Connect with us

ព័ត៌មានជាតិ

កម្ពុជារំពឹងនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិបន្ថែមទៀតមកពីវៀតណាមក្រោយមានការ​ហោះហើរ​​ត្រង់ពីទីក្រុងហាណូយ-ភ្នំពេញនាខែតុលា

បានផុស

នៅ

តំណាង​ឯកជននៅក្នុងវិស័យទេសចរណ៍មានសុទិដ្ឋិនិយមខ្ពស់លើរំហូរភ្ញៀវទេសចរអន្តរជាតិមកពីតាមច្រកវៀតណាម បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlinesសម្រេចបើកការហោះហើរត្រង់ពីទីក្រុងហាណូយមកកាន់រាជធានីភ្នំពេញចាប់ពីខែតុលាដើម្បីចូលរួមផ្សព្វផ្សាយយុទ្ធនាការទេសចរណ៍ប្រទេសពីរគោលដៅតែមួយ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី១៣ខែកក្កដាកន្លងទៅនេះ ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines បានប្រកាសដាក់ឱ្យដំណើការហោះហើរត្រង់លើដំណាក់ផ្លូវខាងលើ ដោយផ្លាស់ប្តូរពីការហោះហើរឈប់នៅទីក្រុងវៀងច័ន្ទប្រទេសឡាវ រួចមកកាន់រាជធានីភ្នំពេញ។ ​សម្រាប់ផ្លូវថ្មីនេះគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៤ ជាមួយនឹងការហោះហើរចចំនួន៤ ជើងក្នុងមួយសប្តាហ៍នៅថ្ងៃច័ន្ទ ពុធ សុក្រ និងថ្ងៃអាទិត្យដោយប្រើប្រាស់យន្តហោះ Airbus A៣២១។

«ទន្ទឹមនឹងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម​តូ ឡឹម ( To Lam) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម​មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនអាកាសចរណ៍វៀតណាមបានប្រកាសបើកដំណើរការសេវាកម្មហោះហើររវាងទីក្រុងហាណូយ និងរាជធានីភ្នំពេញ»។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនអាកាសចរណ៍នេះ។

ជាមួយគ្នានេះដែរ ក្រុមហ៊ុនអាកាសចរណ៍បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយដៃគូសំខាន់ៗក្នុងប្រទេសកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍវិស័យអាកាសចរណ៍ និងទេសចរណ៍រវាងប្រទេសទាំងពីរ។

លោក ស សារិន អនុប្រធានភ្នាក់ងារទេចរណ៍កម្ពុជា​(CATA) ដែលបានចូលរួមពិធីប្រកាសការបើកជើងហោះហើរត្រង់នេះថា កន្លងមកក្រុមហ៊ុនអាកាសចរណ៍នេះធ្លាប់ធ្វើការហោះហើររួចហើយ ប៉ុន្តែពីហាណួយឈប់នៅទីក្រុងវាំងច័ន្ទប្រទេសឡាវសិន ទើបមកភ្នំពេញ ប៉ុន្តែឥឡូវនេះគឺក្រុមហ៊ុននេះនឹងហោះហើរត្រង់ពីហាណូយមកភ្នំពេញ និងពីភ្នំពេញទៅហាណូយតែម្តង។

លោកបានថ្លែងថា៖«សម្រាប់ទីផ្សាររបស់ក្រុមហ៊ុនអាកាសចរណ៍នេះមានទីផ្សារធំទូលាយដែលពួកយើងជាប្រតិបត្តិករបានធ្វើការជាមួយ។ សម្រាប់ជើងហោះហើរត្រង់ពីហាណូយទៅសៀមរាបក្រុមហ៊ុនបានដំណើការយូរមកហើយ។​ ឥឡូវនេះក្រុមហ៊ុនបានសម្រេចធ្វើការបង្កើន​​ការហោះហើរត្រង់ពីហាណូយមកភ្នំពេញដោយសារក្រុមហ៊ុនមើលឃើញថាភ្ញៀវទេសចរ​អាចទស្សនានៅទីក្រុងហាណូយគឺអាចមកទស្សនាប្រទេសកម្ពុជាយើងបានផងដែរ»។

លោកថា៖«ការណ៍នេះនឹងផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេចរដែលពួកគេអាចទស្សនាប្រទេសយើងទាំងពីរដោយពុំចាំបាច់ចំណាយពេលហោះហើរច្រើនមិនបាចឈប់ចតតាមផ្លូវ​ ហើយតម្លៃសំបុត្រក៏ធូរថ្លៃផងដែរដូច្នេះភ្ញៀវទេចរគាត់អាចធ្វើការទស្សនាប្រទេសវៀតណាមនិងកម្ពុជាយើងដែលការចំណាយក៏តិចជាងមុនផងដែរ។ ពីមុនយើងឃើញមានភ្ញៀវឥណ្ឌា​និងអឺរ៉ុបច្រើនបានទៅទស្សនាទីក្រុងហាណូយ និងមកទស្សនាប្រទេសកម្ពុជាយើង ដូច្នេះការហោះហើរត្រង់នេះគឺជាឪកាសសម្រាប់ប្រទេសយើងក្នុងការរៀបចំខ្លួនស្វាគមន៍ពួកគេ»។

ក្នុងរយៈពេលបីទសវត្សរ៍កន្លងមកនេះ ក្រុមហ៊ុនអាកាសចរណ៍វៀតណាមបានដឹកជញ្ជូនអ្នកដំណើរជិត ៨,២ លាននាក់ និងទំនិញចំនួន ២៨ ៤០០ តោន ដែលមានជើងហោះហើរជាង ៨១​ពាន់រវាងប្រទេសវៀតណាម និងកម្ពុជា។

យោងតាមរបាយការណ៍ក្រសួងទេសចរណ៍សូមជម្រាបជូនថា ចាប់ពីខែមករា ដល់ខែឧសភា ដើមឆ្នាំ២០២៤នេះ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបប្រមាណ ២,៦លាននាក់ កើនឡើងជាង២២ភាគរយ ​ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ក្នុងនោះភ្ញៀវទេសចរចូលមកតាមផ្លូវអាកាសមានប្រមាណ ៩៨៦ ៤៣៥នាក់ ផ្លូវគោកមានជាង ១,៦លានដនាក់ និងផ្លូវទឹកមានជាង៤២ពាន់នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម១០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម