជកម្មកម្ពុជាមានលក្ខណៈប្រសើរមួយកម្រិត ខណៈកម្រិតឱនភាពពាណិជ្ជកម្មមានតិចតួច។

លោកបញ្ជាក់ថា ប្រសិនបើស្ថានភាពបែបនេះ បន្តរហូតដល់ដាច់ឆ្នាំ មានន័យថា ដំណើរនៃសង្វាក់ផលិតកម្មនៅកម្ពុជាបន្តមានសន្ទុះ ដែលអាចធានាការផ្គត់ផ្គង់ផលិតផលសម្រាប់ការនាំចេញជាមួយគុណភាព។

លោកបណ្ឌិត ហុង វណ្ណៈ បានឱ្យដឹងថា កម្ពុជានាំចេញសម្លៀកបំពាក់កាត់ដេរ​ សម្ភារធ្វើដំណើរ ដែលសុទ្ធតែជាទំនិញឈានមុខ ដែលកម្ពុជាមានទីផ្សារនៅអឺរ៉ុប និងសហរដ្ឋអាមេរិក។ ក្រៅពីនេះ មានគ្រឿងបង្គុំ បន្ទះសូឡា និងផលិតផលកសិផល ដែលកម្ពុជាត្រូវខិតខំបន្ថែមទៀត ជំរុញក្នុងការនាំចេញ ដែលអាចបង្កើតការងារក្នុងស្រុកសម្រាប់ប្រជាពលរដ្ឋ។

លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម មានប្រសាសន៍ថា ការបើកទីផ្សារថ្មី និងស្ដង់ដារផលិតផលកសិផលរបស់កម្ពុជា ជំរុញឱ្យមានកំណើននាំចេញ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

​សមត្ថកិច្ច​នឹង​បញ្ចៀស​ចរាចរ កំណាត់​មហាវិថីព្រះនរោត្តម និង​បរិវេណ​ជុំវិញ​វិមាន​៧មករា​ ថ្ងៃទី២៦ ខែមេសា

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ធនាគារ វីង បោះបង់ចំណូលរាប់សិប លានដុល្លារពីការលុបចោលថ្លៃសេវា ដកលុយនៅទូទាំងប្រទេសកម្ពុជា

ជីវិតកម្សាន្ដ១១ ម៉ោង មុន

ឧកញ៉ា សិរីមន្ត និង តន់ ចន្ទសីម៉ា ចាប់គូច្រៀងចង្វាក់ប្រពៃណី ២បទរួមគ្នា ធ្វើឱ្យអ្នកស្តាប់បង្ហើបក្តីពេញចិត្តខ្លាំង

ជីវិតកម្សាន្ដ១១ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​បេសកជន​​​​អាមេរិក​ទៅ​ដល់​រុស្ស៊ី​លើក​ទី​២ សម្រាប់​ការ​ចរចា​​បទឈប់បាញ់​​អ៊ុយក្រែន-រុស្ស៊ី​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់

កីឡា១៣ ម៉ោង មុន

ពិត​ជា​អស្ចារ្យ បើឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូងនៅ​កម្ពុជា

ជីវិតកម្សាន្ដ១១ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

តាំងផលិតស្រា
សន្តិសុខសង្គម១៣ ម៉ោង មុន

មន្ត្រីជំនាញរកឃើញទីតាំងផលិតស្រាម៉ាកល្បីក្លែង​ក្លាយជាង៤ពាន់ដប និងសម្ភារៈមួយចំនួនធំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មានតែអឺរ៉ុប៦ប្រទេសប៉ុណ្ណោះ ដែលប្តេជ្ញាបញ្ជូនទ័ពទៅអ៊ុយក្រែន ក្នុងនាមកងរក្សាសន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម