សេដ្ឋកិច្ច
ក្រុមហ៊ុនទេសចរណ៍កម្ពុជា ចាប់ផ្ដើមពង្រឹងសមត្ថភាពទទួលទេសចរឥណ្ឌា ក្រោយតភ្ជាប់ជើងហោះហើរត្រង់
បណ្ដាក្រុមហ៊ុនទេសចរណ៍មួយចំនួននៅកម្ពុជា បានចាប់ផ្ដើមពង្រឹងសមត្ថភាពទទួលទេសចរពីប្រទេសឥណ្ឌា បន្ទាប់ពីមានការតភ្ជាប់ជើងហោះហើរត្រង់កម្ពុជា-ឥណ្ឌា កាលពីខែមុន។

លោក ស សារិន អនុប្រធានសមាគមភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) បានឱ្យដឹងថា បន្ទាប់ពីបើកដំណើរការជើងហោះហើរត្រង់កម្ពុជា-ឥណ្ឌា កាលពីថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៤ និងឃើញពីសក្ដានុពលទេសចរឥណ្ឌាប្រតិបត្តិករទេសចរណ៍ បានចាប់ផ្ដើមពង្រឹងសមត្ថភាពក្នុងការទទួលភ្ញៀវទេសចរឥណ្ឌា ខណៈទេសចរពីឥណ្ឌា មានការពិបាកក្នុងការតម្រូវបន្តិច ពិសេសគឺមុខម្ហូប ហើយកម្ពុជានៅខ្វះមុខម្ហូបឥណ្ឌា ដែលមិនអាចទទួលភ្ញៀវទេសចរឥណ្ឌាក្នុងទំហំធំនៅឡើយ។
លោក ខៀវ ធី ប្រធានសមាគមមគ្គុទេសក៏ទេសចរណ៍អង្គរ បានលើកឡើងថា ជនជាតិឥណ្ឌាជាច្រើនចង់ ទស្សនាប្រាសាទអង្គរវត្ត កន្លងមិនមិនមានជើងហោះហើរត្រង់ ទើបមិនសូវមានភ្ញៀវឥណ្ឌាមកច្រើន។

លោកបញ្ជាក់ថា ឥណ្ឌាចង់មកមើលប្រាសាទអង្គរវត្ត ដោយសារខ្មែរយើង ទទួលឥទ្ធិពលពីឥណ្ឌា ដែលឥណ្ឌាមានមោទនភាពឃើញសាសានាហិណ្ឌូនៅស្រុកយើង។
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ មានភ្ញៀវអន្តរជាតិសរុបចំនួនជាង ២,៦៤ លាននាក់ បានមកទស្សនានៅប្រទេសកម្ពុជាក្នុងរយៈពេល៥ខែដើមឆ្នាំនេះ មានការកើនឡើង ២២,១ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ដែលមានចំនួន ២,១៦ លាននាក់។
ក្នុងចំណោមទេសចរជាង ២៦៤១ លាននាក់ ទេសចរថៃឈរនៅលំដាប់លេខរៀងទី ១ មានចំនួន ៧៧០ ៣៧១ នាក់ កើន ៦,១ ភាគរយ វៀតណាមចំនួន ៥២៨ ២៥២ នាក់ កើនជិត៤០ ភាគរយ ចិន ៣២៦ ០០៣ កើជាង ៤០ ភាគរយ ឡាវ ១៥៤០២០ កើនជាង ៤០ ភាគរយ អាមេរិក ចំនួន ៩៥ ៦១៦ កើន ១៧,៦ ភាគរយ ឥណ្ឌូនេស៊ីមានចំនួន ៦៧ ៦៧១ កើន ២២,៧ ភាគរយ បារាំងចំនួន ៦០ ៥០៤ កើនជាង២៧ភាគរយ អង់គ្លេសចំនួន ៥៦ ០៨១កើនជាង២០ភាគរយ និងជប៉ុនចំនួន ៤៦ ៤១៧ កើនជាង៥៤ភាគរយ៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?