ព័ត៌មានអន្ដរជាតិ
ចំនួនក្រុមហ៊ុនក្ស័យធននៅអាមេរិក កើនលើសកម្រិតកំពូលអំឡុងវិបត្តិកូវីដ កាលពីខែមិថុនា
ចំនួនក្រុមហ៊ុនដែលបានចុះបញ្ជីក្ស័យធននៅសហរដ្ឋអាមេរិកប្រចាំខែមិថុនា បានហក់ឡើងលើសកម្រិតខ្ពស់បំផុតក្នុងអំឡុងវិបត្តិជំងឺរាតត្បាតកូវីដ១៩ ដែលធ្វើឱ្យសេដ្ឋកិច្ចសកលធ្លាក់ចុះដុនដាបនាពេលនោះ។ នេះបើតាមការចុះផ្សាយរបស់ទស្សនាវដ្តីពាណិជ្ជកម្មសកលអាមេរិក Fortune។

របាយការណ៍ចេញផ្សាយនៅថ្ងៃចន្ទនេះ ពីក្រុមហ៊ុនផ្ដល់ទិន្នន័យហិរញ្ញវត្ថុ និងឧស្សាហកម្ម S&P Global Market Intelligence បានបង្ហាញថា នៅខែមិថុនា មានក្រុមហ៊ុនចំនួន ៧៥ បានដាក់ឯកសារចុះឈ្មោះក្ស័យធន ដោយកើនឡើងពីចំនួន ៦២ ក្រុមហ៊ុន នៅខែឧសភា និងលើសកម្រិតកំពូល ៧៤ ក្រុមហ៊ុន នៅខែកក្កដា ឆ្នាំ ២០២០។
រាប់ចាប់តាំងពីដើមឆ្នាំរហូតដល់ចុងខែមិថុនា ក្រុមហ៊ុនអាមេរិកសរុបប្រមាណ ៣៥៦ បានដាក់ពាក្យក្ស័យធន ដែលនេះលើសពីចំនួនក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២០ និងខ្ពស់ជាងទិន្នន័យរយៈពេលដូចគ្នាណាៗទាំងអស់ ក្នុងរយៈពេល ១៣ ឆ្នាំចុងក្រោយនេះ។
ក្រុមហ៊ុន S&P Global បាននិយាយថា៖ «អត្រាការប្រាក់ខ្ពស់ បញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ និងការថយចុះនៃការចំណាយរបស់អ្នកប្រើប្រាស់ បន្តដាក់សម្ពាធទៅលើក្រុមហ៊ុនដែលកំពុងជួបការលំបាក»។

ក្រុមហ៊ុនដដែលបន្តថា ឆ្នាំ ២០២៣ គឺជាឆ្នាំដែលក្រុមហ៊ុនសាជីវកម្មអាមេរិកក្ស័យធនច្រើនបំផុតរាប់តាំងពីវិបត្តិហិរញ្ញវត្ថុសកល (២០០៧-២០០៨) ហើយតួលេខឆ្នាំ ២០២៤ កំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកការបំបែកកំណត់ត្រាឆ្នាំ ២០២៣។
កំណើនដ៏គួរឱ្យព្រួយបារម្ភនេះ គឺជាសញ្ញាមួយផ្សេងទៀតដែលថា អត្រាការប្រាក់ខ្ពស់តឹងតែងរបស់ធនាគារកណ្ដាលអាមេរិក កំពុងទម្លាក់បន្ទុកធ្ងន់ធ្ងរលើសេដ្ឋកិច្ចអាមេរិក ខណៈលោក Jerome Powell ដែលជាប្រធានធនាគារផ្ទាល់ ក៏កត់សម្គាល់ពីការធ្លាក់ចុះនៃទីផ្សារការងារ។
ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនអាមេរិករាប់ពាន់ផ្សេងទៀតក៏ស្ថិតនៅក្នុងស្ថានភាពត្រដាបត្រដួស។ ការវិភាគពីទីភ្នាក់ងារសារព័ត៌មាន Associated Press កាលពីខែមុន បានរកឃើញថា ចំនួនក្រុមហ៊ុនសាធារណៈដែលធ្លាក់ចុះប្រាក់ចំណូល (Zombie Companies) បានកើនឡើងដល់ជិត ៧ ០០០ នៅទូទាំងពិភពលោក។ ក្នុងនោះ មាន ២ ០០០ ក្រុមហ៊ុន ស្ថិតនៅសហរដ្ឋអាមេរិក។
គេមើលឃើញផងដែរថា កំណើននៃការដាក់ពាក្យក្ស័យធន កើតឡើងខណៈអ្នកខាងជំនួញនៅសង្កាត់ហិរញ្ញវត្ថុ Wall Street បានបង្កើនការព្រួយបារម្ភកាន់តែខ្លាំងឡើងៗពីសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?