សេដ្ឋកិច្ច
ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន កើនជាង ១៨% សរុបទឹកប្រាក់ជាង $៧,៣ ពាន់លាន
កម្ពុជារកបានប្រាក់ចំណូលជាង ៨១៤ លានដុល្លារ ពីការនាំទំនិញទៅប្រទេសចិននៅក្នុងឆមាសទី១ ឆ្នាំ ២០២៤ កើនឡើង ១៤.២ ភាគរយបើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈពាណិជ្ជកម្មទ្វេភាគីមានជាង ៧,៣១ ពាន់លានដុល្លារ។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។
ប្រភពដដែលបង្ហាញថា នៅក្នុងឆមាសទី១ ឆ្នាំ ២០២៤ ការនាំចេញ-នាំចូលរវាងកម្ពុជាចិន មានទឹកប្រាក់សរុប ៧,៣១ ពាន់លានដុល្លារ កើនឡើង ១៨,៨ ភាគរយ បើធៀបនឹងឆមាសទី១ ឆ្នាំ ២០២៣ ដែលមាន ៦,១៥ ពាន់លានដុល្លារ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឱ្យដឹងថា តុល្យភាពជញ្ជីងពាណិជ្ជកម្មនៅឆមាសទី១ ឆ្នាំ ២០២៤ គឺកម្ពុជាមានឱនភាព ៥,៦៨ ពាន់លានដុល្លារ។
លោក ឃឹម ហ្វីណង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ផលិតផលកសិផលជាច្រើនត្រូវបាននាំទៅកាន់ទីផ្សារប្រទេសចិន ដូចជាអង្ករ ដំឡូងមី ម្រេច មៀនប៉ៃលិន ស្វាយ ចេកជាដើម។ លោក ឃឹម ហ្វីណង់ បញ្ជាក់ថា ការនាំចេញទៅទីផ្សារបរទេសកើនឡើង ដោយសារកម្ពុជាបើកទីផ្សារថ្មីដូចជាប្រទេសចិនជាដើម។
លោក បណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៅរាជ្យបណ្ឌិតសភាកម្ពុជាប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៤ថា ចាប់តាំងពីដំណាច់ឆ្នាំ ២០២៣ ទីផ្សារនៅក្នុងតំបន់អាស៊ាន និងប្រទេសចិនមានការបញ្ជាទិញច្រើន ដែលនាំឱ្យមានកំណើននាំចេញនៅរយៈពេល ៦ ខែកន្លងមកនេះ៕
អត្ថបទ៖ ឡេង ដេត
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន