Connect with us

ព័ត៌មានអន្ដរជាតិ

ប្រាក់​ចំណេញ​របស់​ក្រុ​មហ៊ុន​ឈីប​យក្ស​ TSMC កើន​ឡើង​​ ៣០ ភាគរយ​ ដោយសារ​កំណើន​តម្រូវ​ការ​ឈីប​ AI

បានផុស

នៅ

ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈីប​យក្ស​តៃវ៉ាន់​ TSMC រំពឹង​ថា​នឹង​កើន​ឡើង​ ៣០ ភាគរយ​នៅ​ត្រីមាស​ទី​២​ ឆ្នាំ​នេះ​ ដោយសារ​តែ​កំណើន​នៃ​តម្រូវ​ការ​បន្ទះ​ឈីប​​ទំនើប​ប្រើ​​ក្នុង​កម្មវិធីបញ្ញាសិប្បនិម្មិត (AI)។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

TSMC ដែល​ជា​ក្រុម​ហ៊ុនទទួល​ផលិតបន្ទះ​​ឈីប​​ធំ​បំផុត​របស់​ពិភព​លោក​ រំពឹង​ថា​នឹង​រាយការណ៍​​ពី​ប្រាក់​ចំណេញ​ប្រមាណ​ ៧,២៥ ប៊ីលាន​ដុល្លារ​ (២៣៦,១  ប៊ីលានដុល្លារតៃវ៉ាន់​) សម្រាប់​ត្រីមាស​ទី​២​ ចន្លោះ​ពី​ខែ​មេសា​ ដល់​ខែ​មិថុនា។ ​នេះបើយោងតាមក្រុម​ហ៊ុនវិភាគ​ទិន្នន័យ​ ​​LSEG SmartEstimate។  ក្នុង​ត្រីមាស​ដូច​គ្នា​កាល​ពីឆ្នាំ​មុន​ TSMC រក​ប្រាក់​ចំណេញ​បាន​ប្រមាណ​ ១៨១,៨ ប៊ីលាន​ដុល្លារ​តៃវ៉ាន់​។ ​

គួរ​រំឭកថា​ កាល​ពី​សប្ដាហ៍​មុន​ TSMC ត្រូវ​​បានរាយការណ៍ពី​កំណើន​នៃប្រាក់ចំណូលនៅត្រីមាសទី ២ ដែល​ល្អ​ប្រសើរ​ជាង​ការ​រំពឹង​ទុក​របស់​ទីផ្សារ​  ក្នុង​ចំនួន​ប្រមាណ​ ៦៧៣,៥១ ប៊ីលាន​ដុល្លារ​ (​២០,៦៧ ប៊ីលាន​ដុល្លារ​) ​​​ចន្លោះ​ពី​ខែ​​មេសា ដល់ខែមិថុនា។ ​នេះបើយោងតាមការគណនារបស់រ៉យទ័រ​ ដែល​ថា​ ចំនួននេះ​​ស្មើ​នឹង​កំណើន​ប្រមាណ​ ៣២ ភាគរយ​ ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។ ​

ខណៈ​​​តម្រូវ​ការ​បន្ទះ​ឈីប​ AI ​​បន្ត​កើន​ឡើង​ ប្រាក់ចំណូល​ និង​ចំណេញ​របស់​ ​ TSMC ក៏​រំពឹង​ថា​នឹង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​អំណោយ​ផល​ផង​ដែរ​ នៅត្រីមាស​ទី​៣​ បន្ទាប់​នេះ​។ គេ​មើល​ឃើញ​ថា​ ការរីកចម្រើន​របស់ AI បានជួយជំរុញតម្លៃភាគហ៊ុន​របស់​ក្រុមហ៊ុនដែល​ចុះ​បញ្ជី​នៅ​ក្រុង​តៃប៉ិដដែល​ រហូតដល់​ ៧៥ ភាគរយ​មក​ទល់​ពេល​នេះ​ ដែល​វា​ជា​ការ​ហក់​ឡើង​ខ្ពស់​បំផុត​ជា​ប្រវត្តិសាស្រ្ត​របស់​ក្រុមហ៊ុន​។ ​

​ដើម្បី​ជា​ផ្នែក​មួយ​នៃ​ការ​ពង្រីក​ខ្លួន​ ក្នុងបំណង​ប្រកួត​ប្រជែង​កាន់​តែ​ខ្លាំង​​ ក្រុម​ហ៊ុន​ TSMC កំពុង​​ចំណាយប្រាក់រាប់ពាន់លានដុល្លារក្នុងការសាងសង់រោងចក្រថ្មីៗ​នៅបរទេស រួមទាំង ៦៥ ប៊ីលានដុល្លារលើរោងចក្រចំនួន៣​​ក្នុងរដ្ឋ​អារីហ្សូណា ​សហរដ្ឋអាមេរិក  ទោះបីជាក្រុមហ៊ុននិយាយថា ការផលិតភាគច្រើននឹងនៅតែមាន​ក្នុងកោះ​តៃវ៉ាន់ក៏ដោយ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម