ព័ត៌មានអន្ដរជាតិ
UN៖ ប្រទេសកំពុងអភិវឌ្ឍន៍ទទួលរងផលប៉ះពាល់បរិស្ថាននៃសេដ្ឋកិច្ចឌីជីថលខ្លាំងជាងគេ
សន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ (UNCTAD) បានចេញរបាយការណ៍កាលពីថ្ងៃពុធថា ប្រទេសកំពុងអភិវឌ្ឍន៍ត្រូវប្រឈមនឹងផលប៉ះពាល់ផ្នែកបរិស្ថាននៃសេដ្ឋកិច្ចឌីជីថលខ្លាំងជាងគេ ខណៈទទួលបានអត្ថប្រយោជន៍តិចតួចពីឌីជីថលភាវូបនីយកម្មសំខាន់ៗ។

របាយការណ៍សេដ្ឋកិច្ចឌីជីថលឆ្នាំ ២០២៤ របស់ UNCTAD បានបង្ហាញពីផលប៉ះពាល់បរិស្ថានដ៏ធ្ងន់ធ្ងរពីវិស័យឌីជីថលសកល ក៏ដូចជាបន្ទុកមិនសមាមាត្រដែលប្រទេសកំពុងអភិវឌ្ឍន៍ត្រូវទទួល។ របាយការណ៍បន្តថា ដោយសារការបែងចែកផ្នែកឌីជីថល និងការអភិវឌ្ឍន៍ដែលមានស្រាប់ ប្រទេសកំពុងអភិវឌ្ឍន៍នៅតែបន្តរងផលប៉ពាល់ច្រើនជាងគេទាំងផ្នែកសេដ្ឋកិច្ច និងបរិស្ថាន។
អគ្គលេខាធិការ UNCTAD លោកស្រី Rebeca Grynspan បាននិយាយក្នុងសន្និសីទកាសែតនៅទីក្រុងហ្សឺណែវ កាលពីថ្ងៃពុធថា៖ «ការកើនឡើងនៃបច្ចេកវិទ្យាដូចជា បញ្ញាសិប្បនិមិត្ត (AI) លុយគ្រីបតូ និងការទាញយកលុយគ្រីបតូ បានបង្កើនការប្រើប្រាស់ថាមពលយ៉ាងច្រើនអនេក»។
ជាឧទាហរណ៍ លោកស្រីបានលើកឡើងថា៖ «ការប្រើប្រាស់ថាមពលនៃការទាញយកប៊ីតខញ បានកើនឡើង ៣៤ ដងនៅចន្លោះឆ្នាំ ២០១៥ និង ២០២៣ ដោយឈានដល់ប្រហែល ១២១ តេរ៉ាវ៉ាត់ម៉ោង»។ លោកស្រីបន្តថា បើប្រៀបធៀបទៅ ប្រទេសដូចជាហ្វាំងឡង់ និងបែលហ្ស៊ិក ប្រើប្រាស់ថាមពលតិចជាង ៩០ តេរ៉ាវ៉ាត់ម៉ោង/ឆ្នាំ។

ជាមួយគ្នានោះ លោកស្រី Grynspan បាននិយាយថា កាកសំណល់ទាក់ទងនឹងឌីជីថល ដែលបញ្ចេញការបំពុលផ្សេងៗរួមទាំងឧស្ម័នកាបូនឌីអុកស៊ីត បានកើនឡើង ៣០ ភាគរយ ចន្លោះឆ្នាំ ២០១០ និង ២០២០ ដោយឈានដល់ ១០,៥ លានតោននៅទូទាំងពិភពលោក។
ជាមួយគ្នានេះ របាយការណ៍ UNCTAD បានគូសបញ្ជាក់ថា ខណៈឌីជីថលភាវូបនីយកម្មជំរុញកំណើនសេដ្ឋកិច្ចពិភពលោក និងផ្តល់ឱកាសពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ វាក៏បានផ្ដល់ប៉ះពាល់បិរស្ថានផងដែរ ដោយកាន់តែធ្ងន់ធ្ងរទៅៗ។
របាយការណ៍សរសេរថា ពិភពលោកត្រូវតែទាញយកប្រយោជន៍ពីឌីជីថលភាវូបនីយកម្ម ដើម្បីជំរុញការអភិវឌ្ឍន៍រួម និងនិរន្តរភាព ខណៈកាត់បន្ថយផលប៉ះពាល់អវិជ្ជមានលើបរិស្ថាន ដែលនេះ «តម្រូវឱ្យមានការផ្លាស់ប្តូរឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថលរាងជារង្វង់ ដែលកំណត់ដោយការប្រើប្រាស់ និងផលិតកម្មប្រកបដោយការទទួលខុសត្រូវ ការប្រើប្រាស់ថាមពលកកើតឡើងវិញ និងការគ្រប់គ្រងសំណល់អេឡិកត្រូនិកគ្រប់ជ្រុងជ្រោង»។

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?