Connect with us

ព័ត៌មានអន្ដរជាតិ

ពាណិជ្ជកម្ម​អេឡិចត្រូនិក​របស់​ TikTok កើន​ឡើង​៤​ដង​នៅ​​អាស៊ី​អាគ្នេយ៍​​កាល​ពី​ឆ្នាំ​មុន​

បានផុស

នៅ

របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ក្រុម​ហ៊ុន​ប្រឹក្សា​ Momentum Works ដែល​មាន​មូលដ្ឋាន​នៅ​សិង្ហបុរី​ បាន​បង្ហាញ​ថា​ ពាណិជ្ជកម្ម​អេឡិចត្រូនិក​របស់​វេទិកាបណ្ដាញ​សង្គមវិដេអូខ្លីៗ​ ទីកតុក​ (TikTok) បាន​កើន​ឡើង​ជិត​៤​ដងក្នុង​តំបន់​អាស៊ីអាគ្នេយ៍​​កាល​ពី​ឆ្នាំ​ ២០២៣​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​​ Nikkei Asia កាល​ពី​ថ្ងៃ​អង្គារ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍​បាន​គូស​បញ្ជាក់​ថា​ បរិមាណទំនិញសរុប (GMV) លើ​វេទិកាពាណិជ្ជកម្មអេឡិចត្រូនិករបស់កម្មវិធី TikTok Shop បាន​កើន​ឡើង​ពី​ ៤,៤ ប៊ីលានដុល្លារក្នុងឆ្នាំ ២០២២ ដល់ ១៦,៣ ប៊ីលាន​ដុល្លារ​ កាល​ពី​ឆ្នាំ​មុន​ ដែល​នេះ​ជាអត្រាកំណើនលឿនបំផុតក្នុងចំណោមគូប្រជែងក្នុងតំបន់ រួម​មាន​ក្រុមហ៊ុន​ Shopee ​និង​ Lazada ជាដើម​។

របាយការណ៍​គូស​បញ្ជាក់​ថា​ ដោយ​រួមបញ្ចូលជាមួយក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិក​ឥណ្ឌូណេស៊ី​ Tokopedia ​ដែល TikTok ​កាន់កាប់ភាគហ៊ុនភាគច្រើនកាលពីឆ្នាំមុន វេទិកាពាណិជ្ជកម្មអេឡិចត្រូនិក​របស់ TikTok បានវ៉ាដាច់ Lazada ​ក្លាយជា​វេទិកា​ធំជាង​គេ​ទី២ក្នុងតំបន់អាស៊ាន ជាមួយនឹងចំណែកទីផ្សារ​ប្រមាណ​ ២៨,៤ ភាគរយ​ គិត​ត្រឹម​ឆ្នាំ​មុន​។  ​

​GMV នៃ​ពាណិជ្ជកម្មអេឡិចត្រូនិកសរុបក្នុងតំបន់ បានកើនឡើងដល់ ១១៤,៦ ប៊ីលានដុល្លារក្នុងឆ្នាំ ២០២៣ ដោយ​កើនឡើង ១៥ ភាគរយ​ ធៀបនឹងឆ្នាំ ២០២៣​។ ក្រុមហ៊ុន​ Shopee បានរក្សាតំណែងកំពូលរបស់ខ្លួន ដោយ​រួម​ចំណែកទីផ្សារ​​ ៤៨ ភាគរយ​ បន្ទាប់​មក​គឺ​​ក្រុមហ៊ុន​ Lazada (១៦,៤ ភាគរយ​) និង​​ TikTok និង Tokopedia ​(១៤,២ ភាគរយ​រៀង​ខ្លួន​ៗ​)។  

នាយកប្រតិបត្តិ​ក្រុម​ហ៊ុន​ Momentum Works លោក Jianggan Li បានថ្លែងថា TikTok បានក្លាយជាគូប្រកួត​ដ៏​ខ្លាំង​ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលក្រុមហ៊ុននេះ​បានសន្យាវិនិយោគរាប់ពាន់លានដុល្លារ។

ចាប់តាំងពីដាក់​ចេញ​មុខងារ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​នៅ​ឆ្នាំ​ ២០២១​ ​ក្រុម​ហ៊ុន​ TikTok បានចាប់ផ្តើមបង្កើន​ការងារ​របស់​ខ្លួន​នៅ​អាស៊ីអាគ្នេយ៍​ ដោយ​មាន​​​​បុគ្គលិក​រហូត​ដល់​ ៨ ០០០ នាក់​។ ​

ទោះ​យ៉ាង​ណា​ក៏​ដោយ​ ខណៈ​មាន​ការ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​នៃ​វេទិកា​មួយ​នេះ​ ​TikTok ដែលស្ថិតក្រោមការត្រួតពិនិត្យនៅសហរដ្ឋអាមេរិក និងអឺរ៉ុប ក៏​ប្រឈមមុខនឹងបញ្ហា​ក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។ ​​នៅ​ឥណ្ឌូណេស៊ី TikTok Shop ​បានបង្ខំ​ចិត្ត​បញ្ឈប់សេវាកម្មរបស់ខ្លួន ​ក្រោយ​រដ្ឋាភិបាលបានហាមឃាត់ប្រតិបត្តិការទិញទំនិញអនឡាញនៅលើ​បណ្ដាញ​សង្គម៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចុះ​ដក​ហូត​ទឹកឃ្មុំ​ក្លែងបន្លំ​ប្រភព​ដើម​ប្រមាណ​ជិត ២០តោន

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្ពុជា​មាន​ក្រុមហ៊ុន​វិនិយោគ​អាជីវកម្ម​រ៉ែ​មាស​ ១១ ក្រុមហ៊ុន​​ ប្រតិបត្តិការ​នៅ ៦ ខេត្ត ទូទាំង​ប្រទេស

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

លោក តាន់ អ៊ីឈីតាន់ ចុះ​ប្រគល់រង្វាន់ ១០០លានរៀល ដោយ​ផ្ទាល់​ដល់​អ្នក​មាន​សំណាង​នៅ​ស្រុក​កំចាយមារ ខេត្តព្រៃវែង

ព័ត៌មានជាតិ៧ ម៉ោង មុន

កសិករម្នាក់ ដាំ​ដំណាំ​មួយ​ប្រភេទ​នៅ​ក្នុង​ស្រុកទឹកឈូ ដែលផ្លែវា១​គីឡូក្រាម​អាច​លក់​តម្លៃ​បានជាង១ពាន់ដុល្លាអាមេរិក

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកធ្លាប់ប្រើ ប.ស.ស.ថា គ្មាន​ការ​កំណត់​ចំនួន​ដង​ដូច​ការ​ប្រឌិត​ព័ត៌មានឡើយ

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ១៧ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា១៧ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

សន្តិសុខសង្គម១១ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម