Connect with us

ព័ត៌មានអន្ដរជាតិ

VinFast ​ ចង់​ខ្ចី​លុយ​ធនាគារ​ ២៥០ លាន​ដុល្លារ​ ដើម្បី​បើក​រោង​ចក្រ​ផលិតរថយន្ត​អគ្គិសនី​នៅ​ឥណ្ឌូណេស៊ី​

បានផុស

នៅ

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់វៀតណាម VINFAST Auto ​ចង់​ខ្ចី​ប្រាក់​ពីធនាគារប្រហែល ២៥០ លានដុល្លារអាមេរិក ដើម្បី​វិនិយោគ​លើ​ការ​សាងសង់រោងចក្រដំឡើងរថយន្តរបស់ខ្លួននៅទីក្រុង​ Subang ខេត្ត​ជ្វាខាងលិច នៃ​ប្រទេស​ឥណ្ឌូណេស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សារព័ត៌មាន​ Bloomberg បាន​ចុះ​ផ្សាយកាល​ពី​ថ្ងៃ​ពុធ​ ​ដោយ​​ស្រង់​សម្ដី​ប្រភពច្រើន​រូប ដែល​​​ដឹង​ច្បាស់​ពី​បញ្ហា​នេះ​ថា ​​ក្រុមហ៊ុន VINFAST ដែល​ជា​​បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនពហុវិស័យវៀតណាម​​ Vingroup ​បានទាក់​ទង​ទៅ​​ធនាគារនៅក្នុងប្រទេសឥណ្ឌូណេស៊ី ​ដើម្បី​សុំ​ប្រាក់​កម្ចីជាដុល្លារអាមេរិក ឬ​រូបិយប័ណ្ណក្នុងស្រុកឥណ្ឌូណេស៊ី​។​

យ៉ាង​ណា​មិញ​ អ្នក​នាំ​ពាក្យ​របស់​ក្រុម​ហ៊ុន​ ​VINFAST ដែល​គ្រប់គ្រងដោយមហាសេដ្ឋីប្រចាំ​ប្រទេសវៀតណាម​​ លោក​ Pham Nhat Vuong បាន​បដិសេធ​​មិន​បក​ស្រាយ​លើ​​ព័ត៌មាន​នេះ​។  

គេ​មើល​ឃើញ​ថា​ ការ​បោះ​ជំហាន​យ៉ាង​ដូច្នេះ​របស់​ VINFAST បាន​គូស​បញ្ជាក់​ពី​មហិច្ឆិតានៃការចាប់ផ្តើមអាជីវកម្ម ​ដើម្បីប្រកួតប្រជែងក្នុង​តំបន់​ជាមួយ​ក្រុមហ៊ុន​ផលិតរថយន្ត​អគ្គិសនី​អន្តរជាតិផ្សេង​ៗ​ទៀត​ ខណៈ​​​ទីផ្សារ​​រថយន្ត​អគ្គិសនី​កំពុង​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង។

យ៉ាង​ណា​មិញ​ កាល​ពីចុង​ខែ​ឧសភាកន្លង​ទៅ​​ មាន​សេចក្ដី​រាយការណ៍​ថា​  VINFAST បាន​​បន្ត​ពន្យារ​ពេល​​លើ​គម្រោង​​​សាង​សង់​​រោងចក្រផលិត​រថយន្ត​អគ្គិសនី​​តម្លៃ​៤​ប៊ីលាន​ដុល្លារ​នៅ​រដ្ឋ​ខារ៉ូលីណាខាង​ជើង សហរដ្ឋ​អាមេរិក​ ខណៈ​ការ​លក់​នៅ​​ទូទាំង​ពិភព​លោក​ខ្សោយ​ខ្លាំង​ ហើយ​ក្រុម​ហ៊ុន​នេះ​បាន​ខាត​បង់​ប្រាក់​ជាង​​ ២,៤ ប៊ីលាន​កាល​ពី​ឆ្នាំ​មុន​។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ លោក​ Vuong  បាន​​លើក​ឡើង​ក្នុ​ង​បទ​សម្ភាសន៍​ជាមួយ​ Bloomberg កាល​ពី​ខែ​មុន​ថា​ ក្រុម​ហ៊ុន​ VinFast នឹងបន្តទទួលបានការគាំទ្រ​ពី​លោក រហូត​​ទាល់​តែ​លោក​អស់​លុយ​​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

ឪពុកក្មេក ម្ដាយក្មេកសម្ដេចធិបតី ទស្សនាកម្សាន្តសិល្បៈនៅផ្លូវថ្មេីរជេីង(Walk Street)

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

[​អត្ថបទ​វិភាគ] ការបោះឆ្នោតរបស់មីយ៉ាន់ម៉ា ​គឺ​ជាច្រកចេញ​របបសឹកយោធាដើម្បីត្រួសត្រាយផ្លូវបង្កើតរដ្ឋាភិបាលចម្រុះ និង​ការ​ទទួលស្គាល់​

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេច ទៀ បាញ់ ចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុជាង៤ម៉ឺនប័ណ្ណ ដល់ពលរដ្ឋខេត្តសៀមរាប

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្ពុជា-ថៃ នឹងពង្រឹងបន្ថែមលើកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បើកយុទ្ធនាការ​ «ផ្លូវជាតិ​ស្អាតគ្មានសំរាម និងសំណល់ប្លាស្ទិក» នៅស្រុកអូររាំង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ ព្រមាន! យុវជនបង្ហោះរូបស្រាតពេលលេងសប្បាយបុណ្យសង្ក្រាន្ត ប្រឈមជាប់ពន្ធនាគារ៥ឆ្នាំ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

បេសកជន​អាមរិក ស្នើ​ផែនការ​កាត់​​តំបន់​ចំនួន​៤​ឲ្យ​រុស្ស៊ី ជា​ថ្នូរ​នឹងបទ​ឈប់បាញ់

កីឡា១០ ម៉ោង មុន

កុំភ្លេច​ទស្សនា!​ ជើង​ខ្លាំង​កម្ពុជា ៤រូប​ប្រកួត​នៅ​សហរដ្ឋអាមេរិក​ស្អែក​នេះ​ហើយ​

ព័ត៌មានជាតិ១៥ ម៉ោង មុន

ពលរដ្ឋ​ខេត្ត​ក្រចេះ​និងកំពង់ធំ ​នឹង​ភ្ជាប់​និស្ស័យ​​គ្នា តាម​រយៈ​គម្រោង​ស្ថាបនា​ផ្លូវ​ជាតិ​លេខ ៦០បេ

ព័ត៌មានជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្រ្តី​កម្ពុជា បញ្ជា​​ឱ្យបើកការ​ចរចា​ឲ្យបាន​ឆាប់ ឈានបើកការដ្ឋាន​​សាងសង់ផ្លូវ​ជាតិ ៦០B ពីក្រចេះទៅកំពង់ធំ

Sokha Hotels

ព័ត៌មានពេញនិយម