ព័ត៌មានអន្ដរជាតិ
ADB បង្កើនការព្យាករកំណើនសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកសម្រាប់ឆ្នាំ ២០២៤ ប៉ុន្តែព្រមានពីហានិភ័យត្រូវប្រឈមផ្សេងៗ
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចេញរបាយការណ៍របស់ខ្លួនស្ដីពីទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ដោយបង្កើនការព្យាករកំណើនសេដ្ឋកិច្ចសម្រាប់ប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី និងប៉ាស៊ីហ្វិកឆ្នាំ ២០២៤ ទៅដល់ ៥,០ ភាគរយ ដែលលើសតិចតួចពីការព្យាករ ៤,៩ ភាគរយកាលពីលើកមុន ដោយសារតែកំណើននៃការនាំចេញក្នុងតំបន់ ជាមួយនឹងតម្រូវការក្នុងស្រុកដែលធន់។
ខណៈរក្សាទស្សនវិស័យកំណើនសេដ្ឋកិច្ច ៤,៩ ភាគរយសម្រាប់ឆ្នាំក្រោយ របាយការណ៍ដែលចេញផ្សាយនាថ្ងៃពុធនេះ បានគូសបញ្ជាក់ថា អតិផរណារបស់តំបន់ក្នុងឆ្នាំ ២០២៤ រំពឹងថានឹងធ្លាក់ចុះមកនៅត្រឹម ២,៩ ភាគរយ ស្របពេលដែលតម្លៃអាហារពិភពលោក និងផលប៉ះពាល់នៃអត្រាការប្រាក់ខ្ពស់ ក៏មានការថមថយ។
ទាញភ្ជាប់ទៅនឹងកំណើន ៥ ភាគរយដែលរំពឹងទុក ADB បានលើកឡើងថា ការនាំចេញកំពុងស្ទុះងើបឡើងវិញ ដោយសារតែតម្រូវការក្នុងស្រុកខ្ពស់ក្រោយវិបត្តិកូវីដ១៩ ដែលជួយជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់។ លើសពីនេះ តម្រូវការសកលខ្លាំងលើគ្រឿងអេឡិចត្រូនិក ជាពិសេសបន្ទះឈីប ដែលប្រើសម្រាប់កម្មវិធីបច្ចេកវិទ្យាទំនើបៗ និងបញ្ញាសិប្បនិម្មិត កំពុងជំរុញការនាំចេញនៃប្រទេសមួយចំនួនក្នុងតំបន់អាស៊ី។
ប្រធានសេដ្ឋវិទូរបស់ ADB លោក Albert Park បានថ្លែងក្នុងសេចក្ដីប្រកាសព័ត៌មានទន្ទឹមនឹងការចេញរបាយការណ៍ថា៖ «ប្រទេសនៅអាស៊ី និងប៉ាស៊ីហ្វិកភាគច្រើន កំពុងមើលឃើញពីកំណើនសេដ្ឋកិច្ចខ្ពស់ជាងឆមាសទី២នៃឆ្នាំមុន»។
យ៉ាងណាមិញ លោកបានលើកឡើងផងដែរថា៖ «មូលដ្ឋានគ្រឹះរបស់តំបន់នៅតែរឹងមាំ ប៉ុន្តែអ្នកបង្កើតគោលនយោបាយនៅតែត្រូវយកចិត្តទុកដាក់ លើហានិភ័យមួយចំនួនដែលអាចប៉ះពាល់ដល់ទស្សនវិស័យនេះ ដែលរួមមានភាពមិនច្បាស់លាស់ទាក់ទងនឹងលទ្ធផលបោះឆ្នោតក្នុងប្រទេសសេដ្ឋកិច្ចធំៗ ការសម្រេចលើចិត្តអត្រាការប្រាក់ និងភាពតានតឹងភូមិសាស្ត្រនយោបាយជាដើម»។
លើសពីនេះ របាយការណ៍ ADO បានកត់សម្គាល់ផងដែរថា ខណៈអតិផរណាក្នុងតំបន់ទាំងមូលកំពុងថយទៅកម្រិតមុនវិបត្តិកូវីដ សម្ពាធតម្លៃនៅតែកើនឡើងតាមបណ្ដាប្រទេសមួយចំនួន ដោយអតិផរណាម្ហូបអាហារបន្តឈរនៅកម្រិតខ្ពស់នៅតំបន់អាស៊ីខាងត្បូង អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ដែលរួមចំណែកជាអន្លើដោយបញ្ហាធាតុអាកាស និងការរឹតបន្តឹងការនាំចេញស្បៀងក្នុងប្រទេសមួយចំនួន។
ADO បានគូសបញ្ជាក់ជាលម្អិតថា កំណើនសេដ្ឋកិច្ចសម្រាប់ចិន ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតនៅអាស៊ី រំពឹងថានឹងរក្សានៅ ៤,៨ ភាគរយ នាឆ្នាំនេះ ដោយការបន្តស្ទុះងើបឡើងវិញនៃការប្រើប្រាស់សេវាកម្ម ព្រមទាំងការនាំចេញ និងសកម្មភាពឧស្សាហកម្មខ្ពស់ជាងការរំពឹងទុក កំពុងគាំទ្រដល់កំណើន បើទោះបីជាវិស័យអចលនទ្រព្យរបស់ចិនបន្តជួបការលំបាក និងមិនទាន់មានស្ថិរភាពក៏ដោយ។
ឥណ្ឌា ដែលមានសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតក្នុងតំបន់ ក៏រំពឹងមិនផ្លាស់ប្តូរដែរ ក្នុងអត្រា ៧,0 ភាគរយ សម្រាប់ឆ្នាំសារពើពន្ធ ២០២៤។ វិស័យឧស្សាហកម្មរបស់ប្រទេសអាស៊ីខាងត្បូងមួយនេះ ត្រូវបានព្យាករថានឹងកើនឡើងខ្លាំង ដែលជំរុញដោយការផលិត និងតម្រូវការខ្ពស់ក្នុងការសាងសង់ ខណៈវិស័យកសិកម្មរំពឹងថានឹងងើបឡើងវិញ ជាមួយនឹងការព្យាករអំពីខ្យល់មូសុងច្រើនជាងធម្មតា គួបផ្សំនឹងតម្រូវការវិនិយោគនៅតែរឹងមាំ។
ចំពោះតំបន់អាស៊ីអាគ្នេយ៍ ការព្យាករកំណើនរក្សានឹងបន្តក្នុងអត្រា ៤,៦ ភាគរយ ដោយមានភាពប្រសើរឡើងយ៉ាងខ្លាំងទាំងតម្រូវការក្នុងស្រុក និងពីខាងក្រៅ។ តំបន់កូកាស និងអាស៊ីកណ្ដាល រំពឹងនឹងមានកំណើន ៤,៥ ភាគរយ ដោយលើសការព្យាករកាលពីលើកមុន (៤,៣ ភាគរយ) ខណៈទស្សនវិស័យតំបន់ប៉ាស៊ីហ្វិក នឹងរក្សាបាននូវកំណើន ៣,៣ ភាគរយ។
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់