Connect with us

សេដ្ឋកិច្ច

ការនាំចេញរបស់កម្ពុជាទៅវៀតណាម សម្រេចបានទំហំទឹកប្រាក់ជាង $២ ពាន់លាន កើនឡើងជាង ៤០%

បានផុស

នៅ

នៅក្នុងឆមាសទី០១ ឆ្នាំ ២០២៤ ​ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារ​ប្រទេស​វៀត​​ណាម​សម្រេច​​បានទឹកប្រាក់ជាង ២,០២ ពាន់លានដុល្លារ មានការកើនឡើង ៤១,៨ ភាគរយ ដែលមានទឹកប្រាក់ ១,៤២ ពាន់លាន​ដុល្លារ កាលពីឆ្នាំមុន ធៀបនឹងរយៈ​ពេល​ដូចគ្នា។ នេះបើយោងតាម​ទិន្នន័យ​របស់​អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ​(GDCE)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះការនាំចូលរបស់វៀតណាមមកកម្ពុជា​ក៏មានទំហំទឹកប្រាក់ប្រដំប្រសង​​​គ្នា​​ប្រមាណ ២,០២ ពាន់លានដុល្លារ មានកំណើនជិត ៨ ភាគរយ។

លោកបណ្ឌិត ឆេង គឹមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ប្រាប់កម្ពុជាថ្មីកន្លងមកថា សេដ្ឋកិច្ចវៀតណាមមានការរីកច្រើនយ៉ាងឆាប់រហ័សចាប់តាំងពីដើមសតវត្សទី ២១ បន្ទាប់ពីការធ្វើសេរីភាវូបនីយកកម្មវិស័យសេដ្ឋកិច្ចរបស់ខ្លួន។

លោកបណ្ឌិត ឆេង គឹមឡុង បន្តថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហគន៍អឺរ៉ុបកាលពីពេលថ្មីៗនេះ និងការធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយប្រទេសជាច្រើន នៅចំពេលដែលអាមេរិក និងអឺរ៉ុបមានវិធានការរឹតបន្តឹងផ្នែក សេដ្ឋកិច្ចប្រឆាំងចិនដែលផ្ដល់ផលចំណេញ​ទៅវៀតណាម។

លោកបញ្ជាក់ថា ពាណិជ្ជកម្មសេរីអាស៊ាន និង RCEP ក៏បានជំរុញពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាមផងដែរ នេះមានន័យថា ប្រាក់ចំណូលកើនឡើង និងកម្រិតនៃការប្រើប្រាស់ក្នុងស្រុកក៏កើន រួមជាមួយនឹងតម្រូវការច្រើនជាងមុនសម្រាប់ការនាំចេញរបស់វៀតណាម ដែល ធ្វើឱ្យការនាំចេញរបស់កម្ពុជាទៅវៀតណាមកើនឡើងដើម្បីបំពេញតម្រូវការទាំងនោះ។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្ម​កម្ពុជា បានឱ្យដឹងថា ទំនិញ​ដែល​នាំចេញពីកម្ពុជាទៅវៀតណាម ភាគច្រើនជាផលិតផលកសិកម្មមិនទាន់កែច្នៃ ដូចជាស្វាយចន្ទី ស្រូវ ជាដើម ខណៈវៀតណាមក៏ត្រូវការវត្ថុ​ធាតុដើម​ពីកម្ពុជាដែរ។

អ្នកឧកញ៉ា លឹម ហេង បញ្ជាក់ថា៖ «ផលិតផលកសិកម្មបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ​ហើយបើគ្មាន​ទីផ្សារបញ្ចេញទៅវៀតណាម ​និងប្រទេសថៃ ​យើងនឹងកកស្ទះ មិនអាចកែច្នៃទាន់ទេ ​ដូច្នេះទីផ្សារប្រទេស​ជិត​ខាងយើង ជាទីផ្សារដ៏ល្អរបស់យើង»៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៣០ នាទីutes មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៥៧ នាទីutes មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៥ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម៥ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម