Connect with us

សេដ្ឋកិច្ច

កម្ពុជារកចំណូលបានជាង $៦ ពាន់លាន ពីការនាំចេញសម្លៀកបំពាក់នៅឆមាសទី១

បានផុស

នៅ

នៅក្នុងឆមាសទី១ ឆ្នាំ ២០២៤ កម្ពុជា​បាន​នាំចេញ​ផលិត​ផល​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​ទៅ​ទីផ្សារ​អន្តរជាតិ ក្នុងទំហំ​ទឹកប្រាក់​ជាង ៦,២៤ ពាន់លានដុល្លារ កើនឡើង ១៨,៥០ ភាគរយបើ​ធៀប​នឹងរយៈពេលដូចគ្នា​កាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍ដដែលបង្ហាញថា ​គិតចាប់ពីខែមករា ដល់ខែមិថុនា ២០២៤ ​ការនាំចេញសម្លៀក​បំពាក់មានទឹកប្រាក់ ៤,៥៦ ពាន់លានដុល្លារ កើនឡើង ១៨,៤០ ភាគរយ រីឯផលិតផលស្បែក​ជើងសម្រេចបាន ៧៧៤ លានដុល្លារ កើន ១០,៥៣ ភាគរយ។ ចំណែកឯផលិត​ផល​ធ្វើ​ដំណើរ​សម្រេចបាន ៩០៣ លានដុល្លារកើន ១២,៧៤ ភាគរយ។

លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១៦ ខែកក្កដា នេះថា ភាពចាស់ទុំរបស់សហជីព និងការយល់ដឹងពីបងប្អូនកម្មករកម្មការិនីនៅតាមបណ្ដាររោងចក្រ ដែលនាំឱ្យកាត់បន្ថយការធ្វើកូដកម្មបាតុកម្ម ហើយធ្វើឱ្យសង្វាក់ផលិតកម្មកើនឡើង ហើយជំរុញដល់ការនាំចេញកាន់តែច្រើន។

លោក ហ្វា សាលី បានឱ្យដឹងថា យន្តការរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី មានភាពល្អប្រសើរទាក់ទង និងការដោះស្រាយវិវាទ ព្រមទាំងការវិនិយោគថ្មីៗ ពីបណ្ដារប្រទេសមួយចំនួន។

អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​នៅ​រាជ្យ​បណ្ឌិត្យសភា​កម្ពុជា លោកបណ្ឌិត ហុង វណ្ណៈ ប្រាប់កម្ពុជាថ្មីដែរថា កម្ពុជានាំទំនិញទៅទីផ្សារអន្តរជាតិ ភាគច្រើនជា ទំនិញសម្លៀកបំពាក់កាត់ដេរ សម្ភារធ្វើដំណើរ ស្បែកជើងជាដើម ដែលសុទ្ធតែជាទំនិញឈានមុខ ដែលកម្ពុជាមានទីផ្សារនៅអឺរ៉ុប និងអាមេរិក។

លោកថា កំណើននៃការនាំចេញជាសញ្ញាវិជ្ជមានសម្រាប់កំណើនសេដ្ឋកិច្ច ដោយសារយើងបាននាំរូបិយបណ្ណបរទេសចាក់ចូលក្នុងសេដ្ឋកិច្ចកម្ពុជា ដែលនាំឱ្យផលិតកម្មនៅកម្ពុជាកាន់តែរីកចម្រើន បង្កើតការងារសម្រាប់ប្រជាជន និងបង្កើនភាពទាក់ទាញវិនិយោគទុនបរទេសផងដែរ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម