ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ីបង្កើនការនាំចេញទៅវៀតណាម ខណៈប្រទេសទាំង២ពង្រឹងសហគមន៍ពាណិជ្ជកម្មនឹងគ្នា
ក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មម៉ាឡេស៊ី (MITI) កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសថា ម៉ាឡេស៊ីនឹងបង្កើនការនាំចេញទៅវៀតណាម ចំពេលដែលប្រទេសទាំង២ពង្រឹងសហគមន៍ពាណិជ្ជកម្មទ្វេភាគី។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។

ក្រសួងប្រកាសថា ការបង្កើននេះនឹងធ្វើឡើងតាមរយៈក្រុមហ៊ុនវៀតណាមចំនួន ១៤ ដែលបានប្តេជ្ញាក្នុងការស្វែងរកប្រភពផលិតផលពីម៉ាឡេស៊ី រួមមានអគ្គិសនី និងអេឡិចត្រូនិក ប្រេងដូង សារធាតុគីមី និងគីមីឥន្ធនៈ ដែក និងដែកថែប ចំណីអាហារ និងភេសជ្ជៈ ព្រមទាំងទំនិញប្រើប្រាស់ប្រចាំថ្ងៃ។
ការប្ដេជ្ញារបស់ក្រុមហ៊ុនសាជីវកម្មវៀតណាមទាំងនោះ ធ្វើឡើងក្នុងជំនួបជាមួយរដ្ឋមន្រ្តីក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មម៉ាឡេស៊ី លោក Utama Zafrul Tengku Abdul នៅទីក្រុងហូជីមិញ និងហាណូយ អំឡុងទស្សនកចិ្ចរបស់លោកទៅវៀតណាម។ តាមរយៈនោះ ម៉ាឡេស៊ីអាចធានាបាននូវសមត្ថភាពនាំចេញទៅវៀតណាម រហូតដល់ ៣,៣ ប៊ីលានរីងហ្គីតម៉ាឡេស៊ី (៧១៧ លានដុល្លារអាមេរិក)។
លោក Zafrul បានថ្លែងថា ម៉ាឡេស៊ីរីករាយនឹងការនាំចេញរបស់ខ្លួន ហើយ MITI នឹងតាមដានលើការអនុវត្តការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនវៀតណាម ដើម្បីគាំទ្រដល់កំណើនផលិតផលក្នុងស្រុកសរុប (GDP) និងបង្កើតឱកាសការងារសម្រាប់ប្រជាជន។

ជាមួយគ្នានេះទៀតសោត លោកបានសង្កត់ធ្ងន់ថា លទ្ធផលនៃដំណើរទស្សនកិច្ចទៅកាន់វៀតណាមរបស់លោក ឆ្លុះបញ្ចាំងពីសន្ទុះនៃកំណើនទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំង២ ដោយបង្ហាញពីឱកាសដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក សម្រាប់សហគមន៍ពាណិជ្ជកម្មទ្វេភាគី។
គួរគូសបញ្ជាក់ថា កាលពីឆ្នាំមុន វៀតណាមគឺជាដៃគូពាណិជ្ជកម្មធំជាងគេទី ១១ របស់ម៉ាឡេស៊ី ខណៈម៉ាឡេស៊ីជាដៃគូធំទី ១០ របស់វៀតណាម ជាមួយនឹងទំហំពាណិជ្ជកម្មសរុប ១៧,៣៨ ប៊ីលានដុល្លារ។
លើសពីនេះ វៀតណាមក៏ជាគោលដៅវិនិយោគដ៏សំខាន់សម្រាប់ម៉ាឡេស៊ី ជាពិសេសក្នុងវិស័យអចលនទ្រព្យ សេវាប្រើប្រាស់ សេវាកម្មហិរញ្ញវត្ថុ និងផលិតកម្ម។ គិតត្រឹមឆ្នាំ ២០២៣ ម៉ាឡេស៊ីបានចុះបញ្ជីគម្រោងចំនួន ៧១៧ នៅវៀតណាម ជាមួយនឹងការវិនិយោគសរុបចំនួន ១៣,១ ប៊ីលានដុល្លារ៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍