ព័ត៌មានអន្ដរជាតិ
អ្នកជំនាញ IMF៖ សេដ្ឋកិច្ចវៀតណាមងើបឡើងវិញលឿន ដោយសាររដ្ឋាភិបាលចេញចំណាត់ខ្លាំងក្លា
អ្នកជំនាញនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោក Paulo Medas បានឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមបានងើបឡើងវិញយ៉ាងឆាប់រហ័សក្នុងឆមាសទី1នៃឆ្នាំ ២០២៤ ក្រោយជួបការលំបាកនៅចុងឆ្នាំ ២០២២ និងដើមឆ្នាំ ២០២៣ ដោយសារតែសកម្មភាពខ្លាំងក្លារបស់រដ្ឋាភិបាល។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News កាលពីថ្ងៃសុក្រ។

ការលើកឡើងបែបនេះ ធ្វើឡើងក្រោយលោក Paulo បានដឹកនាំក្រុមការងារ IMF ទៅវៀតណាមចន្លោះថ្ងៃទី ១២-២៦ កាលពីខែមុន។ ក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាមនៅទីក្រុង Washington DC មន្ត្រី IMF ដដែលបាននិយាយថា សេដ្ឋកិច្ចរបស់វៀតណាម បានស្ទុះងើបឡើងវិញ និងកើនឡើង ៦,៤ ភាគរយក្នុងឆមាសទី១។
លោកបានចាត់ទុកថា នេះគឹដោយសារតែកំណើននៃការនាំចេញ និងសកម្មភាពរបស់រដ្ឋាភិបាល និងធនាគាររដ្ឋវៀតណាម (SBV) ដូចជាការកាត់បន្ថយអត្រាការប្រាក់ និងការបង្កើនការវិនិយោគសាធារណៈ និងប្រាក់ឈ្នួលជាដើម។

ទាក់ទងនឹងការរំពឹងទុកសម្រាប់ឆមាសទី២ អ្នកជំនាញដដែលបានព្យាករណ៍ថា សេដ្ឋកិច្ចវៀតណាមនឹងបន្តងើបឡើងវិញ ប៉ុន្តែក្នុងល្បឿនយឺតជាង ហើយអាចនឹងកើនឡើងជាង ៦ ភាគរយសម្រាប់អត្រាប្រចាំឆ្នាំ។
ទោះយ៉ាងណាក៏ដោយ លោក Paulo បានចង្អុលបង្ហាញពីហានិភ័យដែលស្រពិចស្រពិលមួយចំនួន រួមទាំងការធ្លាក់ថ្លៃរូបិយប័ណ្ណ និងការកើនឡើងប្រាក់ឈ្នួលសាធារណៈ ដែលតម្រូវឱ្យធនាគារកណ្តាលត្រួតពិនិត្យយ៉ាងដិតដល់ និងចាត់វិធានការដើម្បីគ្រប់គ្រងផ្សេងៗ។
លើសពីនេះ លោកថ្លែងថា ដើម្បីជួយប្រទេសឱ្យយកឈ្នះលើបញ្ហាប្រឈមនានា វៀតណាមត្រូវធ្វើឱ្យមានតុល្យភាពការងើបឡើងវិញនៃសេដ្ឋកិច្ច និងការគ្រប់គ្រងហានិភ័យអតិផរណា៕

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម១៩ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ