Connect with us

ព័ត៌មានជាតិ

មន្រ្តីជាន់ខ្ពស់​ធនាគារជាតិនៃកម្ពុជាលើកទឹកចិត្តដល់សហគ្រាសនានាប្រើប្រាស់គណនីសហគ្រាស

បានផុស

នៅ

ទេសាភិបាល ធនាគារជាតិនៃកម្ពុជា លោកស្រីបណ្ឌិត ជា សិរី ​ ទេសាភិបាល គាំទ្រដល់សមាជិកនៃសមាគមពាណិជ្ជករ គ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា (CGJT) និងបណ្តាយសហគ្រាសខ្នាតមីក្រូ តូច និងមធ្យមលើការប្រើប្រាស់គណនីសហគ្រាសនឹងជួយបង្កើនទំនុកចិត្តរបស់អតិថិជនកាន់តែខ្លាំងបន្ថែមទៀតលើគុណភាព​និងគុណតម្លៃផលិតផលរបស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់លោកស្រី ជា សិរីធ្វើឡើងក្នុងជំនួបជាមួយលោកស្រី ញ៉ែត ស្រីអូនដែលជាប្រធានសមាគម នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នៅធនាគារជាតិនៃកម្ពុជា។

លោកស្រី  ញ៉ែត ស្រីអូនបានលើកឡើងអំពីសាវតារ និងដំណើរវិវឌ្ឍន៍របស់សមាគមដែលមានសមាជិកសរុបជាង ៩០០នាក់។

លោកស្រីបានស្នើសុំការគាំទ្រពី ធនាគារជាតិនៃកម្ពុជា ក្នុងការសម្របសម្រួលនីតិវិធីនានាដើម្បីអាចឱ្យសមាជិកសមាគមបង្កើតគណនីសហគ្រាសជាមួយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុផ្លូវការបានដោយរលូនផងដែរ។

លោកស្រីញ៉ែត ស្រីអូន​បានបញ្ជាក់ថា៖« គិតមកទល់ពេលនេះសមាជិកសមាគមភាគច្រើននៅបន្តប្រើប្រាស់គណនីបុគ្គល សម្រាប់ការទូទាត់នៅឡើយ»។

​លោកស្រីបណ្ឌិតទេសាភិបាល បានថ្លែងគណៈប្រតិភូសមាគមថា ការប្រើប្រាស់គណនីសហគ្រាសនឹងជួយបង្កើនទំនុកចិត្តរបស់អតិថិជនកាន់តែខ្លាំងបន្ថែមទៀតលើគុណភាពទំនិញ តាមរយៈការបង្កើតភស្តុតាងកាន់តែរឹងមាំ និងតម្លាភាពក្នុងប្រតិបត្តិការទិញ-លក់គ្រឿងអលង្ការ ឬត្បូងមានតម្លៃ។

លោកស្រីបណ្ឌិតជា សិរី បន្ថែមថា៖« ការជំរុញឱ្យសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម អាចបើកគណនីក្នុងនាមសហគ្រាសនឹងជួយឱ្យចំនួនអាជីវកម្មក្នុងប្រព័ន្ធផ្លូវការមានកាន់តែច្រើនឡើង ស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលក្នុងការកៀងគរអាជីវកម្មក្រៅប្រព័ន្ធ ឱ្យចូលក្នុងប្រព័ន្ធផ្លូវការ ដើម្បីដាក់ចេញយុទ្ធសាស្រ្តអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព និងមានយន្តការការពារត្រឹមត្រូវដល់បុគ្គលិកក្នុងសហគ្រាស»។

លោកស្រីបណ្ឌិតក៏បញ្ជាក់ថា ធនាគារជាតិនៃកម្ពុជានឹងយកសំណើរនេះទៅពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធដើម្បីធ្វើការសម្របសម្រួលស្របតាមនីតិវិធីនានា។

យោងទៅតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម​ក្នុងឆ្នាំ២០២៣ កម្ពុជារកចំណូលបាន ពីការនាំចេញគ្រឿងអលង្ការ និងត្បូងមានតម្លៃ ទៅកាន់ទីផ្សារអន្ដរជាតិនានានៅលើពិភពលោក មានទឹកប្រាក់ជាង៨៥១លានដុល្លារ កើន២៦១% បើធៀបទៅនឹងឆ្នាំ២០២២៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម១០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម