ព័ត៌មានជាតិ
កម្ពុជាដាក់ទិសដៅការប្រើប្រាស់យានយន្តអគ្គិសនីឱ្យបានជិត៨សែនគ្រឿងត្រឹមឆ្នាំ២០៣០
រាជរដ្ឋាភិបាលបានកំណត់ការប្រើប្រាស់យានយន្តអគ្គិសនីឱ្យបានជិត៨សែនគ្រឿងត្រឹមឆ្នាំ២០៣០ ដើម្បីឱ្យដើរទន្ទឹមគ្នាទៅនឹងនិន្នាការតំបន់និងសកល ស្របពេលដែលវិស័យនេះមិនត្រឹមតែរួមចំណែកដល់ការការបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញកំណើនសេដ្ឋកិច្ច និងពង្រឹងសន្តិសុខថាមពល ជាពិសេសដើរស្របតាមប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការសម្រេចឱ្យបាននូវអព្យាក្រឹតកាបូននៅត្រឹមឆ្នាំ២០៥០។
![](https://www.kampucheathmey.com/wp-content/uploads/2024/07/BYD-1024x768.jpg)
យោងតាមឯកសារគោលនយោបាយស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី២០២៤-២០៣០ដែលចេញផ្សាយនៅខែឧសភាឆ្នាំ២០២៤ នាពេលបច្ចុប្បន្ន ការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីគឺជានិន្នាការសកលដែលកំពុងកើនយ៉ាង លឿន។ ការលក់យានយន្តអគ្គិសនីសកលបានកើន២២៤% ពីប្រមាណ៣,២លានគ្រឿងក្នុងឆ្នាំ២០២០ រហូតដល់ប្រមាណ១០លានគ្រឿងក្នុងឆ្នាំ២០២២ដែលទីផ្សារយានយន្តអគ្គិសនីសកលមានទំហំប្រមាណ ២០៥,៦ប៊ីលានដុល្លារអាម៉េរិកឬប្រមាណ១០% នៃទីផ្សារលក់យានយន្តក្នុងសកល។
![](https://www.kampucheathmey.com/wp-content/uploads/2024/07/EV_Philippine-1024x614.jpg)
បន្ថែមលើនេះ ស្ថាប័នស្រាវជ្រាវអន្តរជាតិនានាបានព្យាករថា យានយន្តអគ្គិសនីនឹងរួមចំណែកប្រមាណ៥០% នៃការ លក់យានយន្តថ្មីនៅទូទាំងពិភពលោកនៅឆ្នាំ២០៣៥ និងប្រមាណ៦១% នៅឆ្នាំ២០៤០ (តារាងទី១)។
ឯកសារគោលនយោបាយនេះបានគូសបញ្ជាក់ថា៖«កំណើនយ៉ាងឆាប់រហ័សនៃវិស័យនេះត្រូវបានគាំទ្រដោយការដាក់ចេញគោលនយោបាយជាក់លាក់ របស់រាជរដ្ឋាភិបាលទាំងផ្នែកសារពើពន្ធនិងមិនមែនសារពើពន្ធដើម្បីទាញយកផលវិជ្ជមានពីវិស័យនេះ»។ «គោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី២០២៤-២០៣០ គឺជាត្រីវិស័យនិង ជាឧបករណ៍គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការតម្រង់ទិសនិងជំរុញការអភិវឌ្ឍវិស័យយានយន្ត អគ្គិសនីនៅកម្ពុជា»។
![](https://www.kampucheathmey.com/wp-content/uploads/2024/07/BYD1-1024x768.jpg)
បើតាមគោលនយោបាយជាតិរយៈពេលវែងនេះ បានកំណត់គោលដៅ ឆ្នាំ២០៣០ សម្រេចបាននូវការចុះបញ្ជីរថយន្តអគ្គិសនីសុទ្ធសរុបមានចំនួន៣០ ០០០គ្រឿង ដោយក្នុងនោះរថយន្តទេសចរណ៍ អគ្គិសនីសុទ្ធ (private cars) មានចំនួន២៥ ០០០គ្រឿង និងរថយន្តអគ្គិសនីសុទ្ធបម្រើ ក្នុងសកម្មភាពអាជីវកម្ម(commercial cars) មានចំនួន៥ ០០០គ្រឿង ខណៈដែរការប្រើប្រាស់ទោចក្រយានយន្តអគ្គិសនីសុទ្ធសរុប មានចំនួន៧២០ ០០០គ្រឿង និង ត្រីចក្រយានយន្តអគ្គីសនីសុទ្ធសរុប មានចំនួន២០.០០០គ្រឿង។
គិតរហូតមកដល់ពេលនេះ មានយានយន្តអគ្គិសនីប្រមាណជិត ៣ ពាន់គ្រឿង (២.៩៦៨) បានចុះបញ្ជីជាផ្លូវការនៅក្រសួងសាធារណរដ្ឋការ និងដឹកជញ្ជូន។ ក្នុងចំណោមយានយន្តជិត ៣ ពាន់គ្រឿង មានទោចក្រយានយន្តចំនួន ៩១៤គ្រឿង, ត្រីចក្រយានយន្តចំនួន ៤៤០គ្រឿង និងរថយន្តចំនួន ១.៦១៤គ្រឿង ដែលការចុះបញ្ជីមានកំណើនជារៀងរាល់ថ្ងៃ។
លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា ការប្រើប្រាស់យានយន្តអគ្គិសនី ចំណាយប្រចាំថ្ងៃតិច មានផាសុភាព និងកម្រិតបំពុលក្នុងបរិយាកាសទាប។
លោកថា រាជរដ្ឋាភិបាលតាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងស្ថាប័នពាក់ព័ន្ធនានា បានប្រឹងប្រែងធ្វើឱ្យប្រសើរឡើងចំនួនស្ថានីយសាកអាគុយកាន់តែច្រើន និងលក្ខណ្ឌអំណោយផលផ្សេងៗទៀតកាន់តែប្រសើរ។
យោងតាមតួលេខ នៃការចុះបញ្ជីយានយន្តអគ្គិសនី គិតត្រឹមរយៈពេល៦ខែ ឆ្នាំ២០២៤ ចំនួនយានយន្តរបស់ក្រុមហ៊ុនBYDឈរលើកំពូលតារាដែលមានចំនួន ៦៥៨គ្រឿង ដេញតាមពីក្រោយដោយយានយន្តម៉ាក TOYOTA ចំនួន ២៦១គ្រឿង និងម៉ាកTESLAចំនួន ១៨៦គ្រឿង ព្រមទាំងម៉ាកផ្សេងៗទៀត៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?