សេដ្ឋកិច្ច
កំណើនអ្នកប្រើប្រាស់រថយន្តទំនើបកាន់តែច្រើន ធ្វើឱ្យក្រុមហ៊ុន Lexus សម្រេចបើកអគារតាំងបង្ហាញជាផ្លូវការនៅកម្ពុជា
ភ្នំពេញ៖ ម៉ាករថយន្តលំដាប់សកលលោក ឡិចស៊ឺស បានបើកដំណើរការ អគារតាំងបង្ហាញរថយន្តផ្លូវការដំបូងរបស់ខ្លួននៅកម្ពុជា កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការចូលរួមជាពីសំណាក់តំណាងរាជរដ្ឋាភិបាល កម្ពុជា ក្រុមអ្នកសារព័ត៌មាន និងភ្ញៀវកិត្តិយសជាច្រើនរូបដែលទទួលបានការអញ្ជើញជាពិសេស។
ដោយមើលឃើញអំពីកំណើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជា អគារតាំងបង្ហាញ រថយន្តផ្លូវការមួយ នេះប្រៀបបានជាសមិទ្ធផលសំខាន់មួយរបស់ឡិចស៊ឺស ក្នុងការពង្រីកខ្លួនក្នុងតំបន់អាស៊ី បន្ថែមពីលើទីផ្សារជាង ៩០លើទូទាំងសកលលោក។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនf Lexus Cambodia បានឱ្យដឹងថា អគារតាំងបង្ហាញរថយន្តនេះ សាងសង់ឡើងដោយផ្ដោតសំខាន់លើការផ្ដល់នូវបទពិសោធន៍ប្រកបដោយភាពច្នៃប្រឌិត និងលេចធ្លោ ដល់អតិថិជនកម្ពុជា ហើយវត្តមានវបស់វាគឺជាការផ្ដល់ទំនុកចិត្តលើការប្ដេជ្ញារបស់ឡិចស៊ឺសចំពោះទីផ្សារកម្ពុជា ។ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប ជាមួយរចនាបថសហសម័យ លាយបញ្ចូលនឹងរចនាបថដែលបំផុសគំនិតចេញពីវប្បធម៌កម្ពុជា អគារតាំងបង្ហាញរថយន្តនេះត្រូវបានចាត់ទុកថាជាសំណង់ស្ថាបត្យកម្មដ៏ល្អឯក ដែលអាចនឹងផ្ដល់ជូននូវអារម្មណ៍រំភើបដល់អ្នកស្នេហារថយន្តទាំងឡាយ។
ជាការឆ្លុះបញ្ចាំងនូវពាក្យស្លោក ‘Experience Amazing’ (ទទួលយកបទពិសោធន៍អស្ចារ្យ) របស់ម៉ាកឡិចស៊ឺស អគារតាំងបង្ហាញរថយន្ត នេះបានរៀបចំឡើងដើម្បីបង្ហាញអំពីការរចនា គំនិតច្នៃប្រឌិត រួមផ្សំនឹងការលើកកម្ពស់នៃបទពិសោធន៍ តាមរយៈ ចំណុច តូចៗ ជាច្រើនដែលបានរៀបចំឡើងយ៉ាងសម្រិតសម្រាង។
ជាក់ស្ដែងនៅទីធ្លាខាងមុខនៃ អគារតាំងបង្ហាញរថយន្ត បានរចនាយកលំនាំតាមអក្សរ “L” នៃម៉ាកឡិចស៊ឺស ខណៈនៅផ្នែកខាងមុខមានដំឡើងដោយផ្ទាំងកញ្ចក់ដ៏ខ្ពស់ ដើម្បីឆ្លុះយកពន្លឺធម្មជាតិចូលមកខាងក្នុង ពេលដែលពន្លឺធម្មជាតិចាំងលើថ្មម៉ាបពណ៌សដែលបានក្រាលនៅផ្នែកខាងក្នុង កាន់តែបង្កើនសម្រស់នៃ អគារតាំងបង្ហាញរថយន្តមួយនេះមួយកម្រិតទៀត។ នៅផ្នែកខាងក្នុងក៏មានតុបតែងដោយឈើប្រណិត រួមជាមួយ នឹងការរំលេចនូវក្រឡាសូត្រមាសខ្មែរដែលជាវប្បធម៌ប្រពៃណីរបស់កម្ពុជាផងដែរ។
ការរចនាដែលឆ្លុះបញ្ចាំងពីសិល្បៈវប្បធម៌ប្រពៃណីខ្មែរ បានតុបតែងលំអគ្រប់ជ្រុងចាប់ពីកន្លែងទទួលភ្ញៀវ រហូតដល់កន្លែងបម្រើសេវាកម្មរថយន្ត តាមរយៈការដាក់តាំងនូវល្ខោន ស្រមោលស្បែកធំដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោកនៃអង្គការយូណេស្កូ។ ចំនុចដែលកាន់តែពិសេសទៀត នៅកន្លែងអង្គុយរងចាំ ក៏មានរចនានូវចម្រឹងសរសរបង្អួច ដែលបានយកលំនាំចេញពីចម្រឹងបង្អួចនៃប្រាសាទអង្គរវត្ត។
អគារតាំងបង្ហាញរថយន្ត ដំបូងគេរបស់ឡិចស៊ឺស មានចែកចេញជាបីទីតាំង ផ្សេងគ្នា ដោយទីតាំងទីមួយត្រូវបានប្រើប្រាស់ជាច្រកចូល ហើយក្នុងនោះមានបង្កប់ នូវបន្ទប់ទទួលរថយន្ត ជាមួយនឹងតំបន់ផ្ដល់សេវាកម្មរថយន្ត ដែលមានទីធ្លាធំទូលាយ មានការរួមបញ្ចូលគ្នារវាងរចនាបថទាន់សម័យ ជាមួយនឹងវប្បធម៌ប្រពៃណីកម្ពុជា។ ទីតាំងទីពីរឯណោះវិញ ត្រូវបានប្រើប្រាស់សម្រាប់ជាសាលតាំងបង្ហាញរថយន្ត បន្ទប់ប្រឹក្សាយោបល់ និងបន្ទប់ VIP ដែលនៅទីតាំងនេះមានតុបតែងដោយថ្មម៉ាបពណ៌ស ពិដានឈើដ៏ប្រណិត ក៏ដូចជាសូត្រមាសខ្មែរផងដែរ។ ទីតាំងចុងក្រោយ ត្រូវបានប្រើប្រាស់សម្រាប់ជាតំបន់ទទួលភ្ញៀវ និងតំបន់តាំងបង្ហាញ វត្ថុអនុស្សាវរីយ៍របស់ឡិចស៊ឺស។
ស្របតាមការរចនាឡើង នៃ អគារតាំងបង្ហាញរថយន្តទាំងមូល ទីតាំងទីបីនេះ បានច្នៃបញ្ចូលនូវវប្បធម៌ប្រពៃណីខ្មែរ ដែលមានជាសិប្បកម្មឈើ និងផ្ទាំងគំនូរខ្មែរ ជាមួយនឹងរចនាបថសម័យទំនើបនៃ អគារតាំងបង្ហាញរថយន្តប្រណិត។
លោក Preston Tan នាយកប្រតិបត្តិនៃឡិចស៊ឺសប្រចាំនៅតំបន់អាស៊ី បានបង្ហាញអារម្មណ៍រំភើបបែបនេះថា អាស៊ីគឺជាទីផ្សារសំខាន់មួយសម្រាប់ឡិចស៊ឺស ។ ក្នុងនាមជាប្រទេសទី៨នៅអាស៊ី ដែលមាន អគារតាំងបង្ហាញរថយន្តឡិចស៊ឺសផ្លូវការ យើងរីករាយចំពោះអ្វីដែលយើងអាចនាំមកកាន់ទីផ្សារប្រណិតនៅកម្ពុជា។ ពួកយើងបានមើលឃើញពីឱកាស ស្របពេលដែលសេដ្ឋកិច្ចនៃប្រទេសនេះ (ប្រទេសកម្ពុជា) មានការរីកចម្រើន។ នេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ យើងនឹងនាំមកនូវផលិតផលគួរឲ្យចាប់អារម្មណ៍ និងលើកកម្ពស់បទពិសោធន៍នៅកម្ពុជានាពេលអនាគត ។
លោក ឧកញ៉ា គង់ នួន ប្រធាន នៃឡិចស៊ឺសប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា ៖« យើងបានយកចិត្តទុកដាក់ជាបំផុតក្នុងការចូលរួមចំណែកក្នុងកំណើននៃសេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្ដល់ជូនផលិតផល និងសេវាកម្មប្រណិត ទៅដល់អតិថិជនកម្ពុជាជំនាន់ថ្មី។ អគារតាំងបង្ហាញរថយន្តនេះគឺ ជាការបោះជំហានដំបូងសម្រាប់ឡិចស៊ឺសក្នុងការឆ្ពោះ ទៅមុខក្នុងទីផ្សារដ៏រស់រវើកមួយនេះ ហើយយើងសង្ឃឹមថាការមកដល់នៃឡិចស៊ឺសនៅ កម្ពុជា នឹងនាំមកនូវការផ្លាស់ប្ដូរសំខាន់នៅក្នុងសង្គម។
លោកឧកញ៉ាបន្តថា នៅក្នុងប្រទេសដែលពលរដ្ឋជីវភាពស្ដុកស្ដម្ភមានការកើនឡើង និងបានចូលរួមចំណែកគួរឲ្យកត់សម្គាល់ទៅក្នុងសេដ្ឋកិច្ចជាតិ យើងជឿជាក់ថា ឡិចស៊ឺសគឺ ជាផ្នែកមួយដ៏សំខាន់ក្នុងការកែប្រែមុខមាត់ និងរបៀបរស់នៅរបស់ពួកគេ ។ ដើម្បីអបអរសាទរដល់ការបើកដំណើរការអគារតាំងបង្ហាញរថយន្ត ផ្លូវការដំបូងនៅកម្ពុជា ឡិចស៊ឺសនឹងណែនាំនូវក្រុមការងារដែលមានស្មារតីប្ដេជ្ញាខ្ពស់ និងរថយន្តប្រណិត ច្រើនជម្រើសដែលតម្រូវទៅតាមទីផ្សារប្រទេសកម្ពុជា ។ ឡិចស៊ឺសនឹងធ្វើការដាក់លក់ជាផ្លូវការ នូវរថយន្តប្រណិតជាច្រើនម៉ូដែលរួមមាន LX LM RX NX និង LS ហើយ អតិថិជនដែលស្រឡាញ់ពេញចិត្តម៉ូដែល ES ក៏អាចកុម្ម៉ង់ទុកមុន ផងដែរ។
គួរបញ្ជាក់ថាអំឡុងពេលបើកសម្ពោធជាផ្លូវការនៃឡិចស៊ឺសនៅកម្ពុជា សេវាកម្មប្រកប ដោយគុណភាពខ្ពស់ជាច្រើនបានត្រៀមរៀបចំសម្រាប់អតិថិជន។ រាល់ការទិញរថយន្តថ្មីពីឡិចស៊ឺស អតិថិជនអាចរីករាយនឹងការផ្ដល់ជូនបន្ថែមដ៏ពិសេសដែលរួមមាន ការធានារយៈពេល៣ឆ្នាំ ឬ ១០០ ០០០គីឡូម៉ែត្រ បូកនឹងការកញ្ចប់ជួសជុលទូទៅ និងកញ្ចប់ថែទាំតាមពេលវេលា ដោយប្រើប្រាស់ប្រេងម៉ាស៊ីនសុទ្ធរបស់ឡិចស៊ឺស រយៈពេល៣ឆ្នាំ។ អតិថិជនក៏នឹងទទួលបាននូវភាពជាសមាជិក ដើម្បីអាចចូលរួមកម្មវិធី ពីសេសៗ ដូចជា ការជួបជុំពិសារអាហារពេលល្ងាច និងឱកាសចូលរួមការប្រកួតវាយកូនហ្គោលរបស់ឡិចស៊ឺស ជាដើម ។ព័ត៌មានបន្ថែមជុំវិញសេវាកម្មរបស់ Lexus Cambodia សូមទំនាក់ទំនងមកកាន់លេខ 017 222 733 ឬ 017 888 727 ៕
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ