ព័ត៌មានជាតិ
កម្ពុជារកចំណូលបាន $៩៥៦ លានដុល្លារ ពីការនាំចេញគ្រាប់ស្វាយចន្ទីនៅឆមាសទី ០១ ឆ្នាំនេះ
កម្ពុជារកចំណូលបានចំនួន ៩៥៦ លានដុល្លារ ពីការនាំចេញគ្រាប់ស្វាយចន្ទី នៅក្នុងរយៈពេល ៦ ខែ ឆ្នាំ ២០២៤ មានការកើនឡើង ២៩% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
យោងតាមរបាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជាចេញផ្សាយនៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៤ នេះបង្ហាញថា ផលិតកម្មស្វាយចន្ទីនៅក្នុងរយៈពេល ៦ ខែ ឆ្នាំ ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅជាង ៨១ ម៉ឺនតោន ក្នុងនោះនាំចេញទៅវៀតណាមបានសរុបជាង ៧ សែន ៤ ម៉ឺនតោ (៧៤៤ ៣០០) ស្មើទឹកប្រាក់ ៩៥៦ លានដុល្លា កើនឡើង ២៩%។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៤ នេះថា តម្លៃគ្រាប់ស្វាយចន្ទីជាមធ្យមគ្រាប់ស្ងួត ១ ៧៣០ ដុល្លារក្នុង១ តោន ហើយកត្តាដែលនាំឱ្យការនាំចេញស្វាយចន្ទីកើនឡើងទី១ ដោយសារសមាគមបានអំពាវនាវឱ្យសមាជិកសមាគមស្វាយចន្ទីកម្ពុជាទូទាំងប្រទេសហាលគ្រាប់ទុកក្នុងពេលដែលតម្លៃធ្លាក់ចុះ និងចំពេលដែលមានបាតុភូតអេលនីណូ (El Nino)។
លោក អួន ស៊ីឡុត បញ្ជាក់ថា សហគ្រាសក្នុងស្រុកខ្វះលទ្ធភាពទុនបង្វិលទិញគ្រាប់ស្វាយចន្ទីទុកសម្រាប់កែច្នៃ ធ្វើឱ្យលំហូរគ្រាប់ឆៅហូទៅខាងក្រៅប្រទេសច្រើន។
នៅឆ្នាំ ២០២៣ កម្ពុជាសម្រេចបាននូវការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិចំនួន ៦៥ ៦០០០តោន ថយចុះ ៧.៦% គិតជាទឹកប្រាក់ចំនួន ៨៣៧ លានដុល្លារ បើប្រៀបធៀបឆ្នាំ ២០២២។ នេះបើតាមរបាយការណ៍សមាគមស្វាយចន្ទីកម្ពុជា៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍១ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ