សេដ្ឋកិច្ច
តម្លៃជ័រកៅស៊ូបានធ្លាក់ចុះ ខណៈការនាំចេញមានកំណើននៅឆមាសទី១ ឆ្នាំនេះ
ការនាំចេញជ័រកៅស៊ូកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានទឹកប្រាក់សរុបចំនួន ២២៩ លានដុល្លារ នៅក្នុងរយៈពេល ៦ ខែ ឆ្នាំ ២០២៤ កើនឡើង ១៩,៨៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ដែលមានចំនួន ១៩១ លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។

លោក ម៉ែន សុភក្តិ ប្រធានសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជាប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៤ នេះថា ការប្រមូលផលជ័រកៅស៊ូយកមកកែច្នៃបានគ្រប់គ្រាន់ ខណៈកម្ពុជាកំពុងមានកំណើនផ្ទៃដីចៀរជ័រកៅស៊ូបន្ថែម ដែលធ្វើឱ្យបរិមាណប្រមូលផលកើនឡើងជាងមុន។
លោក ម៉ែន សុភក្ដិ ប្រាប់ថា តម្លៃកៅស៊ូនៅក្នុងសប្ដាហ៍នេះ បានធ្លាក់ចុះប្រមាណ ៥០ ដុល្លារ ប្រៀបនឹងសប្ដាហ៍មុន ដោយលក់ក្នុងតម្លៃជាង ១ ពាន់ ៦ រយ ដុល្លារ ក្នុងមួយតោន (ប្រភេទកៅស៊ូល្អ) ខណៈជ័រកៅស៊ូប្រភេទលេខ ១០ តម្លៃធ្លាក់ក្រោម ១ ពាន់ ៦ រយដុល្លារ។ លោកបញ្ជាក់ថា មូលហេតុដែលតម្លៃធ្លាក់ចុះ ដោយសារតម្រូវការទីផ្សារបានធ្លាក់ចុះ តម្លៃកៅស៊ូក៏ធ្លាក់ចុះដែរ។

របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូបានឱ្យដឹងថា កៅស៊ូស្ងួតកម្ពុជាមានតម្លៃជាមធ្យម ១ ៤៥០ ដុល្លារ ក្នុងមួយតោនដែលខ្ពស់ជាងឆ្នាំមុន ៤១ ដុល្លារ។ កម្ពុជាបាននាំចេញជ័រកៅស៊ូភាគច្រើនទៅកាន់ប្រទេសម៉ាឡេស៊ី វៀតណាម សិង្ហបុរី និងចិន។
យោងតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជាមានផ្ទៃដីដាំកៅស៊ូចំនួនជាង ៤០ ម៉ឺន ហិកតា (៤០៧១៧២) នៅឆ្នាំ ២០២៣ កើនឡើងជិត ២ ពាន់ ៦ រយហិកតា បើធៀបនឹងឆ្នាំ ២០២២៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?