Connect with us

ព័ត៌មានអន្ដរជាតិ

ថៃលើកលែងទិដ្ឋាការ​​សម្រាប់​ពលរដ្ឋ​ពី​ ៩០ ប្រទេស​ ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍​ និង​សេដ្ឋកិច្ច​

បានផុស

នៅ

ថៃនឹងអនុញ្ញាតឱ្យពលរដ្ឋនៃប្រទេសជាង​ ៩០ ចូល​ក្នុង​ប្រទេស​របស់​ខ្លួន​ ដោយ​មិន​ចាំ​បាច់​ប្រើប្រាស់​ទិដ្ឋាការ​ ចាប់​ពី​ថ្ងៃ​ចន្ទ​នេះ​តទៅ​ ដើម្បី​ជា​វិធានការ​លើក​កម្ពស់​វិស័យ​ទេសចរណ៍​ក្នុង​ស្រុក​ ក្នុង​បំណង​ដើម្បី​ជំរុញ​សេដ្ឋកិច្ចជាតិ​​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​បាងកកប៉ុស្ត៍​ ដែល​ស្រង់​សម្ដី​​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ថៃ​​ កាល​ពី​ថ្ងៃ​សុក្រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី​អ្នក​ពាក្យ​ Traisuree Taisaranakul បាន​ថ្លែង​ថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ​ លោក Anutin Charnvirakul បានចុះហត្ថលេខាលើឯកសារចំនួន៤​ ដើម្បីសម្រួលដល់​ការធ្វើដំណើរ​របស់​ជនបរទេស ដែលឯកសារទាំងអស់នឹងចូលជាធរមាននៅថ្ងៃចន្ទ​។

ឯកសារ​ទាំង​នោះ​ រួមបញ្ជូល​ទាំង​បញ្ជី​​នៃ​ប្រទេស​ចំនួន​ ៩៣​ ​ដែលមានសិទ្ធិចូល​ទៅក្នុង​ប្រទេស​​ថៃ ដោយ​មិន​ចាំ​បាច់​​ប្រើ​​ទិដ្ឋាការ ដែល​នេះ​បង្ហាញ​ពីការ​​បន្ថែម​ប្រទេស​ថ្មីចំនួន​ ៣៦​​ ​ចូល​ទៅ​ក្នុង​បញ្ជី​​។ ​ការ​ណែនាំបាន​គូស​បញ្ជាក់​ផង​ដែរថា​​ ជន​បរទេស​មក​ពី​​ប្រទេសទាំងនោះ​ នឹងអាចស្នាក់នៅក្នុង​ប្រទេស​ថៃ​ ដោយ​មិនលើសពី ៦០​ ថ្ងៃ។

បើ​តាម​បាងកកប៉ុស្តិ៍​ ថៃក៏បង្កើន​​ជិតទ្វេដងនៃចំនួនប្រទេសដែលមានសិទ្ធិទទួលបានការ​ពិនិត្យ​ទិដ្ឋាការពេលមកដល់ (Visa on Arrival)  ពី ១៩ ដល់ ៣១ ប្រទេស​។

​លើសពីនេះ ថៃ​នឹងណែនាំសេវាកម្ម «Destination Thailand Visa (ទិដ្ឋាការទិសដៅ​ថៃ)» ដោយកំណត់គោលដៅលើក្រុមអ្នកធ្វើ​ការ​រក​លុយ​តាម​​ឌីជីថល អ្នក​ធ្វើការ​ឯករាជ្យ​​ និងភ្ញៀវទេសចរ​ដែល​​ចង់​រៀន​ជំនាញ​ផ្សេង​ៗ​ដូច​ជា​ការ​​ធ្វើ​ម្ហូប​ និង​ប្រដាល់មួយ​ថៃ​។ ​

ជាមួយ​គ្នា​នេះ​ផង​ដែរ​ លោកស្រី Traisuree បាន​ឱ្យ​​​ថា​ និស្សិតដែលកាន់ទិដ្ឋាការសម្រាប់ថ្នាក់អនុបណ្ឌិត ឬថ្នាក់​សិក្សា​ខ្ពស់ជាងនេះ នឹង​ទទួល​បាន​ការ​អនុញ្ញាតឱ្យស្នាក់នៅក្នុងប្រទេសថៃរយៈពេល១​ឆ្នាំបន្ថែម​​ក្រោយ​បញ្ចប់ការសិក្សា ដើម្បីស្វែងរកការងារធ្វើ ឬធ្វើដំណើរ ​ក្នុងបំណង​​កុំ​ឱ្យ​ពួក​គេ​​ចេញពីប្រទេសភ្លាមៗ។  ​

បើ​តាម​មន្រ្តី​ថៃ​ វិធានការ​ទិដ្ឋាការ​ថ្មី​ គឺ​ជាផ្នែក​មួយ​នៃកិច្ច​ខំ​ប្រឹង​ប្រែង​​​ជំរុញ​វិស័យ​ទេសចរណ៍​ ដើម្បី​ស្ដារ​សេដ្ឋកិច្ច​ដែល​មាន​កំណើន​យឺត​យ៉ាវ​របស់​ប្រទេស​​។​ ខណៈ​វិស័យ​ជាច្រើន​ ដូច​ជា​ផលិត​កម្ម​ និង​ការ​ប្រើ​ប្រាស់​បាន​ធ្លាក់​ចុះ​ វិស័យ​ទេសចរណ៍​ថៃ​បាន​ស្ទុះ​ងើប​ឡើង​វិញ​ ដោយ​ដើរ​ទៅ​តាម​គោលដៅទាក់​​ទាញ​ភ្ញៀវ​ទេសចរឱ្យ​បាន​​ប្រមាណ​ ៣៥ លាន​នាក់​នៅ​ឆ្នាំ​នេះ​របស់​រដ្ឋាភិបាល​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មេបក្ស​ប្រជាធិបតេយ្យ​ដែលស្ទើរ​ក្លាយ​ជាអ្នក​ទោស​ ថា ប្រជាជន​បង្កើត​ប្រវត្តិសាស្រ្តថ្មី​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

រយៈពេល​៨ឆ្នាំ ប្រធានាធិបតី​កូរ៉េខាងត្បូង​​២រូប​ត្រូវ​សភា​ដក​ហូត​អំណាច​​​ក្នុងខែ​ធ្នូដូចគ្នា​

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញ​ជា​អធិបតី​បើក​ពិធីបុណ្យ​រំលឹក​គុណ​អង្គរ​លើកទី៤

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​លោក Yoon ដែលប្តេជ្ញា​ប្រយុទ្ធ​ដល់​ទីបញ្ចប់នោះ សន្យា​ចុះ​ចេញ ក្រោយសភា​ទម្លាក់​

ព័ត៌មានជាតិ១០ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស ជំរុញឱ្យសិស្សានុសិស្សវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ប្រឹងប្រែងរៀនសូត្រ ដើម្បីអនាគត

Sokha Hotels

ព័ត៌មានពេញនិយម