សេដ្ឋកិច្ច
សិប្បកម្មកែច្នៃសំបកដបទឹកសុទ្ធធ្វើអំបោសប្រឈមនឹងការធ្លាក់ចុះនៃតម្រូវការ
សហគ្រិនខ្មែរ លោក ហាស់ គា អាយុ៤១ឆ្នាំ ម្ចាស់សិប្បកម្មកែច្នៃសំបកដបទឹកសុទ្ធធ្វើអំបោស ប្រាប់ឱ្យដឹងថា បច្ចុប្បន្នផលិតផលអំបោសធ្វើចេញអំពីសំបកដបទឹកសុទ្ធ ហាក់មិនសូវមានទីផ្សារដូចឆ្នាំកន្លងទៅ ខណៈដែលការលក់តាមអនឡាញក៏ធ្លាក់ចុះគួរឱ្យកត់សម្គាល់។

លោក ហាស់ គា ម្ចាស់សិប្បកម្មកែច្នៃសំបកដបជួយបរិស្ថាន បានប្រាប់ កម្ពុជាថ្មី ថា សិប្បកម្មផលិតអំបោសចេញពីដបទឹកសុទ្ធ បច្ចុប្បន្ននេះ ហាក់មិនសូវមានទីផ្សារខ្ពស់ដូចកាលចាប់ផ្ដើមដំបូងអំឡុងឆ្នាំ ២០២៣ កន្លងទៅ។

លោក បន្តថា សម្រាប់ពេលបច្ចុប្បន្ននេះ អំបោសរបស់លោក គឺអាចលក់ចេញបានត្រឹមចន្លោះពី ៣០ ទៅ ៥០ដើម ខណៈពេលកន្លងទៅ អាចលក់ចេញបានជាង ២០០ដើម ក្នុងមួយថ្ងៃ។
មូលហេតុនៃការធ្លាក់ចុះការលក់បែបនេះ លោក ហាស់ គា បានប្រាប់ឱ្យដឹងថា បណ្ដាលមកពីការធ្វើអាជីវកម្មតាមអនឡាញមានការប្រែប្រួល ទើបនាំឱ្យការលក់អំបោស ក៏មានការធ្លាក់ចុះយ៉ាងខ្លាំង ក្នុងអំឡុងឆ្នាំ ២០២៤នេះ។

លោក ហាស់ គា បានបញ្ជាក់ទៀតថា សម្រាប់តម្លៃអំបោសដែលចេញទៅកាន់ទីផ្សារ ចន្លោះពី ១ម៉ឺនរៀល ទៅ ១ម៉ឺនប្រាំពាន់រៀល ក្នុងមួយដើម។
ម្ចាស់សិប្បរូបនេះ បានបញ្ជាក់ដែរ លោកបានចំណាយដើមទុនជាង ៣ម៉ឺនដុល្លារ ដើម្បីទិញសម្ភារៈ មានដូចជា៖ សំបកដបទឹកសុទ្ធ ដើមឬស្សី ដើម្បីស្ដុកទុកក្នុងសិប្បកម្ម សម្រាប់ផលិតចេញជាអំបោសលក់ចេញទៅកាន់ទីផ្សារ។

គួរបញ្ជាក់ថា សិប្បកម្មកែច្នៃសំបកដបទឹកសុទ្ធជួយបរិស្ថាន គឺជាសិប្បកម្មមួយ ដែលបានជួយផ្ដល់ការងារដល់ស្ត្រីក្នុងសហគមន៍ និងរួមចំណែកក្នុងការជួយបរិស្ថាន បច្ចុប្បន្នស្ថិតនៅភូមិព្រៃទា ២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕
អត្ថបទ ៖ សួស សិត

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ