Connect with us

សេដ្ឋកិច្ច

ADB បង្កើតកម្មវិធីផ្ដល់ប្រាក់កម្ចី $៥១ លាន ជួយផលិតកម្មកែច្នៃស្វាយចន្ទីកម្ពុជា

បានផុស

នៅ

ធនាគារអភិវឌ្ឍអាស៊ី (ADB) និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្កើតកម្មវិធី ASCEP ដែលស្ថិតនៅក្រោមនិយ័តករបរធនបាលកិច្ច ផ្ដល់នូវប្រាក់កម្ចីចំនួន ៥១ លានដុល្លារ ដែលមានអត្រាការប្រាក់ទាប ដើម្បីជួយដល់វិស័យកែច្នៃស្វាយចន្ទីកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោង ASCEP មានទំហំទឹកប្រាក់ ៥១ លានដុល្លារ សម្រាប់ផ្ដល់ជូនតែខេត្តគោលដៅចំនួន៦ រួមមាន ខេត្តកំពង់ធំ ត្បូងឃ្មុំ កំពង់ចាម សៀមរាប ព្រះវិហារ និងខេត្តឧត្ដរមានជ័យ។

លោក អួន ស៊ីឡុត ​ប្រធានសមាគមស្វាយចន្ទីកម្ពុជាប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៤ នេះថា កម្មវិធីនេះទើបតែចាប់ផ្ដើមដូច្នេះ ពួកលោកមិនទាន់អាចស្នើកម្ចីបានភ្លាមៗនោះទេ។

លោក អួន ស៊ីឡុត បានឱ្យដឹងថា បច្ចុប្បន្ន កង្វះទុនបង្វិលជាបញ្ហាប្រឈមរបស់​សហគ្រាស​កែច្នៃក្នុងស្រុក ដោយសារ​តែ​លក្ខខណ្ឌធនាគារ​ច្រើន​​ពេក ខណៈស​ហគ្រាសមិន​អាចបំពេញបាន។

លោក អួន ស៊ីឡុតថ្លែងថា៖«យើងមិនបន្ទោសស្ថាប័នហិរញ្ញវត្ថុទេ យើងក៏មានចំណែក​ទទួល​ខុស​​ត្រូវដែរ ដោយសារតែយើងមិនអាចរៀបចំ របាយការណ៍ហិរញ្ញវត្ថុឱ្យ​បានទាន់​ពេលវេលា ទៅ​តាម​ស្ដង់​ដារដែលគេចង់បាន អញ្ចឹងហើយធ្វើឱ្យសហគ្រាស​មិនអាចទទួល​បានប្រាក់កម្ចី​ទុន​បង្វិល»។

លោក អួន ស៊ីឡុត ប្រាប់ថា កន្លងមកធនាគារ SME ក៏បានជួយដែរ ប៉ុន្តែស្ថាប័នមួយនេះ មាន​ទឹក​ប្រាក់ ១០០ លានដុល្លារ ខណៈសហគ្រាសកែច្នៃខ្ចីបានប្រមាណតែ ៤ លានដុល្លារ រហូត​ដល់បច្ចុប្បន្ន ដោយសារតែលក្ខខណ្ឌកម្ចីពិបាក ខណៈពួកលកក៏មានកំហុសរៀប​ចំរបាយ​ការណ៍​​ហិរញ្ញវត្ថុ​មិនត្រូវតាមស្ដង់ដារ។ សហគ្រាសកែច្នៃក្នុងស្រុក មានតម្រូវការ​ទុនបង្វិលប្រមាណ ១០០ លាន​ដុល្លារ​ក្នុងមួយឆ្នាំ។

ទោះជាយ៉ាងណា លោក អួន ស៊ីឡុត បានបញ្ជាក់ថា កម្ចីដែលផ្ដល់ដោយកម្មវិធី ASCEP ក៏នៅមានអត្រាការ​ប្រាក់នៅខ្ពស់នៅឡើយចន្លោះពី ៥% ទៅ ៧%៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម