Connect with us

សេដ្ឋកិច្ច

ធនាគារ ព្រីនស៍ បានសម្ពោធផលិតផលថ្មី គណនីសន្សំឆ្លាតបៀលដឺ ជាមួយអត្ថប្រយោជន៍ដ៏ល្អឥតខ្ចោះសម្រាប់អតិថិជនកម្ពុជា

បានផុស

នៅ

ធនាគារ ព្រីនស៍ គឺជាធនាគារដំបូងគេនៅប្រទេសកម្ពុជា ដែលបានសម្ពោធផលិតផល គណនីសន្សំស៊េរីថ្មីគឺ “គណនីសន្សំឆ្លាតបៀលដឺ” ដែលផ្តល់ជូនលើសពីការសន្សំបែបប្រពៃណី និងឈានមុខគេ ទៅកាន់ទីផ្សារ ដើម្បីបំពេញតាមការវិវត្តនៃតម្រូវការរបស់អតិថិជន។ វាបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ធនាគារ ព្រីនស៍ ក្នុងការផ្តល់ជូនអតិថិជនយើងនូវកញ្ចប់ហិរញ្ញវត្ថុមួយ ដែលប្រកបដោយភាពច្នៃប្រឌិត ភាពងាយស្រួល និងសុវត្ថិភាពបំផុត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណនីសន្សំឆ្លាតបៀលដឺ មិនត្រឹមតែជាផលិតផលគណនីសន្សំធម្មតាមួយប៉ុណ្ណោះទេ ព្រោះវាក៏ជាដំណោះស្រាយហិរញ្ញវត្ថុដ៏ល្អ និងប្រកបដោយការការពារ ដើម្បីជួយដល់អតិថិជនក្នុងការបង្កើនសក្តានុពលនៃការសន្សំរបស់ពួកគេ។ ជាមួយនឹងអត្រាការប្រាក់ដែលមានភាពប្រកួតប្រជែង និងមុខងារជំរុញទម្លាប់នៃការសន្សំជាប្រចាំ គណនីសន្សំឆ្លាតបៀលដឺ បានធ្វើឱ្យប្រាក់សន្សំរបស់អតិថិជនកើនឡើងជាលំដាប់ជារៀងរាល់ថ្ងៃ ដែលជាមូលហេតុជួយពួកគេក្នុងការសន្សំឆាប់ដល់គោលដៅហិរញ្ញវត្ថុបានកាន់តែងាយស្រួល​។ ម្យ៉ាងវិញទៀត វាក៏ជួយសម្រាលដល់បន្ទុកហិរញ្ញវត្ថុអតិចិជនយើងក្នុងអំឡុងពេលមានទុក្ខធុរៈដោយសារគ្រោះថ្នាក់ចៃដន្យផ្សេងៗ តាមរយៈការផ្តល់ជូនការរ៉ាប់រងគ្រោះថ្នាក់បុគ្គលរហូតដល់ 10,000ដុល្លារ ក្នុងមួយឆ្នាំដោយឥតគិតថ្លៃ និងធានារ៉ាប់រងថ្លៃព្យាបាលផ្នែកវេជ្ជសាស្រ្តរហូតដល់ 3,000ដុល្លារ ក្នុងមួយករណីដោយឥតគិតថ្លៃ ទាំងនេះសបញ្ជាក់ថា ពួកគេ និងក្រុមគ្រួសារត្រូវបានការពារដោយសំណាញ់សុវត្ថិភាពហិរញ្ញវត្ថុ និងអស់បារម្ភចំពោះការកើតមានហានិភ័យនៃហេតុការណ៍អកុសល​ ឬឧបទ្ទវហេតុណាមួយ។

គណនីសន្សំឆ្លាតបៀលដឺ គឺជាផលិតផលហិរញ្ញវត្ថុមួយ ដែលមានមុខងារច្រើនយ៉ាង ព្រោះវាត្រូវបានរចនាឡើងដោយឆ្លងកាត់ការគិតគូរយ៉ាងល្អិតល្អន់សម្រាប់អតិថិជនដ៏មានតម្លៃរបស់យើង។ លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិ និងជានាយកគ្រប់គ្រងធនាគារ ព្រីនស៍ បានមានប្រសាសន៍ថា ” ក្នុងគោលការណ៍រួមលើការយកចិត្តទុកដាក់ចំពោះអតិថិជនរបស់យើង ធនាគារ ព្រីនស៍ បានព្យាយាមបញ្ចូលនូវមុខងារចាំបាច់បន្ថែមទៅក្នុង គណនីសន្សំឆ្លាតបៀលដឺ ដូចជាកញ្ចប់ធានារ៉ាប់រងទៅលើគ្រោះថ្នាក់ដៃដន្យ ដែលជាមុខងារការពារដ៏ពេញលេញមួយ។ ពួកយើងបានផ្តោតសំខាន់លើសុខុមាលភាព និងសន្តិភាពផ្លូវចិត្តរបស់អតិថិជន ដើម្បីសម្រួលដល់ការគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយស្ថិរភាព និងធានាប្រសិទ្ធភាពក្នុងការសន្សំឱ្យឆាប់ដល់គោលដៅ។ “

ការពិពណ៌នាអំពីអត្ថប្រយោជន៍នៃ គណនីសន្សំឆ្លាតបៀលដឺ ខាងលើ ធ្វើឡើងក្នុងគោលបំណងបង្ហាញពីការប្តេជ្ញាចិត្ត និងការពង្រឹងជំហររបស់ធនាគារ ព្រីនស៍ក្នុងនាមជាអ្នកដឹកនាំក្នុងវិស័យធនាគារ ដើម្បីផ្តល់ជូននូវផលិតផលហិរញ្ញវត្ថុមួយប្រកបដោយភាពច្នៃប្រឌិត និងមានគុណតម្លៃវិសេសវិសាលសម្រាប់អតិថិជនយើង។

ចាប់ផ្តើមដំណើរហិរញ្ញវត្ថុរបស់លោកអ្នកជាមួយ គណនីសន្សំឆ្លាតបៀលដឺ ដែលចាប់ផ្តើមត្រឹម 100ដុល្លារ និងសន្សំប្រចាំខែត្រឹម 100ដុល្លារ ដូចគ្នា។ នៅពេលដែលលោកអ្នកមានលក្ខខណ្ឌគ្រប់គ្រាន់ លោកអ្នកក៏អាចបន្តសន្សំជាមួយ​ គម្រោងគណនីសន្សំឆ្លាត ដែលតម្រូវសន្សំប្រាក់ត្រឹម 200ដុល្លារ ក្នុងមួយខែ។ ដើម្បីទទួលបានអត្ថប្រយោជន៍នៃសុវត្ថិភាពហិរញ្ញវត្ថុកាន់តែច្រើន លោកអ្នកគ្រាន់តែដាក់សន្សំត្រឹម 300ដុល្លារ ជារៀងរាល់ខែជាមួយនឹងគម្រោងគណនីទ្វេទ្រព្យជាការស្រេច។ គម្រោងនីមួយៗសុទ្ធតែភ្ជាប់មកជាមួយអត្រាការប្រាក់ខ្ពស់ និងកញ្ចប់ធានារ៉ាប់រងដ៏អស្ចារ្យដូចជា ការធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល និងរ៉ាប់រងថ្លៃព្យាបាលផ្នែកវេជ្ជសាស្រ្តជាដើម ដែលអាចជួយលោកអ្នកក្នុងការបង្កើតអនាគតហិរញ្ញវត្ថុដ៏ត្រចះត្រចង់មួយ។

ប្រសិនបើលោកអ្នកត្រូវការជំនួយ ឬពិគ្រោះយោបល់លើសេវាហិរញ្ញវត្ថុរបស់ ធនាគារ ព្រីនស៍ សូមទំនាក់ទំនងមកកាន់លេខ 1800 20 8888 (ឥតគិតថ្លៃ)។ បុគ្គលិកផ្នែកបម្រើសេវាអតិថិជនដែលរួសរាយរាក់ទាក់ និងទទួលបានការបណ្តុះបណ្តាលយ៉ាងល្អរបស់យើងត្រៀមខ្លួនជាស្រេចដើម្បីជួយលោកអ្នក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ វិនាទី មុន

ប្រជាពលរដ្ឋ សហជីព និងកម្មករ ថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែល​អំពាវនាវ​ឱ្យ​មាន​ការ​ងើប​បះបោរ​ប្រឆាំង​នឹងរាជរដ្ឋាភិបាលស្របច្បាប់

ព័ត៌មានអន្ដរជាតិ៥៦ នាទីutes មុន

អ៊ីស្រាអែលបើកការវាយឆ្មក់យ៉ាងសាហាវទៅលើជំរុំជនភៀសខ្លួន Jenin ក្នុងតំបន់ West Bank

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

តួកគីចាប់ខ្លួន​ម្ចាស់​សណ្ឋាគារ​ ​និងអ្នក​ពាក់​ព័ន្ធ​ ខណៈ​កំហឹងសាធារណៈ​ផ្ទុះ​ឡើង​​​​ខ្លាំង​

ព័ត៌មានជាតិ១ ម៉ោង មុន

ជប៉ុនផ្ដល់ជំនួយជាង៥លានដុល្លារ ដើម្បីគាំទ្រលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក Yoon ចូលពេទ្យយោធា ក្រោយ​ចេញពីសវនាការតុលាការ​ធម្មនុញ្ញ​​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម