Connect with us

សេដ្ឋកិច្ច

កម្ពុជានាំចេញទុរេនកើនឡើងខ្ពស់​នៅឆមាសទី១ ឆ្នាំនេះ

បានផុស

នៅ

នៅឆមាសទី១ ឆ្នាំ ២០២៤ កម្ពុជានាំចេញផ្លែទុរេនចំនួនជាង ៧ ពាន់តោន កើនឡើង ១​៣ ៩៦២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានត្រឹមតែ ៥០ តោន។ នេះបើ​យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចេញផ្សាយនៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក នៅ ស៊ីនិត សមាជិកក្រុមផលិតកម្មទុរេនខ្មែរ នៅខេត្តកំពង់ចាម មានប្រសាសន៍ប្រាប់​កម្ពុជា​ថ្មីនៅថ្ងៃទី ១១ ខែកក្កដា នេះថា ក្រុមឈ្មួញនៅបណ្ដាប្រទេសជិតខាង ដែលមានប្រទេសថៃ និង​វៀតណាម បានចូលមកប្រមូលទិញពីកសិករទើបធ្វើឱ្យមានកំណើននាំចេញ។

លោកបញ្ជាក់ថា គោលដៅប្រទេសទាំងពីរ​ដែល​បញ្ជា​ទិញពីកម្ពុជាគឺនាំចេញទៅទីផ្សារចិន ដើម្បី​បំពេញតម្រូវ​ការនៅទីនោះ ខណៈកម្ពុជាមិនទាន់​បើកច្រកទីផ្សារ​នាំចេញទៅចិនដោយផ្ទាល់​នៅ​ឡើយ។

លោក អួនជាង មេង ប្រធានសហគមន៍ទុរេនកំពតបញ្ជាក់ថា តាមលោកដឹង ទុរេនដែលមានកំណើននាំចេញនេះ​ត្រូវបានក្រុមឈ្មួញនាំចេញទៅប្រទេសចិន ទោះ​​​កម្ពុជា​​មិនទាន់បានចុះកិច្ចសន្យាភូតគាមអនាម័យជាផ្លូវការ។

លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ កម្ពុជា​កំពុងរង់ចាំការសម្រេចពីភាគីចិនក្នុងការយល់ព្រមឱ្យនាំចេញផ្លែទុរេនទៅកាន់ទីផ្សារចិនដោយផ្ទាល់នៅក្នុងឆ្នាំ ២០២៤ នេះ ខណៈបច្ចុប្បន្នស្ថិតក្នុងដំណាក់កាលចរចារភូតគាម​អនាម័យ​រវាង​ភាគីកម្ពុជា-ចិន។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម កម្ពុជាមានផ្ទៃដី​ដាំដុះ​ដំណាំ​ទុរេនជាង ៩ ពាន់ហិកតា ក្នុងនោះផ្ទៃដីប្រមូលផលប្រមាណ ៥ ពាន់ហិកតា៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច២២ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រកឃើញសាកសព Miss Tourism 2018 បន្ទាប់ពីគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា

ព័ត៌មានជាតិ២២ ម៉ោង មុន

ស្នងការខេត្តកណ្ដាល ព្រមាន និងពិន័យ៣ខែ លើប៉ូលិសដែលឃាត់ឡានពលរដ្ឋបណ្ដាលឱ្យខូចខាតនៅផ្លូវជាតិលេខ៣

ព័ត៌មានជាតិ២៣ ម៉ោង មុន

ដើម​អង្កាញ់ដាំក្នុង​របងផ្ទះ ជួយឲ្យស្ត្រីចំណាស់ម្នាក់រក​ចំណូល​មិនក្រោម ៥ ម៉ឺន​រៀល​ជា​ប្រចាំរាល់ថ្ងៃ

ព័ត៌មានជាតិ២១ ម៉ោង មុន

លោក ហេង សួរ អរគុណកងអង្គរក្សដែលលះបង់កម្លាំងកាយ ឃ្លាតពីគ្រួសារ ដើម្បីការពារសុវត្ថិភាពពលរដ្ឋ ថ្នាក់ដឹកនាំ និងសង្គមជាតិ

Sokha Hotels

ព័ត៌មានពេញនិយម