ព័ត៌មានអន្ដរជាតិ
សិង្ហបុរីបើកការនាំចូលសត្វល្អិតផ្សេងៗ ដូចជាចង្រិត ដើម្បីជំរុញសន្ដិសុខស្បៀង
សិង្ហបុរីធ្វើពិពិធកម្មប្រភពចំណីអាហាររបស់ខ្លួន ដើម្បីជួយជំរុញសន្តិសុខស្បៀងរបស់ប្រទេស ដោយអនុម័តលើការនាំចូលសត្វល្អិតដែលអាចបរិភោគបានចំនួន ១៦ មុខ ដូចជា ចង្រិត កណ្តូប ដង្កូវឬស្ស៊ី និងឃ្មុំជាដើម។ នេះបើតាមការចុះផ្សាយរបស់កាសែត Nikkei Asia។
ទីភ្នាក់ងារចំណីអាហារសិង្ហបុរី (SFA) បាននិយាយក្នុងសារាចរចេញផ្សាយកាលពីថ្ងៃចន្ទថា៖ «ដោយចូលជាធរមាន ភ្លាមៗ SFA នឹងអនុញ្ញាតឱ្យមានការនាំចូលសត្វល្អិត និងផលិតផលសត្វល្អិត ដែលមានការវាយតម្លៃថា ជាប្រភេទសត្វជាប់ការព្រួយបារម្ភទាបក្នុងបទប្បញ្ញត្តិ»។ សត្វល្អិតទាំងអស់នោះ អាចនាំចូលក្នុងទម្រង់ជាគ្រឿងផ្សំ ឬផលិតផលសម្រេច ដូចជាអាហារសម្រន់ចៀន និងម្សៅប្រូតេអ៊ីនសត្វល្អិតជាដើម។
យ៉ាងណាមិញ ដើម្បីធានាបាននូវសុវត្ថិភាព គោលការណ៍ណែនាំថ្មីចែងថា ពាណិជ្ជករត្រូវតែបញ្ជាក់ថា សត្វល្អិតនាំចូលទាំងនោះ មិនបានប្រមូលមកពីព្រៃនោះទេ ហើយចំណីអាហារដែលចិញ្ចឹមសត្វល្អិតទាំងនោះ ត្រូវតែមិនមែនជាលាមកសត្វ សារធាតុសរីរាង្គងាប់ ឬសត្វ ឬត្រីឈឺ។ សត្វល្អិតទាំងនោះត្រូវតែឆ្លងកាត់ដំណើការកម្ដៅ ឬកម្ចាត់បាក់តេរីសម្លាប់មេរោគណាមួយ។
ខណៈការបរិភោគសត្វល្អិត គឺជារឿងថ្មីសម្រាប់សិង្ហបុរី វាជារឿងធម្មតាទៅហើយក្នុងប្រទេសអាស៊ីមួយចំនួន រួមទាំងប្រទេសក្នុងតំបន់ដូចជាកម្ពុជា ថៃ ហ្វីលីពីន ម៉ាឡេស៊ី និងឥណ្ឌូណេស៊ីជាដើម។
អង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ បានចាត់ទុកសត្វល្អិតដែលអាចបរិភោគបាន ថាជាប្រភពប្រូតេអ៊ីនល្អជាងសត្វចិញ្ចឹមបែបប្រពៃណីតាមកសិដ្ឋាន ដោយសត្វល្អិតទាំងនោះមានផ្ទុកអាហារូបត្ថម្ភសំខាន់ៗ និងល្អដល់របបអាហាររបស់មនុស្ស។
គេមើលឃើញថា ការបើកឱ្យនាំចូលនូវសត្វល្អិតធ្វើជាចំណីអាហារនាពេលនេះ ធ្វើឡើង ខណៈសិង្ហបុរី ដែលជាប្រទេសតូចខ្វះដីធ្វើកសិកម្ម និងកំពុងស្វែងរកការពង្រឹងសន្តិសុខស្បៀងរបស់ខ្លួន។ ការព្រួយបារម្ភលើបញ្ហានេះ មានកាន់តែខ្លាំងឡើងៗក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារតែបញ្ហាសកល ដូចជាភាពតានតឹងភូមិសាស្ត្រនយោបាយ និងការប្រែប្រួលអាកាសធាតុ ដែលធ្វើឱ្យរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់។
កន្លងមក មន្រ្តីសិង្ហបុរីបានលើកឡើងថា ប្រទេសត្រូវតែធ្វើពិពិធកម្មប្រភពចំណីអាហារ ដើម្បីឆ្លើយតបទៅនឹងការរំខានផ្នែកផ្គត់ផ្គង់ណាមួយ។ ឧទាហរណ៍ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងនេះ សិង្ហបុរីបានចាប់ផ្តើមនាំចូលមាន់រស់ពី កសិដ្ឋានឥណ្ឌូណេស៊ីកាលពីឆ្នាំមុន។ លើសពីនេះ ប្រទេសនេះក៏បានដាក់គោលដៅផលិតចំណីអាហារក្នុងស្រុក ឱ្យបាន ៣០ ភាគរយនៃតម្រូវការអាហារូបត្ថម្ភរបស់ខ្លួននៅឆ្នាំ ២០៣០ ដែលច្រើនជាង៣ដងនៃតម្រូវការបច្ចុប្បន្ន៕
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២០ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង