Connect with us

សេដ្ឋកិច្ច

កម្ពុជាមានស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ២១ កន្លែង

បានផុស

នៅ

គិតត្រឹមដើមឆ្នាំ ២០២៤ ស្ថានីយបញ្ចូលថាមពលសម្រាប់យានយន្តអគ្គិសនីបានកើនឡើងដល់ ២១ ទី​តាំង​ជាមួយនឹងទូបញ្ចូលថាមពលអគ្គិសនីសរុបចំនួន ២៧ ទូ។

រាជរដ្ឋាភិបាលកម្ពុជា បានចេញ​គោលនយោបាយជាតិស្តីពីការ​អភិវឌ្ឍវិស័យយានយន្ត​អគ្គិសនី​២០២៤-២០៣០ ដែលជាត្រីវិស័យ ​ក្នុងការជំរុញការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនមានប្រសាសន៍ថា ​គោលនយោបាយ​នេះត្រូវបានរៀបចំឡើងដោយផ្អែកលើការសិក្សា ស្រាវជ្រាវ និងការសំយោគ​គោលនយោបាយ​ដែលមានស្រាប់ បទពិសោធអន្តរជាតិ ព្រមទាំងការពិភាក្សាជាមួយក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ ដោយបានកំណត់នូវចក្ខុវិស័យច្បាស់លាស់។​

«អត្រានៃការប្រើប្រាស់យានយន្តនៅកម្ពុជាមានសន្ទុះខ្លាំង ក្នុងចំណោមយានយន្តសរុប៧លានគ្រឿង មានទោចក្រយានយន្តមានប្រមាណ៨៥% រថយន្តប្រើប្រាស់ប្រេងឥន្ធនៈធុនស្រាល​ (រថយន្តទេសចរណ៍)​ មានប្រមាណ១០% និងរថយន្តប្រើប្រាស់ប្រេងឥន្ធនៈធុនធ្ងន់​(រថយន្តដឹកទំនិញ និងគ្រឿងចក្រ) មានប្រមាណ៥%»។ លោក ផន រឹម បញ្ជាក់។

យានយន្តអគ្គិសនីបានចុះបញ្ជីផ្លូវការដោយក្រសួងសាធារណការ និងដឹកជញ្ជូន មានចំនួនសរុប ចំនួន ជិត ៣ ពាន់គ្រឿង (២.៩៦៨) រួមាន ទោចក្រយានយន្ត ៩១៤ គ្រឿង ត្រីចក្រយានយន្ត ៤៤០ គ្រឿង និងរថយន្ត ១ ៦១៤ គ្រឿង។

ក្នុងឆ្នាំ២០២៣ យានយន្តអគ្គិសនីដែលចុះបញ្ជីសរុបមានចំនួន៧៥៧គ្រឿង បាន កើន១៤,២% ធៀបនឹងឆ្នាំ២០២២ ដែលមានចំនួន៦៦៣គ្រឿង។

ការប្រើប្រាស់យានយន្តអគ្គិសនីត្រូវបានគេមើលឃើញថា ផ្តល់អត្ថប្រយោជន៍ជា​ច្រើន​ក្នុង​ទិដ្ឋភាព​បរិស្ថាន សេដ្ឋកិច្ច សន្តិសុខថាមពល និងជាពិសេសការ​ឈោង​ចាប់នូវបច្ចេកវិទ្យាថ្មីៗ ស្របនឹងនិន្នាការតំបន់ និងសកលលោក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ វិនាទី មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៦ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៣៥ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៥៨ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម