Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃ​ផ្ទះ​ថ្មី​នៅ​ចិនប្រចាំ​ខែ​មិថុនា​​ ធ្លាក់​ចុះ​​​លឿន​បំផុត​មិនធ្លាប់​មាន​ជិត​១​​ទសវត្សរ៍

បានផុស

នៅ

តម្លៃ​ផ្ទះនៅ​ប្រទេស​​​ចិន​ បាន​ធ្លាក់​ចុះ​ក្នុង​ល្បឿន​ដ៏​លឿន​​បំផុត​​មិន​ធ្លាប់​មាន​អស់​​រយៈ​ពេល​ ៩ ឆ្នាំ កាល​ពី​ខែ​មិថុនា​​ ទោះ​បី​ជា​រដ្ឋាភិបាល​បាន​ចេញនូវ​​វិធានការ​ផ្សេង​ៗ​ ដើម្បី​បន្ថយ​សម្ពាធ​នៃ​វិបត្តិ​អចលទ្រព្យ​​​ក៏​ដោយ​ក្ដី​​។ នេះ​បើ​តាម​ការរាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​ទិន្នន័យរបស់ការិយាល័យស្ថិតិជាតិចិន​ (NBS) ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ចន្ទ​នេះ ​បាន​បង្ហាញ​ថា​ តម្លៃផ្ទះថ្មីបានធ្លាក់ចុះ ៤,៥ ភាគរយ​ បើ​ធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​ ដែល​នេះ​ជា​កម្រិត​ទាប​បំផុត​ ​រាប់ចាប់តាំងពីខែមិថុនា ឆ្នាំ​ ២០១៥។ ​កាល​ពី​ខែឧសភា ​តម្លៃ​ផ្ទះ​ថ្មីនៅចិន​ ​ធ្លាក់ចុះ​ត្រឹម​តែ​ ៣,៩ ភាគរយ​ប៉ុណ្ណោះ​។ ​

គួរបញ្ជាក់​ថា​ វិស័យអចលនទ្រព្យនៅតែជា​បញ្ហា​ដ៏​ធំ​សម្រាប់​សេដ្ឋកិច្ចរបស់​ប្រទេស​ចិន​ បន្ទាប់​ពីវិស័យ​នេះ​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​វិបត្តិ​ជាប់គាំង​តាំង​តែពី​ឆ្នាំ​ ២០២១​ ដោយសារ​តែ​បញ្ហា​បំណុល​របស់​ក្រុម​ហ៊ុន​​ធំ​ៗ​ ​និង​​ការ​សាងសង់​នូវ​អចលទ្រព្យ​ថ្មី​ច្រើន​លើស​លុប​ហួស​តម្រូវ​ការ​។

កន្លង​មក អាជ្ញាធរចិន​បានដាក់ចេញនូវវិធានការជំរុញ​ជាច្រើន រួមទាំងការកាត់ថ្លៃទិញផ្ទះនៅក្នុងទីក្រុងធំៗ និងអនុញ្ញាតឱ្យរដ្ឋាភិបាលមូលដ្ឋាន​អាច​ទិញអាផាតមិនមួយចំនួនដែលមិនទាន់បានលក់ ហើយកែប្រែ​វាឱ្យ​ទៅជាលំនៅដ្ឋានដែលមានតម្លៃសមរម្យ។

ការ​បន្ត​ជាប់​គាំង​នៃ​វិស័យ​អចលនទ្រព្យ​ចិន​ ​កំពុង​ដើរ​ទន្ទឹម​គ្នា​នឹង​និន្នាការ​កាត់​បន្ថយ​ការ​ចំណាយ​របស់​​ប្រជាជន​ចិន​ ដែល​បង្ក​ជា​ការ​ធ្លាក់​ចុះនៃ​តម្រូវ​ការ​ រួម​ទាំង​ការ​ទិញ​ផ្ទះ​ថ្មី​ ដែល​នេះ​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ចិន​ស្ថិត​ក្នុង​ស្ថានភាព​មិន​សូវ​ស្រួល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២៥ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានជាតិ៣៩ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ៤១ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ៥៦ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម