ព័ត៌មានអន្ដរជាតិ
ឧស្សាហកម្មកាត់ដេរ និងវាយនភណ្ឌវៀតណាម រំពឹងកើនឡើងនៅឆមាសទី២ ដោយសារកំណើនបញ្ជាទិញ
ឧស្សាហកម្មកាត់ដេរ និងវាយនភណ្ឌរបស់ប្រទេសវៀតណាម រំពឹងថានឹងមានកំណើនដ៏រឹងមាំនៅក្នុងឆមាសទី២នៃឆ្នាំនេះ ដោយសារតែកំណើននៃការបញ្ជាទិញ និងភាពប្រសើរឡើងនៃតម្រូវការអ្នកប្រើប្រាស់។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។

ប្រធានសមាគមវាយនភណ្ឌ និងកាត់ដេរវៀតណាម លោក Vũ Đức Giang បានលើកឡើងថា សហគ្រាសជាច្រើនទទួលបានការបញ្ជាទិញសម្រាប់ខែតុលា និងវិច្ឆិកា ដែលផ្ដល់ជាសង្ឃឹមសម្រាប់កំណើនដ៏រឹងមាំសម្រាប់ឆមាសចុងក្រោយ ឆ្ពោះទៅសម្រេចបាននូវគោលដៅនាំចេញចំនួន ៤៤ ប៊ីលានដុល្លារពេញមួយឆ្នាំ ២០២៤។
កំណើនបញ្ជាទិញ កើតឡើងខណៈសេដ្ឋកិច្ចនៃប្រទេសនាំចូលសំខាន់ៗសម្រាប់ផលិតផលកាត់ដេរ និងវាយនភណ្ឌ ដូចជាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប កំពុងស្ទុះងើបឡើងវិញ ខណៈអតិផរណាក្នុងបណ្ដាប្រទេសទាំងអស់នោះស្ថិតនៅក្រោមការគ្រប់គ្រង ដែលធ្វើឱ្យអំណាចទិញមានភាពប្រសើរឡើង។ ជាមួយគ្នានោះ ស្ដុកទំនិញរបស់ម៉ាកសម្លៀកបំពាក់ផ្សេងៗក៏ធ្លាក់ចុះយ៉ាងខ្លាំង។
អគ្គនាយកក្រុមហ៊ុនវាយនភ័ណ្ឌ និងកាត់ដេរជាតិវៀតណាម លោក Cao Hữu Hiếu បាននិយាយថា ក្រុមហ៊ុនកាត់ដេរភាគច្រើនមានការបញ្ជាទិញសម្រាប់ផលិតកម្មរហូតដល់ដំណាច់ត្រីមាសទី ៣ ហើយការចរចារសម្រាប់ការបញ្ជាទិញថ្មីសម្រាប់ត្រីមាសចុងក្រោយ ដែលជារដូវកាលកំពូលសម្រាប់លក់ ដូចជារដូវបុណ្យណូអែល និងឆ្លងឆ្នាំសកលជាដើម។
លោក Hiếu បានព្យាករថា ការនាំចេញសម្លៀកបំពាក់ និងវាយនភណ្ឌរបស់វៀតណាម នឹងកើនឡើងពី ៨ ទៅ ១០ ភាគរយនៅឆ្នាំ ២០២៤ នេះ។

បើតាម Viet Nam News ទំហំនៃការនាំចេញសម្លៀកបំពាក់ និងវាយនភណ្ឌរបស់វៀតណាម ត្រូវបានប៉ាន់ប្រមាណថាបានឈានដល់ ១៦,២៨២ ប៊ីលានដុល្លារក្នុងឆមាសទី១នៃឆ្នាំនេះ ដោយកើនឡើង ៣ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទោះជាមានកំណើនបែបនេះក៏ដោយ លោក Giang បានលើកឡើងផងដែរថា ក្រុមហ៊ុនកាត់ដេរកំពុងប្រឈមមុខនឹងបញ្ហាជាច្រើន ដូចជាការបញ្ជាទិញមានទំនោរតូចជាងមុន និងពេលវេលាផលិតកម្មខ្លីជាដើម។ ក្រៅពីនេះ ក្រុមវៀតណាម ក៏រងនូវបទប្បញ្ញត្តិតឹងរ៉ឹងសម្រាប់ផលិតកម្មបៃតង និងប្រកបដោយនិរន្តរភាព ដើម្បីអាចនាំចេញទៅកាន់ទីផ្សារដូចជាសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។
លើសពីនេះ កង្វះកម្លាំងពលកម្មក៏ជាបញ្ហាប្រឈមផងដែរ។ តាមការប៉ាន់ស្មាន ឧស្សាហកម្មកាត់ដេរ និងវាយនភណ្ឌរបស់វៀតណាម ត្រូវការកម្មករប្រមាណ ៥០០ ០០០ នាក់ បន្ថែមទៀត៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ