Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាលអនុម័ត​គម្រោងវិនិយោគក្នុងវិស័យសំណង់​មានទឹកប្រាក់ចំនួន ១,៨១ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៥ ខែ

បានផុស

នៅ

វិស័យសំណង់របស់កម្ពុជាបានទាក់ទាញការវិនិយោគសរុបចំនួន ១,៨១ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៤ធ្លាក់ចុះ ២០,២ ភាគរយដោយថយពី២,២៧ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ទោះបីជាស្ថានភាពសេដ្ឋកិច្ចសកលនិងក្នុងតំបន់ហាក់មានសភាពមិនប្រាកដប្រជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា រដ្ឋាភិបាលបានផ្តល់អាជ្ញាប័ណ្ណដល់គម្រោងសាងសង់ចំនួន ១៣៣០ ក្នុងអំឡុងពេលខែមករាដល់ខែឧសភាឆ្នាំនេះផងដែរ ដែលធ្លាក់ចុះ ៩ ភាគរយដោយថតពី ១៤៦៣​ គម្រោងក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមទិន្នន័យ រយៈពេល៥ខែ ឆ្នាំ២០២៤ គម្រោងទទួលបានការអនុញ្ញាតសាងសង់សរុប មានចំនួន ១ ៣៣០ គម្រោង ក្នុងនោះ មានគម្រោងលំនៅដ្ឋាន ១ ០៩៥ គម្រោង (មានបុរីចំនួន ១ ០៦១ គម្រោង និងខុនដូ ៣៤ គម្រោង), សំណង់ឧស្សាហកម្ម ៨៨ គម្រោង, សំណង់ពាណិជ្ជកម្ម ៩០ គម្រោង, សំណង់ទេសចរណ៍ ២១ គម្រោង, សំណង់សាធារណៈ ៣៥ គម្រោង និងសំណង់វិនិយោគ ១ គម្រោង។

“ទោះបីជាការវិនិយោគក្នុងគម្រោងសាងសង់បានថយចុះ ២០,២ ភាគរយក្នុងរយៈពេល ៥ ខែដើមឆ្នាំ២០២៤នេះ ការនាំចូលសម្ភារៈសំណង់បានកើនឡើងជាង២៣ភាគរយ ហើយផលិតកម្មស៊ីម៉ងត៍ក្នុងស្រុកបានកើនឡើង ៤,៧ ភាគរយ ដល់៣,៥លានតោន ដែលនៅតែបង្ហាញពីវឌ្ឍនភាព​នៃវិស័យនេះ»។​ នេះបើយោងតាមរបាយការណ៍នេះ។​​

លោក​ គីម ហ៊ាង ប្រធាន KW Cambodia ​មានប្រសាសន៍មកកាន់កម្ពុជាថ្មីនៅថ្ងៃទី ២០ ខែមិថុនា កន្លងទៅនេះថា ស្ថានភាពវិស័យអចលនទ្រព្យ​បច្ចុប្បន្នមិនទាន់ត្រឡប់​ទៅរកភាព​ប្រសើរ​​ឡើងវិញនោះទេ ដោយសារនៅកម្ពុជា វិស័យមួយនេះ បានធ្លាក់ចុះរយៈ​ពេល ៥ ឆ្នាំ ជាប់គ្នា ចាប់តាំងពីវិបត្តិកូវីដ១៩ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងការ​ធ្លាក់ចុះ​នៃសេដ្ឋកិច្ចសកល។

លោកបានបញ្ជាក់ទៀតថា នៅពេលដែលស្ថានភាពល្អ​អ្នកទិញ គឺគាត់មាន​គោល​បំណងច្បាស់លាស់ គាត់ទិញ វិនិយោគផង ប្រើប្រាស់ផង និងទុកលក់យកផល​ចំណេញ​​ផង ហើយទិញទុកផង ប៉ុន្តែនៅឆ្នាំ ២០២៤ នេះ អ្នកដែលទិញទុក និងលក់​ចំ​ណេញ មិនមានទៀតទេ បើទិញគឺដើម្បី​តែប្រើ​ប្រាស់ប៉ុណ្ណោះ។

​លោក គីម ហ៊ាងស្នើឡើងថា នៅពេលដែលស្ថានភាពមិនសូវល្អ គឺជាពេលវេលា​មួយដែល​ធនាគារ ត្រូវតែ​បញ្ចេញ​លុយជួយ នៅក្នុងប្រទេសជាច្រើនលើពិភពលោក នៅ​ពេលដែល​ធនា​គារដំណើរការល្អគឺមានន័យថាសេដ្ឋកិច្ចដំណើរការហើយ។

លោក គីម ហ៊ាង គាំទ្រ​ឱ្យ​ធនាគារផ្ដល់ឥណទានដល់អ្នកនៅក្នុងវិស័យនេះ ដោយមិន​ត្រូវរឹត​​បន្តឹង​នោះទេ ស្របពេល​ដែលអ្នកវិនិយោគភាគច្រើនកំពុងមានតម្រូវការ។

លោក មាស សុខ សេនសាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​មានប្រសាសន៍កាលពីពេលថ្មីៗនេះថា សេដ្ឋកិច្ចកម្ពុជានៅដើមឆ្នាំ ២០២៤ មានកំណើន ដោយសារវិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម ខណៈវិស័យអចលទ្រព្យ និងសំណង់មិនទាន់ងើបឡើងវិញនោះទេ ហើយបន្តជះឥទ្ធិពលនៅពេលខាងមុខទៀត។

លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា កម្ពុជាត្រូវបន្តប្រុងប្រយ័ត្នចំពោះភាពទន់ខ្សោយនៃវិស័យអចលនទ្រព្យ ដែលមានការផ្គត់ផ្គង់លើសតម្រូវការ ខណៈសន្ទស្សន៍ថ្លៃលំនៅឋាននៅឆ្នាំ ២០២៣ បានថយចុះ ទន្ទឹមនឹងការថមថយលំហូរនៃវិនិយោគផ្ទាល់ពីបរទេសក្នុងវិស័យអចលនទ្រព្យនេះ។

ធនាគារជាតិនៃកម្ពុជា បានព្យាករថា វិស័យសំណង់នៅកម្ពុជានឹងសម្រេចបានកំណើនក្នុងកម្រិតទាប១,១% នៅឆ្នាំក្នុង២០២៤ នេះ ដែលគាំទ្រដោយកំណើនលំហូរទុនវិនិយោគពីបរទេស និងគម្រោងសំណង់ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ។

តែយ៉ាងណា វិស័យនេះអាចបន្តប្រឈមនឹងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកល បញ្ហាសង្គ្រាម និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយសកល ជាពិសេសជម្លោះពាណិជ្ជកម្មរវាងប្រទេសចិន និងសហរដ្ឋអាមេរិក ក៏ដូចជាការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសចិន។

បើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ការនាំចូលសម្ភារសំណង់នៅរយៈពេល ៥ ខែ ឆ្នាំ ២០២៤ មានទំហំជាង ៦២២ លានដុល្លារ កើនឡើង ២១% បើធៀនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានទំហំជាង ៥១៣ លានដុល្លារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣៦ នាទីutes មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានជាតិ១ ម៉ោង មុន

សង្កាត់អូរឬស្សីទី២ រៀបចំវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយដល់ពលរដ្ឋ និងទទួលយកសំណូមពរ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋបាល​រាជធានី ប្រកាស​ជ្រើស​រើស​ប្រធាន​ការិយាល័យ​មួយ​រូប ដើម្បីសម្រុះសម្រួល​បណ្ដឹងក្រៅប្រព័ន្ធតុលាការ

ព័ត៌មានជាតិ៤ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

ព័ត៌មានជាតិ៥ ម៉ោង មុន

​ត្រឹម​២ថ្ងៃ នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​ឆ្នេរ​ខ្សាច់ ​កោះ​ប៉ែន​ទទួល​បាន​ភ្ញៀវទេសចរណ៍ជាតិ និង​អន្តរជាតិ​ជាង​១១ម៉ឺននាក់

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ត្រាំ៖ ហ្សេលេនស្គី យកលុយពីបៃដិន ស្រួលដូចយកស្ករគ្រាប់ពីកូនក្មេង​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

លោក ត្រាំ ប្រកាស​ថា អាមេរិក​ជិត​បើក​ការ​ផ្ដល់​ព័ត៌មាន​ចារកម្ម​ឲ្យ​អ៊ុយក្រែន​វិញ​ហើយ

គ្រឿងញៀន
សន្តិសុខសង្គម១៦ ម៉ោង មុន

មន្ទីរគ្រឿងញៀន បំភ្លឺការផ្សព្វផ្សាយលើបណ្ដាញសង្គមពាក់ព័ន្ធការចាប់មនុស្សញាត់ចូលឡាន

ព័ត៌មានជាតិ៤ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

កូរ៉េ​ខាង​ជើង​បាញ់​មីស៊ីលចូល​សមុទ្រ​លឿង ខណៈ​អាមេរិក​-កូរ៉េ​ខាង​ត្បូងកំពុង​ធ្វើ​សមយុទ្ធ​

Sokha Hotels

ព័ត៌មានពេញនិយម