ព័ត៌មានអន្ដរជាតិ
អាជ្ញាធរមីយ៉ាន់ម៉ាចាប់ខ្លួន និងចោទប្រធានផ្សារទំនើប Aeon ជនជាតិជប៉ុន ពីបទលក់អង្ករលើសតម្លៃកំណត់
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានចាប់ខ្លួនប្រធានផ្សារទំនើប Aeon សាខាក្នុងស្រុក ដែលជាជនជាតិជប៉ុន និងអ្នកជំនួញមីយ៉ាន់ម៉ា ១០ នាក់ផ្សេងទៀត ពាក់ព័ន្ធនឹងការរំលោភលើបទបញ្ញត្តិលក់អង្ករ។

សារព័ត៌មានផ្សេងៗបានរាយការណ៍ថា មនុស្សទាំង ១១ នាក់ រួមទាំងលោក Hiroshi Kasamatsu ដែលជានាយកក្រុមហ៊ុន Aeon Orange ត្រូវបានចាប់ឃុំខ្លួនកាលពីថ្ងៃទី ៣០ ខែមិថុនា ពីបទលក់អង្ករលើសតម្លៃកំណត់ ប្រមាណពី ៥០-៧០ ភាគរយ។ ហើយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន កាសែត Mainichi Japan បានផ្សាយថា លោក Kasamatsu បានកំណត់ជាប់ការចោទប្រកាន់នេះជាផ្លូវការ។
ជុំវិញបញ្ហានេះ ក្រុមហ៊ុន Aeon Orange បាននិយាយថា ខ្លួនបានសហការជាមួយនឹងការស៊ើបអង្កេតរបស់អាជ្ញាធរមូលដ្ឋាន ខណៈស្វែងរកការគាំទ្រពីស្ថានទូតជប៉ុនប្រចាំប្រទេសមីយ៉ាន់ម៉ា។
មកទល់ពេលនេះ មិនទាន់មានសេចក្ដីរាយការណ៍ចុងក្រោយណា ដែលថាលោក Kasamatsu ត្រូវបានដោះលែង ឬរឿងក្ដីរបស់លោកដំណើរការដល់ណាហើយនោះទេ។ តាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ការបំពានលើបទបញ្ញត្តិអង្ករ អាចឱ្យលោកជាប់ពន្ធនាគារពី ៦ ខែទៅ ៣ ឆ្នាំ។ កន្លងមក រដ្ឋាភិបាលជប៉ុន បានជំរុញរបបយោធា ដែលគ្រប់គ្រងមីយ៉ាន់ម៉ាចាប់តាំងពីរដ្ឋប្រហារដណ្ដើមអំណាចក្នុងខែកុម្ភៈឆ្នាំ ២០២១ ឱ្យដោះលែងលោក Kasamatsu ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

គួរគូសបញ្ជាក់ថា ក្រុមហ៊ុន Aeon Orange ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៦ ដោយចូលហ៊ុនគ្នាជាមួយក្រុមហ៊ុនលក់រាយក្នុងស្រុក Creation Myanmar Group of Companies។
ការឃុំខ្លួនមន្ត្រីរបស់ Aeon Orange ដែលមានសម្ព័ន្ធជាមួយក្រុមហ៊ុនផ្សារទំនើបយក្សជប៉ុន Aeon នាពេលនេះ បានកើតឡើង ទោះបីជាជប៉ុនមិនបានដាក់ទណ្ឌកម្មលើរបបយោធាមីយ៉ាន់ម៉ា ឬបុគ្គល និងក្រុមហ៊ុនពាក់ព័ន្ធ ដូចបណ្ដាប្រទេសលោកខាងលិចក៏ដោយ។ ការណ៍នេះ អាចបង្កជាការភ័យខ្លាចសម្រាប់ជំនួញរបស់ជប៉ុនក្នុងប្រទេសនេះ។
ទោះយ៉ាងណាក៏ដោយ គួរកត់សម្គាល់ផងដែរថា អង្ករមានសារៈសំខាន់ណាស់ ខណៈសង្រ្គាមស៊ីវិលមីយ៉ាន់ម៉ាបន្តរំខានដល់កិច្ចខិតខំប្រឹងប្រែងស្តារសេដ្ឋកិច្ចឡើងវិញពីជំងឺរាតត្បាតកូវីដ១៩។ របាយការណ៍ពីធនាគារពិភពលោក ដែលចេញផ្សាយកាលពីខែមុន បានឱ្យដឹងថា ជិត ១/៣ នៃប្រជាជនមីយ៉ាន់ម៉ា កំពុងរស់នៅក្នុងភាពក្រីក្រ៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ